អត្ថបទពាណិជ្ជកម្ម
កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នៃ​គម្រោង​ផ្សារ​ទំនើប​ព្រី​នស៍ ស​ឃ្វែរ នឹងត្រូវ​ចុះហត្ថលេខា​នៅ​ថ្ងៃទី ២៥ ខែមករា
22, Jan 2021 , 12:32 pm        
រូបភាព
​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នៃ​គម្រោង​ផ្សារ​ទំនើប  ព្រី​នស៍ ស​ឃ្វែរ (​ហៅថា Prince Square) នឹង​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម​នៅ​អគារ​ពហុមុខ​ងារ​ព្រី​នស៍ ហូល ឌី​ង គ្រុប នា​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ ខាងមុខ​នេះហើយ​។ មន្ត្រីជាន់ខ្ពស់​នៃ​សាលា​រាជធានី​ភ្នំពេញ ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប តំណាង​ក្រុមហ៊ុន​ម៉ាក​ល្បីៗ និង​មិត្ត​អ្នកសារព័ត៌មាន​ជាច្រើនរូប​ទៀត​នឹងចូលរួម​ក្នុង​ពិធី​នេះ ដើម្បី​ជា​សក្ខីភាព​នៃ​ការចុះហត្ថលេខា ក៏ដូចជា​ចែករំលែក​ឱកាស​អាជីវកម្ម​ដ៏​អស្ចារ្យ​នៅក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។​

​ព្រឹត្តិការណ៍​នេះ មិន​ត្រឹម​តែមាន​រួមបញ្ចូល​នូវ​ពិធី​ចុះហត្ថលេខា និង​ពិធី​ចាក់​ខ្សាច់មាស​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ពិធី​ពិសា​ភោជនីយ​អាហារ​អមដោយ​តន្ត្រី​ដ៏​ពីរោះ​ផងដែរ​។ ទន្ទឹមនឹងនេះ អ្នកជំនាញ​ក្នុង​វិស័យ​ក៏​នឹងមាន​វត្តមាន​ក្នុង​ពិធី​នេះ ដើម្បី​ពិភាក្សា​អំពី​និន្នាការ​អភិវឌ្ឍន៍​អាជីវកម្ម​របស់​រាជធានី​ភ្នំពេញ ជាមួយ​ភ្ញៀវកិត្តិយស​ទាំងអស់  និង​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវកិត្តិយស​ទាំងអស់​ទទួល​បាន​នូវ​បទពិសោធន៍​វិនិយោគ រួម​នឹង​ភាពសប្បាយ​រីករាយ​ក្នុង​ពិធី​ក្នុងពេល​ជាមួយគ្នា​។​
 
​មាន​ទីតាំង​ស្ថិតនៅក្នុង “​តំបន់​មាស​” នៃ​ទីក្រុង​ភ្នំពេញ ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​
​សម្រាប់​ការវិនិយោគ​អាជីវកម្ម ទីតាំង​ល្អ​តំណាង​ឲ្យ​ភោគទ្រព្យ​! Prince Square មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​ស្នូល និង​ជា​ចំណុចប្រសព្វ​នៃ​ខណ្ឌ​ទាំងបី គឺ​ខណ្ឌ​សែន​សុខ ខណ្ឌទួលគោក និង​ខណ្ឌមានជ័យ និង​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ដោយ​អាចធ្វើ​ដំណើរ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​រា​ជាយ​ស្ម័យ​យាន​កម្ពុជា​បាន​យ៉ាង​ឆាប់រហ័ស ត្រឹម 15 នាទី​ប៉ុណ្ណោះ​។ ទីនេះ​ក៏មាន​ចរាចរណ៍​ខ្វាត់ខ្វែង ងាយស្រួល​ក្នុងការ​ធ្វើដំណើរ ដែល​អាច​ទាក់ទាញ​អតិថិជន​មកកាន់​គម្រោង​បាន​យ៉ាងច្រើន​ផងដែរ​។ ម្យ៉ាងវិញទៀត គម្រោង​នេះ​ស្ថិតនៅ​ក្បែរ​ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម សាលា​រាជធានី​ភ្នំពេញ មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្សារ​ទំនើប Phnom Penh Mega Mall ផ្សារ​ទំនើប TK ដែល​ធ្វើ​ឲ្យ​លោកអ្នក​អាច​ទទួលបាន​នូវ​ឱកាស​អាជីវកម្ម​ប្រកបដោយ​វិបុលភាព ជាមួយនឹង​អត្ថប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុង​ទីក្រុង​ភ្នំពេញ​។​
 
