ព័ត៍មានសុខភាព
សុខភាព
ញ៉ាំអាហារបែបនេះ រាងនឹងមិនដូចធុងទឹកទេ
12, Jun 2022 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលមិនធ្វើឲ្យអ្នកធាត់ឡើយនៅពេលដែលអ្នកពិសារមុនពេលចូលគេងឡើយ។ តើមានអ្វីខ្លះទៅ?


អ្នកអាចញ៉ាំបន្លែ និងផ្លែឈើបាន ព្រោះវាសម្បូរទៅដោយសារធាតុសរសៃ វីតាមីន និងសារធាតុចិញ្ចឹមជាច្រើនទៀត ដោយធ្វើឲ្យអ្នកឆាប់ឆ្អែតខ្លាំងណាស់។ ដូចនេះ បើអ្នកឃ្លានមុនចូលគេង អ្នកអាចបរិភោគផ្លែប៉ោម ក្រូចថ្លុង គីវី ឬចេកជាដើម។ វានឹងមិនធ្វើឲ្យអ្នកងាយធាត់ឡើយ។
 
អ្នកអាចពិសារទឹកដោះគោបាន ព្រោះអាចធ្វើឲ្យអ្នកគេងលក់ស្រួល ថែមទាំងអាចធ្វើឲ្យអ្នកឆ្អែតទៀតផង។ ទឹកដោះគោនេះ ជួយក្រពះឲ្យរំលាយអាហារបានលឿន និងជួយការពារអ្នកពីអាការៈទល់លាមកទៀតផង។
 
ប្រសិនជាអ្នកឃ្លានមុនគេង អ្នកក៏អាចញ៉ាំស្រូវសាលីផងដែរ ព្រោះនៅក្នុងនោះមានសារធាតុដែលអាចជួយធ្វើឲ្យអ្នកឆាប់ឆ្អែត ជួយអ្នកឲ្យឆាប់គេងលក់ ថែមទាំងជួយការពារមិនឲ្យស្បែកខ្មៅដុះឡើងមកឡើយ។ ដូចនេះ ក្រោយពេលដែលអ្នកពិសាររួច មិនត្រឹមតែទទួលបានសុខភាពល្អទេ អ្នកក៏អាចថែរក្សាសម្ជស្ស និងរូបរាងបានស្អាតផងដែរ៕

ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com