ជាតិ
បទសម្ភាសន៍
ធាងត្នោត ក្លាយជារបស់មានតម្លៃ...!
23, Jan 2021 , 10:14 am        
រូបភាព
សៀមរាប៖ សណ្ឋាគារវីរតន៍ (Viroth’s Hotel) ដែលទទួលបានចំណាត់ថ្នាក់លេខ១ ផ្ទួនៗនៅលើពិភពលោក តាមរយៈ TripAdvisor Traveller’s Choice Award 2018 & 2020 បានផ្ដល់តម្លៃលើវត្ថុបុរាណ ចាស់ៗ សាមញ្ញ គ្មានតម្លៃ មកបង្ហាញក្នុងសណ្ឋាគារខ្លួន។ ធាងត្នោត ក៏បានក្លាយជាគ្រឿងលម្អមួយ ក្នុងចំណោមគ្រឿងលម្អជាច្រើន ក្នុងសណ្ឋាគារលំដាប់លេខ១នេះ និងជាទីពេញនិយមសម្រាប់ភ្ញៀវបរទេសផងដែរ។


សូមអញ្ជើញលោក-អ្នកនាង ទស្សនាបទសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មានថ្មីៗ និងលោក រស់ សាយ នាយកប្រតិបត្តិនៃសណ្ឋាគារវីរតន៍ ខាងក្រោមដូចតទៅ៖

 
ស្ថិតក្នុងខេត្តសៀមរាប ដែលជាតំបន់សក្ដានុពលទេសចរណ៍ សណ្ឋាគារវិរតន៍ បានប្រមូលទិញវត្ថុបុរាណ ចាស់ៗ ដូចជា ក្រឡបាក់បែប ធាងត្នោត ធាងដូងក្រៀម ផ្លែអង្គញ់ វល្លិក្រៀម ចម្លាក់ថ្ម ផ្ទាំងគំនូរបុរាណ និងដុំឈើចាស់ៗ យកមកកែច្នៃបន្ថែម ដើម្បីចំណីអារម្មណ៍ថ្មីមួយ សម្រាប់បង្ហាញដល់ភ្ញៀវទេសចរ ពិសេសភ្ញៀវបរទេស។ 
 
ក្រោយពីទទួលបានការកែច្នៃ វត្ថុបុរាណទាំងនោះ បានក្លាយជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរ ដែលបានមកស្នាក់នៅក្នុងសណ្ឋាគារវីរតន៍ ហើយពួកគេក៏បានសរសើរពីគំនិតច្នៃប្រឌិតរបស់ម្ចាស់សណ្ឋាគារ ហើយអ្នកខ្លះបានទិញរបស់ទាំងនោះត្រឡប់ទៅប្រទេសខ្លួនផងដែរ៕ 
 
 

Tag:
 សណ្ឋាគារវីរតន៍
 រស់ សាយ
© រក្សាសិទ្ធិដោយ thmeythmey.com