ពីនេះ ពីនោះ
ពលរដ្ឋ​តែង​ហៅ​«​បណ្តា​ការ​»​ដែល​ខុសពី​ពាក្យ​ក្នុង​វចនានុក្រម​ខ្មែរ​ថា​«​បណ្ណាការ​»
22, Jan 2021 , 7:29 am        
រូបភាព
​ក្នុង​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត មាន​ពាក្យ​«​បណ្តា​»​ហើយ​ក៏មាន​ពាក្យ​«​ប​ណ្ណា​»​ដែរ​។ ប៉ុន្តែ​ពាក្យ​ទាំងពីរ​នេះ​គឺ​ប្រើ​ក្នុងន័យ​ខុសគ្នា​ស្រឡះ​។​

 
«​បណ្តា​»​មានន័យថា ជំនុំ​, អស់ទាំង​, អម្បាលម៉ាន​។ «​បណ្តា​»​ជា​ពាក្យ​សម្រាប់​និយាយ​ដក​រំលែក​ចំនួន​នីមួយ អំពី​ចំនួន​ច្រើន ឲ្យ​ដាច់ដោយឡែក​ផ្សេង​។  បណ្ដា​មនុស្ស​ទាំង​៣០ នាក់​នោះ​, មានតែ​មនុស្ស ៥ នាក់​ចេះ​សរសេរ​កើត​។ បណ្ដាជន​, បណ្ដារាស្ត្រ​, បណ្ដា​កម្មករ​ទាំងឡាយ​។​
 
​ចំណែក​«​ប​ណ្ណា​»​ជា​ពាក្យ​ប្រើ​ផ្សំ​ជាមួយនឹង​ពាក្យ​«​ការ​»​បានជា​ពាក្យ​ពេញ​ថា «​បណ្ណាការ​»​ដែល​មានន័យថា ជំនូន ភ័ស្តុភារ​, តង្វាយ​។ ភាគច្រើន​ពលរដ្ឋ​ខ្លះ​មិនបាន​ហៅ​ឲ្យ​ចំ​ពាក្យ​«​បណ្ណាការ​»​ទេ គឺ​បែរជា​ហៅថា «​បណ្តា​ការ​»​ទៅវិញ ដោយ​ពាក្យ​នេះ​មិន​ត្រឹមត្រូវ​នោះទេ​។ «​ប​ណ្ណា​»​ក៏​ជា​ពាក្យ​ប្រើ​ផ្សំ​ជាមួយនឹង​ពាក្យ​ដទៃទៀត​ផងដែរ​៕
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com