អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ពីអនុប្រធានាធិបតីទៅជាប្រធានាធិបតីអាមេរិក! លោក ចូ បៃឌិន ជាមនុស្សទី១៥
21, Jan 2021 , 10:29 pm        
រូបភាព
ដោយ: រួបរួម
លោក ចូ បៃឌិន (Jo Biden) បានចូលកាន់តំណែងផ្លូវការជាប្រធានាធិបតីអាមេរិកទី៤៦របស់សហរដ្ឋអាមេរិក បន្តពីលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។ តាមកំណត់ត្រាកន្លងមក លោកគឺជាប្រធានាធិបតីទី១៥ដែលមានប្រវត្តិជាអនុប្រធានាធិបតី។




លោក ចូ បៃឌិន ក៏ដូចជា លោក George H.W. Bush ជាដើម បានកាន់ឡើងកាន់តំណែងតាមរយៈការបោះឆ្នោត តែក្រៅពីនោះ មានដូចជា លោក John Tyler, Millard Fillmore, Andrew Johnson, Chester A. Arthur, Theodore Roosevelt, Calvin Coolidge, Harry S. Truman និង Lyndon B. Johnson បានកាន់តំណែងបន្តពីប្រធានាធិបតីដែលបានទទួលមរណភាព រីឯលោក Gerald Ford កាន់តំណែងក្រោយការលាលែងរបស់លោក Richard Nixon។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះប្រធានាធិបតី១៤ដែលមានប្រវត្តិជាអនុប្រធានាធិបតី៖

លោក John Adams
-អនុប្រធានាធិបតីទី១៖ ឆ្នាំ ១៧៨៩-១៧៩៧
-ប្រធានាធិបតីទី២៖ ឆ្នាំ ១៧៩៧-១៨០១


លោក Thomas Jefferson
-អនុប្រធានាធិបតីទី២៖ ឆ្នាំ១៧៩៧-១៨០១
-ប្រធានាធិបតីទី៣៖ ឆ្នាំ១៨០១-១៨០៩


លោក Martin Van Buren ស្ថាបនិកម្នាក់នៃគណបក្សប្រធាធិតេយ្យ
-អនុប្រធានាធិបតីទី៨៖ ឆ្នាំ១៨៣៣-១៨៣៧
-ប្រធានាធិបតីទី៨៖ ឆ្នាំ១៨៣៧-១៨៤១


លោក John Tyler គណបក្ស Whig
-អនុប្រធានាធិបតីទី១០៖ ឆ្នាំ១៨៤១
-ប្រធានាធិបតីទី១០៖ ឆ្នាំ១៨៤១ ដល់ឆ្នាំ១៨៤៥
លោកជាប្រធានាធិបតិដំបូង ដែលកាន់តំណែងដោយមិនឆ្លងកាត់ការបោះឆ្នោត ក្រោយមរណភាពរបស់លោកប្រធានាធិបតី William Henry Harrison ដោយសារជំងឺ។


លោក Millard Fillmore គណបក្ស Whig
-អនុប្រធានាធិបតីទី១២៖ ឆ្នាំ១៨៤៩-១៨៥០
-ប្រធានាធិបតីទី១៣៖ ឆ្នាំ១៨៥០-១៨៥៣
លោកកាន់តំណែងក្រោយមរណភាពប្រធានាធិបតីទី១២ លោក Zachary Taylor ដោយសារអំពើឃាតកម្ម។


លោក Andrew Johnson គណបក្សប្រជាធិបតេយ្យ
-អនុប្រធានាធិបតីទី១៦៖ ឆ្នាំ១៨៦៥
-ប្រធានាធិបតីទី១៧៖ ឆ្នាំ១៨៦៥-១៨៦៩
លោកកាន់តំណែង បន្ទាប់ពីលោក Abraham Lincoln ត្រូវបានអ្នកសំដែងឈ្មោះ John Wilkes Booth បាញ់សម្លាប់។


