ពីនេះ ពីនោះ
សុខភាព
របៀប​ហាត់ប្រាណ​បំបាត់​ការឈឺ​ចុកចាប់​តាម​ឆ្អឹងខ្នង​
22, Jan 2021 , 6:59 pm        
រូបភាព
​អត្រា​នៃ​អ្នក​ឈឺ​ចុកចាប់​តាម​ឆ្អឹង ខ្នង​បាន​កើនឡើង​មួយ​ជា​ពីរដង​ចាប់ តាំង ពី​ទស្សវត្សរ៍​ឆ្នាំ​១៩៩០ មក​។ នៅ​ប្រទេស​កម្ពុជា​យើង​ទោះបី ជា​មិនមាន​តួលេខ​ជាក់លាក់​ក្ដី​អ្នក​ឈឺ ឆ្អឹងខ្នង​មាន​ចំនួន​ច្រើន​គួរអោយកត់សម្គាល់​។​

 
​យោងតាម​ទស្សនាវដ្ដី Reader Digest​បានអោយដឹងថា ការសិក្សា​ស្រាវជ្រាវ​ចំនួន​១៤​បាន​ឈានដល់  ការសន្និដ្ឋាន​រួមគ្នា​ថា ការហាត់​ប្រាណ​ដើម្បី​អោយមាន ចលនា​សាច់ដុំ ដែល​កប់​ជ្រៅ​នៅជាប់​នឹង​ឆ្អឹង នោះ​អាច​នឹង​កាត់បន្ថយ បញ្ហា​ឈឺ​ឆ្អឹង ខ្នង​នេះ​បាន​រហូតដល់​ទៅ​១៥​ភាគរយ​។ គន្លឹះ​នៅក្នុង​បញ្ហា​នេះ គឹ​គេ​ត្រូវ​ហាត់ ប្រាណ​ដើម្បី ធ្វើអោយមាន​ចលនា សាច់ដុំ​ដែល​ដែល​កប់​ជ្រៅ និង​ដែល​ទ្រទ្រង់​ឆ្អឹង​ខ្ន ង​។ ការស្រាវជ្រាវ​ផ្ដល់យោបល់​ថា ដើម្បី កាត់បន្ថយ​ការឈឺចាប់​ឆ្អឹងខ្នង គេ​អាច​ហាត់ប្រាណ ដូចខាងក្រោមៈ​
 
​ដេក​ខ្នង​រៀបនឹង​កំរាល ឥដ្ឋ​ហើយ​បត់​ជង្គង់​និង​ដាក់​បាត ជើង​អោយ ជាប់​នឹង​កំរាល​ឥដ្ឋ​។ ដាក់​ឆ្អឹងខ្នង​របស់​អ្នក អោយ​ស្ថិតនៅ​ទីតាំង សូន្យ​ដែល​មិន​កោង និង​មិន​គាប​នឹង កំរាល​ឥដ្ឋ​។ លើកជើង​ឆ្វេង និង​ដៃស្ដាំ​នៅពេល​ដំណាលគ្នា រួចហើយ​ទម្លាក់ វា​ចុះមក​កន្លែង​ដើម​វិញ​។ បន្ទាប់មក​លើកជើង​ស្ដាំ និង​ដៃ​ឆ្វេង​ដំណាលគ្នា​វិញ រួច​ទម្លាក់​ចុះ មក ទីតាំង​ដើម​។ ធ្វើ​ដូច្នេះ​អោយបាន​ប្រាំ​ដង​។ រួច​បង្កើន​អោយបាន​ដប់​ដង​ជា​បណ្ដើរៗ​។​
 
​ដោយ​ច្រត់​ដៃ និង​ជង្គង់​ធ្វើ​យ៉ាងម៉េច​អោយ ឆ្អឹងខ្នង​នៅ​ទីតាំង សូន្យ រួច​លើកដៃ​ម្ខាង​អោយ ស្រប ទៅនឹង កំរាល ឥដ្ឋ​។ បន្ទាប​វា​ចុះ​ហើយ​ក្រោយមក​លើកដៃ​ម្ខាង​ទៀត​ឡី​ង រួច​ទម្លាក់ ចុះ​។​ធ្វើ​ដូច្នេះ​អោយបាន ប្រាំ​ដង​។​បន្ទាប់មក​លើកជើង​ម្ខាង​ទៅ ក្រោយ​អោយស្រប​ទៅ នឹង​កំរាល​ឥដ្ឋ​រួច​ទម្លាក់​វា​ចុះ​។ ក្រោយមក​លើកជើង ម្ខាង​ទៀត និង​ទម្លាក់​វា​ចុះ​ដែរ​។ ធ្វើ​ដូច្នេះ​អោយបាន​ប្រាំ​ដង​។ បន្ដទៅ​លើកដៃ​ម្ខាង និង​ជើង​ម្ខាង​ទៀត​ផ្ទុយគ្នា​ក្នុងពេល​ដំណាលគ្នា ។ ជា​បណ្ដើរៗ ធ្វើ​ដូច្នេះ​អោយ​ឡើងដល់​១​ដង​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com