ជាតិ
រថយន្ត
ក្រុមហ៊ុន Mercedes-Benz តាំង​បង្ហាញ​រថយន្ត​របស់ខ្លួន នៅ​ផ្សារ​ទំនើប​អ៊ី​អន​២ ពីថ្ងៃ​ទី​២២-២៤ មករា​នេះ​
22, Jan 2021 , 5:13 pm        
រូបភាព
​ដោយ​៖ ស៊ុ​ល រ៉​វី​

​ភ្នំពេញ​៖ ចាប់​ថ្ងៃទី​២២-២៤  ខែមករា​ឆ្នាំ ២០២១ ក្រុមហ៊ុន ស្តារ​អូ​តូ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន ទទួលបាន​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ ដាក់លក់ និង​ផ្តល់ជូន​សេវាកម្ម​នូវ​គ្រប់​ប្រភេទ​រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍ ប្រចាំ​នៅ​កម្ពុជា បានរៀបចំ​ព្រឹត្តិការណ៍​តាំង​បង្ហាញ​រថយន្ត Mercedes-Benz សេ​រ៊ី​ថ្មី នៅ​ផ្សារ​ទំនើប​អ៊ី​អន​២ (AEON 2) សែន​សុខ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៩​យប់​។​



​ក្នុងការ​ដាក់តាំង​រថ​យន្ត​នេះ មានការ​ដាក់​បង្ហាញ វត្តមាន​របស់​រថយន្ត​ស្ព័​រ​ដ៏​ល្បីល្បាញ​បំផុត សម្រាប់​យុវវ័យ​សម័យថ្មី​៣​គ្រឿង​រួមមាន Mercedes-Banz A-Class AMG, Mercedes-Banz V-Class AMG Line និង Mercerdes-Banz GLC Coupé សេរី​ថ្មី ក្នុង​គោលបំណង​ដើម្បី​ផ្ដល់ជូន​អតិថិជន ឲ្យ​បាន​ជ្រាប​ច្បាស់​ពី​លក្ខណៈ​ល្អ​ឯក​ពិសេស នៃ​បច្ចេកវិទ្យា​ចុងក្រោយ​របស់​រថយន្ត Mercedes-Banz​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អតិថិជន​ក៏​នឹង​ទទួលបាន ការផ្ដល់ជូន​នូវ​តម្លៃ​ពិសេស ជាច្រើន​ទៀត នាឱកាស​នៃ​ការដាក់​បង្ហាញ​រថយន្ត​នេះ​ផងដែរ​។ 






 
​សូម​អញ្ជើញ​មក​ទស្សនា ព្រមទាំង​ទទួលយក​នូវ​បទពិសោធន៍​ថ្មី​ពី រថយន្ត Mercerdes-Banz នៅ​ផ្សារ​ទំនើប AEON 2 ដែលមាន​ទីតាំង​ជាប់ ហាង​កាហ្វេ Brown ផ្សារ​ទំនើប​អ៊ី​អន​២ (AEON 2) ខណ្ឌ​សែន​សុខ ជាន់​ផ្ទាល់​ដី​។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅកាន់​លេខ 017 231 488 ឬ 023 231 488 ។​
 
​សូមជម្រាបថា ក្រុមហ៊ុន ស្តារ​អូ​តូ ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត​ម៉ាក Mercedes-Banz ប្រចាំ​កម្ពុជា ដែលមាន​ទីតាំង​តាម​បណ្ដោយ​មហាវិថី​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
 
​ក្រុមហ៊ុន ស្តារ​អូ​តូ (​ខេ​ម​បូ​ឌា​) ផ្តល់ជូន​លោកអ្នក នូវ​រថយន្ត​ទំនើបៗ​គ្រប់​ជម្រើស​តាម​តម្រូវការ មាន​ទាំង​ប្រភេទ​រថយន្ត​ស្ព័​រ​(Sport), រថយន្ត​ប្រណិត​ប្រភេទ​ទាប (Sedan),​រថយន្ត​ប្រភេទ​ខ្ពស់ (SUV) និង​រថយន្ត​ប្រណិត​ប្រភេទ​ជា​លក្ខណៈ​គ្រួសារ​(VAN) ដែលមាន​គុណភាព​ពី​ប្រទេស​អាល្លឺម៉ង់ ស្របតាម​ស្តង់ដា​នៃ​ការប្រើប្រាស់​នៅ​អឺរ៉ុប និង​កម្ពុជា​។ ជាពិសេស​នោះ ក្រុមហ៊ុន ស្តារ អូ​តូ  ក៏មាន​នូវ​ប្រភេទ​រថ​យន្ត​ដែល​សាក​សម និង​ទំនើប​ប្រណីត​ជាទីបំផុត សម្រាប់​ធុរជន និង​សម្រាប់​ថ្នាក់ដឹកនាំ​ផងដែរ​៕
 

















 
 

Tag:
 ThmeyThmey25
  Mercedes-Benz
  ស្តារ​អូ​តូ​ខេ​ម​បូ​ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com