អាជ្ញាធរជាតិអប្សរា នឹងជួសជុលអគារសាលាបារាំងចុងបូព៌ា អាយុជាង១០០ឆ្នាំ នៅខាងលិចប្រាសាទបាយ័ន
ជាតិ
អាជ្ញាធរជាតិអប្សរា នឹងជួសជុលអគារសាលាបារាំងចុងបូព៌ា អាយុជាង១០០ឆ្នាំ នៅខាងលិចប្រាសាទបាយ័ន
22, Jan 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា កំពុងដំណើរការរៀបចំជួសជុលអតីតអាគារសាលាបារាំងចុងបូព៌ានៅខាងលិចប្រាសាទបាយ័ន ដើម្បីរក្សាទុកនូវបុរាណវត្ថុផ្សេងៗ។ នេះបើតាមអាជ្ញាធរអប្សរា។
លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីជំនាញ និងប្រធានសាលាបារាំងចុងបូព៌ា បានចុះរៀបចំ បោសសម្អាត រៀបចំថ្មឱ្យមានរបៀបរៀបរយ កាលពីថ្ងៃទី២០ ខែមករា ដើម្បីត្រៀមជួសជុលអតីតទីស្នាក់ការសាលាបារាំងចុងបូព៌ា ដែលមានទីតាំងស្ថិតនៅខាងលិចប្រាសាទបាយ័ន្ត។


 
អាជ្ញាធរអប្សរា បានបញ្ជាក់ថា ការជួសជុលអគារសាលាបារាំងចុងបូព៌ានេះ នឹងអនុវត្តនៅក្នុងឆ្នាំ២០២១នេះ ក្នុងគោលបំណងសម្រាប់ធ្វើជាកន្លែងរក្សាទុកនូវបុរាណវត្ថុផ្សេងៗ ។ បើតាមអាជ្ញាធរអប្សរា អគាបារាំងនេះ ក៏ជាទីតាំងរក្សាទុក និងជួសជុលបុរាណវត្ថុពីសម័យបារាំងមកដែរ ដែលគិតមកដល់ពេលនេះ មានអាយុកាលជាង១០០ឆ្នាំមកហើយ៕


 

Tag:
 អាជ្ញាធរអប្សរា
  បាយ័ន
© រក្សាសិទ្ធិដោយ thmeythmey.com