អត្ថបទពាណិជ្ជកម្ម
ភាពល្អ​ឥតខ្ចោះ​នៃ​គម្រោង Vue Aston
21, Jan 2021 , 3:14 pm        
រូបភាព
​គម្រោង​ជាប់​មាត់ទឹក​ដំបូងបង្អស់​ក្នុង​ខណ្ឌ​ច្បារអំពៅ នឹង​ផ្តល់ជូន​លោកអ្នក​នូវ​ទេសភាព​ដ៏​ត្រកាល និង​ការរស់នៅ​បែប​សម័យ​ទំនើប ។ មិនតែប៉ុណ្ណោះ​លោកអ្នក​ក៏​អាច ទស្សនា​ថ្ងៃ​រះ និង​ថ្ងៃ​លិច​ជាប់​មាត់ទឹក​នៃ​មាត់​ទន្លេមេគង្គ ទន្លេបាសាក់ និង​ទន្លេសាប​ពីលើ អគារ​ខុន​ដូ​នេះ​ផងដែរ ព្រមជាមួយ​អាង​ហែល​ទឹក​លើ​អាកាស​ដែលមាន​នៅលើ​ខុន​ដូ VUE ASTON ។​
 
Vue Aston លិច​រូបរាង​ឡើង​ដែលជា​អ្វីដែល​អ្នកទិញ ឬ​អ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​កំពុង​ស្វែងរក​។ អាចនិយាយបាន​ថា​វា​ជា​លំនៅឋាន​មួយ​ដែល​ល្អ​ប្រណិត​ដែល​សាក​សម​តម្លៃ ម្យ៉ាងទៀត​បរិយាកាស​នៅ​តំបន់​នោះ​កំពុងមាន​ការអភិវឌ្ឍ​ន៍​បន្តិច​ម្តងៗ ដែល​ត្រូវបាន​រចនា​ឡើងជា​ពិសេស​សម្រាប់​ការ​រ​ស់​នៅ​និង​ការអភិវឌ្ឍន៍​ពាណិជ្ជកម្ម​រយៈពេល​វែង ។ សក្ខីកម្ម​នេះ​បញ្ជាក់ថា​តំបន់​ច្បារអំពៅ គឺជា​ខណ្ឌ​ដែល​កំពុងមាន​ការរីក​ចម្រើន​នាពេលខាងមុខ​ក្នុង​រាជធានី​ភ្នំពេញ​។​
 


​គម្រោង Vue Aston ឈរ​យ៉ាង​ស្កឹមស្កៃ​នៅតាម​បណ្ដោយ​មាត់ទន្លេ ហើយ​ផ្ដល់ជូន​នូវ​ទស្សនី​យ​យ៉ាង​ស្រស់ត្រកាល​ដល់​អគារ​ដែ​ល​សាងសង់​នៅ​ជុំវិញ​នោះ​។ គម្រោង​នេះ​គិតគូ​ដល់​ការរស់នៅ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​រចនា​ម៉ូដ​ដើម្បី​បំពេញចិត្ត​របស់​អតិថិជន​កម្ពុជា​។ Vue Aston កំពុង​ត្រូវបាន​គេ​ជ្រើសរើស​ជា​ជម្រើស​មួយ​សម្រាប់​ឥស្សរជន​ទីក្រុង​ដែល​កំពុង​ស្វែងរក ការរស់នៅ​បែប​ប្រណីត​នៅ​ខាងក្រៅ​ភាព​អ៊ូអរ​នៃ​កណ្តាល​ទីក្រុង​។​
 