 
​ផ្សារ​ពាណិជ្ជកម្ម​កម្ពស់​បួន​ជាន់ ចាប់ផ្ដើម​អាជីវកម្ម​ដ៏​អស្ចារ្យ​
​គម្រោង Prince Square មាន​ទំហំ​សរុប 35000 ម៉ែត្រការ៉េ ដែលមាន​ផែនការ​សាងសង់​ជា​ផ្សារ​ទំនើប​កម្ពស់ 4 ជាន់​។ ពេល​គម្រោង​នេះ​ត្រូវបាន​ចាប់ផ្តើម​ដំណើរការ ក្រុមការងារ​គ្រប់គ្រង​អាជីវកម្ម​ជំនាញ​របស់ Prince Square បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់​លើ​សូចនាករ​ជាច្រើន ដូចជា​ទីតាំង​គម្រោង ចរាចរណ៍​ជុំវិញ ទម្លាប់​នៃ​ការប្រើប្រាស់ និង​លំហូរ​អ្នកដំណើរ​។ ហើយ​ចុងក្រោយ Prince Square ត្រូវបាន​បង្កើត​ឡើងជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ដោយ​រួមបញ្ចូល​ផ្សារ​ទំនើប​ខ្នាត​ធំ រោងកុន​អន្តរជាតិ ក្លឹប​ហាត់ប្រាណ ភោជនីយដ្ឋាន​អន្តរជាតិ សួន​កម្សាន្ត​កុមារ និង​ហាង​សម្លៀកបំពាក់​ទាន់សម័យ ដែលជា​កន្លែង​ទទួល​ការពេញនិយម​បំផុត​សម្រាប់​ប្រជាជន​រស់នៅ​តំបន់​ជុំវិញ​នោះ​។​
 
 


​ការវិនិយោគ​ប្រកបដោយ​ទំនុកចិត្ត 
Prince Square ត្រូវបាន​វិនិយោគ និង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប ដែលជា ក្រុមហ៊ុន​នាំមុខគេ​ក្នុង​វិស័យ​អចលនទ្រព្យ​លំដាប់​ខ្ពស់ និង​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អគារ​ដែលជា​និមិត្តសញ្ញា​នៃ​ទីក្រុង​។ ព្រី​នស៍​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​មកពី​ជុំវិញ​ពិភពលោក​ជាង 1000 ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​យើង​បាន សហការ​ជា​យុទ្ធសាស្ត្រ​ជាមួយ​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ចំនួន 380 នឹងមាន​វត្តមាន​ក្នុង Prince Square ។ នាពេល​បច្ចុប្បន្ននេះ ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ជាង 50 ក្រុមហ៊ុន​បាន​ចូលរួម​ជាមួយ Prince Square ហើយ ដែល​នេះ​អាច​ធានាថា Prince Square នឹង​ទទួល​ការពេញនិយម​ភ្លាមៗ​នៅពេល​បើក​ដំណើរការ ព្រមទាំង​នាំមក​នូវ​ផលចំណេញ​ខ្ពស់​ផងដែរ​សម្រាប់​ដៃគូ​សហការ​របស់​យើង​ទាំងអស់​។​
 
​ផ្អែកលើ​បទពិសោធន៍​រយៈពេល 5 ឆ្នាំ​នៃ​ប្រតិបត្តិការ​ប្រកបដោយ​ជោគជ័យ​របស់​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប Prince Square មាន​ក្រុមការងារ​ជំនាញ​សម្រាប់​ប្រតិ​ប​ត្ដិ​ការគ្រប់គ្រង និង​មាន​គំរូ​អាជីវកម្ម​លំដាប់​កំពូល​លើ​ពិភពលោក​។ ការផ្សព្វផ្សាយ​ជារួម ការរៀបចំ​ផែនការ​ជារួម និង​ប្រតិបត្តិ​ការគ្រប់គ្រង​ជារួម  ព្រមទាំង​ការប្រើប្រាស់​នូវ​បទពិសោធន៍​អនុវត្ត​ជាក់ស្តែង និង​បទពិសោធន៍​នៃ​ការគ្រប់គ្រង​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ ត្រូវបាន​យកមកអនុវត្ត​ដើម្បី​គាំទ្រ​ដល់​អាជីវកម្មរ​បស់ដៃ​គូស​ហ​ការ​របស់​យើង​។​
 
​ជាមួយនឹង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ម៉ាក​ល្បីៗ ដូចជា Adidas, Levi`s, Skechers, Nike Supergo, HUAWEI , OPPO, Potato Corner, Dakasi, Panda cake, Pizza Hut ។​ល​។ Prince Square នឹងធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​កាន់តែ​មាន​ភាពរុងរឿង​ថែម​មួយកម្រិត​ទៀត​។ យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ដ៏​ស្មោះត្រង់​របស់​ក្រុមហ៊ុន​ម៉ាក​ល្បី​នានា Prince Square ប្រាកដជា​អាច​ចាប់យក​ឱកាស​អាជីវកម្ម​ដ៏​អស្ចារ្យ​ក្នុងការ​អភិវឌ្ឍ និង​រួមគ្នា​បង្កើត​អនាគត​ប្រកបដោយ​ភោគទ្រព្យ​!
 



​នៅ​ថ្ងៃទី 25 ខែមករា ឆ្នាំ​2021​ខាងមុខនេះ Prince Square សូម​អញ្ជើញលោក​អ្នកចូលរួម​ចាប់យក​ឱកាស​វិនិយោគ​ដ៏​ពិសេស​នៅក្នុង​ទីក្រុង​ភ្នំពេញ ក៏ដូចជា​ចូលរួម​ជា​សក្ខីភាព​នៃ​អនាគត​ដ៏​រុងរឿង​នៃ​ទីក្រុង​ភ្នំពេញ​ទាំងអស់គ្នា​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com