COVID-19
ជាតិ
ក្រោយ​ខកខាន​មួយឆ្នាំ កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ គ្រោង​ធ្វើ​នៅ​ចុង​ខែម​ករានេះ​
26, Jan 2021 , 8:59 am        
រូបភាព
​សៀមរាប​៖ គណៈកម្មាធិការ​អន្ដរ​ជាត​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor) គ្រោង​រៀបចំ​នៅ​ចុងខែ​មករា ឆ្នាំ​២០២១ នេះ បន្ទាប់ពី​កិច្ចប្រជុំ​នេះ​បាន​ខកខាន​មិនបាន​ធ្វើ​មួយឆ្នាំ​២០២០ ដោយសារ​ជំងឺ​កូ​វីដ​១៩​។

 
​គណៈកម្មាធិការ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ នឹង​រៀបចំ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៤ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៧ រយៈពេល​២​ថ្ងៃ គឺ​ពី​ថ្ងៃទី​២៦ ដល់ទី​២៧ ខែមករា ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល អង្គរ​ភូ​គី​ត្រា ខេត្តសៀមរាប​។ កិច្ចប្រជុំ​នេះ​នឹងមាន​ការចូលរួម​ពី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ សហប្រធាន​គណៈកម្មាធិកា​រ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​។​
 
​យ៉ាងណា កិច្ចប្រជុំ​ខាងលើនេះ នឹង​រៀបចំឡើង​តាមរយៈ​ប្រព័ន្ធ Video Conference ដើម្បី​ជជែក​ពិភាក្សា​លើ​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ពី​អ្នកជំនាញការ​អាដហុក និង​ក្រុមការងារ​អនុវត្តន៍​តាម​ការដ្ឋាន​ការងារ​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ ការងារ​ទាំងនោះ​រួមមាន ការងារ​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត ប្រាសាទទន្លេស្ងួត ប្រាសាទមេបុណ្យខាងលិច ប្រាសាទភ្នំបាខែង ការងារ​កែលម្អ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត និង​ការកែលម្អ​ផ្លូវ​មុខ​ព្រះ​លាន​ជល់​ដំ​រំជា​ដើម​។​ល​៕
 
 
 
 

Tag:
 ICC-Angkor
  អប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com