​គម្រោង​ខុន​ដូ​បែប​សម័យថ្មី ដែល​សាក​សម​នឹង​គ្រួសារ​សម្រាប់​ការរស់នៅ​បែប​សម័យ​ទំនើប ជាមួយនឹង​ការ​រចនា​ប្រណិត​ជាមួយ​ប្រព័ន្ធ​ស្មា​ត​ហូ​ម គម្រោង​ដែលមាន​បរិក្ខារ​ទំនើប និង​ធំ​ទូលាយ (​អាង​ហែល​ទឹក​, ភោជនីយដ្ឋាន​skybar​ជាន់​ទី​៣៣ និង ៣៤, ការិយាល័យ​រួម​, កន្លែង​អាន​សៀវភៅ​, កន្លែង​ក្មេង​លេង​, សួនច្បារ​លើ​អាកាស​ជាន់​ទី​៣៨, កន្លែង​ហាត់ប្រាណ និង​ផ្លូវ​រត់​លើ​អាកាស​...)​។​
 
​គម្រោង Vue Aston នេះ​ត្រូវបាន​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Peninsula Capital និង​ត្រូវបាន​រចនា​ម៉ូដ​រួមគ្នា​ដោយ​ក្រុមហ៊ុន HKS Architects ដែលជា​អ្នក​រចនា​ស្ថាបត្យកម្ម​កំពូល​ទាំង ១០ នៅលើ​ពិភពលោក​មាន​ប្រភពពី​សហរដ្ឋអាមេរិក និង​ក្រុមហ៊ុន Golden Mantis Decoration ដែលជា​អ្នក​រចនា​ម៉ូដ​ខាងក្នុង​ដ៏​ល្បីឈ្មោះ ដែលមាន​ស្នាដៃ​ស្ថាបនា​គម្រោង​អា​ផាត​មិន​ប្រណីតៗ​ជាច្រើន​នៅលើ​ទីផ្សារ​អចលនទ្រព្យ​។​
​គម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដែលជា​តំបន់​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​។ 
 
​សព្វថ្ងៃ នៅ​ជុំវិញ​ទីតាំង​គម្រោង Vue Aston ប្រជុំ​ទៅដោយ​ហាង​កាហ្វេ ផ្សារ​ទំនើប ធនាគារ និង​ភោជនីយដ្ឋាន​ជាច្រើន ហើយ​គម្រោង​នេះ​ក៏មាន​ភូមិសាស្ត្រ​យ៉ាង​អំណោយផល​ដែល​បង្ក​ភាព​ងាយ ស្រួល​សម្រាប់​អ្នករស់នៅ​។​
 
​គម្រោង​នេះ​ត្រូវបាន​សាងសង់​ក្នុង​បរិវេណ​ប្រមាណ​ជា ៥៣៥៨.៤​ម៉ែត្រការ៉េ និង​សរុប ៣៨​ជាន់​។ វា​គឺជា​អគារ​ដែល​រួមបញ្ចូល​ទាំង​អា​ផាត​មិន សណ្ឋាគារ និង​អគារ​ជាច្រើន ត្រូវបាន​សហការ​ជាមួយ​ក្រុមហ៊ុន US HKS Architects និង​ក្រុមហ៊ុន Gold Mantis Decoration Design Company of Shengzhen International ដែល​មិន​ធ្លាប់មាន​នៅក្នុង​រាជធានី​ភ្នំពេញ​។​


