ជាតិ
សង្គមជាតិ
ពលករ​៤​នាក់​ដែល​ព្យាបាល​នៅ​ពេទ្យ​បង្អែក​បន្ទាយមានជ័យ ជាសះស្បើយ​ពី​កូ​វីដ​-១៩
25, Jan 2021 , 9:33 am        
រូបភាព
អភិបាលខេត្តបន្ទាយមានជ័យពេលចុះពិនិត្យកន្លែងចត្តាឡីស័កកន្លងមក។ រូបថត រដ្ឋបាលខេត្ត
អភិបាលខេត្តបន្ទាយមានជ័យពេលចុះពិនិត្យកន្លែងចត្តាឡីស័កកន្លងមក។ រូបថត រដ្ឋបាលខេត្ត
ដោយ:
​ក្រសួងសុខាភិបាល​នា​ថ្ងៃទី​២៥ ខែមករា​នេះ បានប្រកាស​អ្នកជា​សះស្បើយ​ចំនួន​៤​នាក់​ដែលជា​ពលករ​មកពី​ប្រទេស​ថៃ​។ ករណី​ពលករ​ដែលជា​សះស្បើយ​ចំនួន​៤​នាក់​នេះ ធ្វើ​ឲ្យ​ពលករ​ជាសះស្បើយ​សរុប​ចំនួន​៤៤​នាក់ ក្នុងចំណោម​ពលករ​ចំនួន​៨២​នាក់​។

 
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ករណី​ជាសះស្បើយ​ចំនួន​៤​នាក់​នៅថ្ងៃនេះ ក្នុងនោះ​ជា​ស្ត្រី​៣​នាក់ ដែល​នៅក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ដែលមាន​អាយុ​ចន្លោះ​ពី​២៥​ឆ្នាំទៅ​២៦​ឆ្នាំ និង​បុរស​ម្នាក់ទៀត​មាន​អាយុ​៣៣​ឆ្នាំ នៅក្នុង​ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ពួកគេ​ទាំង​៤​នាក់​នោះ បាន​ត្រឡប់​ពី​ប្រទេស​ថៃ ហើយ​ចូលមក​កម្ពុជា​នៅ​ចន្លោះ​ថ្ងៃទី​១១-១២ ខែមករា​។ 
 
​គិត​ថ្ងៃទី​២៥ ខែមករា​នេះ កម្ពុ​ជាមាន​អ្នក​កើត​កូ​វីដ​-១៩ ចំនួន​៤៥៨​ករណី ដោយ​៤០៩​ករណី​សះស្បើយ​។ ក្នុងចំណោម​នោះ មាន​ពលករ​ខ្មែរ​ពី​ថៃ ៨២​នាក់ ដោយ​៤៤​នាក់​បានជា​សះស្បើយ​។​
 
​ចំពោះ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល មាន​៤៩​នាក់ ដោយ​៩​នាក់​នៅ​មជ្ឈមណ្ឌល​កំចាត់​ជំងឺរបេង និង​ហង់​សិន​, ១​នាក់​នៅ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​, ១​នាក់​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រីឯ​ពលករ​មក​ថៃ​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​ខេត្ត ក្នុងនោះ​មាន​២៦​នាក់​នៅ​បន្ទាយមានជ័យ ៩​នាក់​នៅ​បាត់ដំបង ២​នាក់​នៅ​ឧ​ត្ត​រ​មានជ័យ និង​១​នាក់​នៅ​ប៉ៃលិន​៕

Tag:
 ពលករ​
 ​ជំងឺ​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com