ពីនេះ ពីនោះ
សុខភាព
ដើម្បី​អាយុ​វែង​ការពារ DNA របស់​អ្នក​
22, Jan 2021 , 6:59 am        
រូបភាព
​នៅពេល​យើង​មាន​អាយុ​កាន់តែច្រើន នោះ ចុង​របស់​ក្រ​ម៉ូ​សូម ដែល​ត្រូវបាន​ហៅថា telomeres នឹង​កាន់តែ​ខ្លី​ជាង​មុន​។ កត្តា​នេះ អាចធ្វើអោយ​មនុស្ស ងាយ​នឹងរង​គ្រោះ​ទៅនឹង​ជំងឺ​ផ្សេងៗ ។ អ្នក​អាច​នឹង​គិតថា វា​គ្មាន​អ្វីដែល​អ្នក​អាចធ្វើ​បាន​នោះទេ តែ​ការសិក្សា​ស្រាវជ្រាវ​ថ្មី បង្ហាញ​ពី​ដំណោះស្រាយ​នូវ​បញ្ហា​នេះ​។​

 
​នៅក្នុង​ការសិក្សា​សាកល្បង ការផ្លាស់ប្តូរ​ទំលាប់​រស់នៅ​ប្រចាំថ្ងៃ អាចជួយ​ជម្រុញ​អង់ស៊ីម ដែល​អាច​នឹង​បង្កើន​ប្រវែង​របស់​telomeres ។​ការសិក្សា​ផ្សេងទៀត ក៏បាន​រកឃើញថា របប​អាហារ និង ការធ្វើ​លំ​ហាត់ប្រាណ អាចជួយ​ការពារ​
 
telomeres ផងដែរ​។ ដូច្នេះ ទំលាប់​ក្នុង​ការរស់នៅ   ប្រកបដោយ​សុខភាព​ល្អ អាចជួយ​ពន្យា​អាយុ ៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com