 
​ពី​ការបោះ​ជំហាន​ចូល​បន្ទប់ទទួលភ្ញៀវរ​ហូត​ដល់​ជ្រុង​ម្ខាង​ទៀត អា​ផាត​មិន Vue Aston ត្រូវបាន​ច្នៃ​មក​យ៉ាង​ល្អិតល្អន់​នៅ​គ្រប់​ជ្រុងជ្រោយ​ភាពកក់ក្ដៅ​សម្រាប់​អ្នក និង​គ្រួសារ​។ ជាន់​ទី​៣ ដល់ទី​៦ នៃ​គម្រោង​គឺជា​អា​ផាត​មិន ដែល​រចនា​បែប​ជា​សណ្ឋាគារ​, និង​ជាន់​ទី​៣៥ ដល់ទី​៣៨ គឺជា​អា​ផាត​មិន ដែល​ប្រណិត​ទំនើប​។ ចំពោះ​អគារ​ទាំងមូល​ប្រកាន់ខ្ជាប់​នូវ​រចនាបថ​បែប​សាមញ្ញ​ជាមួយ នឹង​បរិយាកាស​ទាន់សម័យ​។​
​ទាក់ទង​នឹង​ការ​រចនា​ទេសភាព​វិញ Vue Aston ជ្រើសរើស​លំនាំ​ខ្សែកោង​ដែល​បង្កើត​ដោយ​ការ ជួបគ្នា​រវាង​ទន្លេមេគង្គ និង​ដើមឈើ​ធំៗ​នៅ​ជុំវិញ​នោះ​ជា​គោល​គំនិត​នៃ​ប្លង់​រចនា និង​ប្រើ ប្រាស់​នូវ​បច្ចេកទេស​ដ៏​ទំនើប ដើម្បី​សម្រេច​គម្រោង​នោះ​ឲ្យ​ក្លាយជា​គម្រោង​ដែល​ល្អ​ប្រណិត​មាន​ទេសភាព​កំរិត​ផ្កាយ​ប្រាំ​។  ដើម្បី​បង្កើត​ការផ្លាស់ប្តូរ និង​ការរីកចម្រើន​គ្មាន​ទីបញ្ចប់ នៅពេល ច្បារអំពៅ​កំពុងមាន​ការរីកចម្រើន​។​
 
​គម្រោង​ដំណាក់​ទី​១ មាន​កម្ពស់​សរុប​ចំនួន ៣៨​ជាន់ ដែល​រួមបញ្ចូល​គ្នា​រវាង​សេវាកម្ម​សណ្ឋាគារ​លំដាប់​អន្តរជាតិ និង​បរិក្ខារ​កម្រិត​ខ្ពស់បំផុត ដើម្បី​ធានា​នូវ​ផាសុកភាព​យ៉ាង​ពេញលេញ​សម្រាប់​អ្នករស់នៅ​៖
●​ ​យូ​នី​ត​មាន​ទំហំ​ចាប់ពី ៣២.៨៨ ម៉ែត្រការ៉េ ទៅដល់ ២០០ ម៉ែត្រការ៉េ​
●​ ​សន្តិសុខ ២៤​ម៉ោង ដើម្បី​ធានា​សុវត្ថិភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​អ្នករស់នៅ​
●​ ​សេវា​ថែទាំ​លំនៅដ្ឋាន​លំដាប់​ខ្ពស់​
●​ ​ចំណតរថយន្ត​ធំ​ទូលាយ​ស្ថិតនៅ​ជាន់​ទី​២ ជាមួយនឹង​ច្រកចេញចូល​ធំ​ទូលាយ​
●​ ​អត្រា​ជួល​ត្រលប់​កើនឡើង​១% រៀងរាល់​១​ឆ្នាំ​ម្ដង ក្នុង​រយៈពេល ៥ ឆ្នាំ  គឺ​ក្នុង​ឆ្នាំ​ដំបូង​ទទួលបាន ៥% ឆ្នាំ​ទី​២​ស្មើ​៦% ឆ្នាំ​ទី​៣​ស្មើ​៧% ឆ្នាំ​ទី​៤ ស្មើ ៨% និង​ឆ្នាំ​ទី​៥ ស្មើ​៩% 
 
​តម្លៃ​ចាប់ផ្ដើម​ពី ៦៥,០០០ ដុល្លារ ប្រូ​ម៉ូ​ស៊ីន​ពិសេស​មក​នៅត្រឹម ៦៣,០០០​ដុល្លារ​តែប៉ុណ្ណោះ​។​
​ប្រសិនបើ​លោកអ្នក​ប្រាថ្នា​ចង់បាន​ជីវិត​រស់នៅ​បែប​ស៊ីវីល័យ និង​ប្រកបដោយ​ផាសុកភាព គម្រោង Vue Aston គឺជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​អ្នក​៕
 



(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Online RealEstate
© រក្សាសិទ្ធិដោយ thmeythmey.com