លោក Chester A. Arthur
-អនុប្រធានាធិបតីទី២០៖ ឆ្នាំ១៨៨១
-ប្រធានាធីបតីទី២១៖ ឆ្នាំ១៨៨១-១៨៨៥
លោកកាន់តំណែងក្រោយប្រធានាធិបតីទី២០ លោក James Abram Garfield ត្រូវបានបាញ់សម្លាប់ ក្រោយកាន់តំណែងបាន៦ខែកន្លះ។


លោក Theodore Roosevelt គណបក្សសាធារណរដ្ឋ
-អនុប្រធានាធិបតីទី២៥៖ ឆ្នាំ១៩០១
-ប្រធានាធិបតីទី២៦៖ ឆ្នាំ១៩០១-១៩០៩


លោក Calvin Coolidge គណបក្សសាធារណរដ្ឋ
-អនុប្រធានាធិបតីទី២៩៖ ឆ្នាំ១៩២១-១៩២៣
-ប្រធានាធិបតីទី៣០៖ ឆ្នាំ១៩២៣-១៩២៩
លោកកាន់តំណែងបន្តពីលោក Warren G.Harding ស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូងនៅឆ្នាំ១៩២៣ ហើយមួយឆ្នាំក្រោយមក បានជាប់ឆ្នោតដោយខ្លួនឯង។


លោក Harry S. Truman គណបក្សប្រជាធិបតេយ្យ
-អនុប្រធានាធិបតីទី៣៤៖ ឆ្នាំ១៩៤៥
-ប្រធានាធិបតីទី៣៣៖ ឆ្នាំ១៩៤៥-១៩៥៣
កាន់តំណែងក្រោយមរណភាពលោក Franklin D. Roosevelt ហើយក្រោយមកបានជាប់ឆ្នោតដោយខ្លួនឯង។


លោក Lyndon B. Johnson គណបក្សប្រជាធិបតេយ្យ
-អនុប្រធានាធិបតីទី៣៧៖ ឆ្នាំ១៩៦១-១៩៦៣
-ប្រធានាធិបតីទី៣៦៖ ឆ្នាំ១៩៦៣-១៩៦៩
កាន់តំណែងក្រោយឃាតកម្មលើលោក John F.Kennedy និងក្រោយមកបន្តឈ្នះឆ្នោតដោយខ្លួនឯង។



លោក Richard Nixon គណបក្សសាធារណរដ្ឋ
-អនុប្រធានាធិបតីទី៣៦៖ ឆ្នាំ១៩៥៣-១៩៦១
-ប្រធានាធិបតីទី៣៧៖ ឆ្នាំ១៩៦៩-១៩៧៤
លោកជាប្រធានាធិបតីដំបូងបំផុតដែលបានលាលែងពីតំណែងក្រោយរឿងអាស្រូវ Watergate ពីបទពាក់ព័ន្ធនឹងការបញ្ជូនមនុស្សទៅលួចចូលទីស្នាក់ការគណបក្សប្រជាធិបតេយ្យ មុនពេលដែលសភាត្រៀមបោះឆ្នោតទម្លាក់លោក។


លោក Gerald Ford
-អនុប្រធានាធិបតីទី៤០៖ ឆ្នាំ១៩៧៣-១៩៧៤
-ប្រធានាធិបតីទី៣៨៖ ឆ្នាំ១៩៧៤-១៩៧៧
កាន់តំណែងក្រោយការលាលែងរបស់លោក Richard Nixon។


លោក George H.W. Bush គណបក្សសាធារណរដ្ឋ
-អនុប្រធានាធិបតីទី៤៣៖ ឆ្នាំ១៩៨១-១៩៨៩
-ប្រធានាធិបតីទី៤១៖ ឆ្នាំ១៩៨៩-១៩៩៣៕

© រក្សាសិទ្ធិដោយ thmeythmey.com