ពីនេះ ពីនោះ
សុខភាព
បបរ​ស្រូវ​សាលី​សម្រាប់​អ្នក​ម្តាយ​ទល់លាមក​
14, Jun 2022 , 6:59 am        
រូបភាព
​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ អ្នក​អាចធ្វើ​បបរ​ស្រូវ​សាលី​នេះ​មក​ញ៉ាំ​បាន​។ នៅក្នុង​នោះ​មាន​ជាតិ​សរសៃ ដែល​អាចធ្វើ​ឲ្យ​ពោះវៀន​ក្រពះ​អ្នកដើរ​ស្រួល នោះ​អ្នក​នឹងមិន​ជួបនឹង​បញ្ហា​ទល់លាមក​ឡើយ​។ តើ​មាន​គ្រឿងផ្សំ និង​របៀប​ចម្អិន​បែបណា​ខ្លះទៅ​?

 
 
​គ្រឿងផ្សំ ៖ ស្រូវ​សាលី​ចំនួន​១០០​ក្រាម ការ៉ុត​ចំនួន​៥៥​ក្រាម ត្រចៀកកណ្តុរ​ចំនួន​៣០​ក្រាម សាច់ជ្រូក​ចំនួន​៦០​ក្រាម ទឹក​ចំនួន​៨០០​មី​លី​លីត្រ អំបិល​ចំនួន​មួយ​ភាគ​បួន​ស្លាបព្រា​កាហ្វេ​។​
 
​របៀប​ចម្អិន ៖
 
1.    ដំបូង​អ្នក​ត្រូវ​ចិត​សំបក​ការ៉ុត រួច​លាង​ឲ្យ​ស្អាត ហើយ​ចិត​ជា​សរសៃៗ​។​
 
2.    បន្ទាប់មក​អ្នក​អាច​ត្រាំ​ត្រចៀកកណ្តុរ​ឲ្យ​រីក រួច​លាង​ឲ្យ​ស្អាត ហើយ​ចិត​ជា​សរសៃៗ​ដូចគ្នា​។​
 
3.    បន្ទាប់មកទៀត​អ្នក​អាចយ​កស្រូវ​សាលី​ទៅ​ដាំ​ជាមួយ​ទឹក​ចំនួន​ពី​១៥​ទៅ​២០​នាទី​។​
 
4.    ក្រោយ​ពេលដែល​ដាំ​ស្រូវ​សាលី​នេះ​ចំនួន​២០​នាទី​រួច អ្នក​អាចដាក់​ការ៉ុត ត្រចៀកកណ្តុរ សាច់ជ្រូក​ចូលទៅ​ដាំ​ជាមួយគ្នា​ដល់​ប្រែជា​ទន់​។​
 
5.    ចុងក្រោយ​ដាក់​អំបិល​បន្តិច​ចូលទៅ​ជាការ​ស្រេច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com