ជាតិ
រថយន្ត
ឡាន Volkswagen បុរាណមួយគ្រឿង អាចជួលឲ្យភ្ញៀវទេសចរ ១ថ្ងៃ ៣០០ដុល្លារអាមេរិក
× សៀមរាប៖ កូនប្រុសអ្នកស្រី ផូម ដាវ៉ាន់ ជាម្ចាស់រថយន្ដម៉ាក Volkswagen ប្រភេទទី២ ជំនាន់ទី២ ១គ្រឿង ដែលផលិតឆ្នាំ១៩៧៨។ គាត់បាននាំវាចូលពីសហរដ្ឋអាមមេរិក ហើយឲ្យជាងដេរពូកឡានឡើងវិញ។ គាត់ជួលឡានទូរីសអឺរ៉ុបដ៏បុរាណនេះ ឲ្យភ្ញៀវទេសចរ ១ថ្ងៃ ៣០០ដុល្លារអាមេរិក។
រថយន្តនេះ មានឈ្មោះថាប្រភេទទី២ ព្រោះវាជារថយន្ដទី២ ដែលក្រុមហ៊ុន Volkswagen បានច្នៃប្រឌិត ប៉ុន្តែវាក៏មានឈ្មោះមួយទៀតថា Combi ដែរ។ ហើយរថយន្តនេះ មានម៉ាស៊ីននៅខាងក្រោយ។ VOLKSWAGEN បានផលិតឡានប្រភេទទី២ ពីឆ្នាំ១៩៤៧ រហូតដល់ឆ្នាំ២០១៤។ អំពី Combi ជំនាន់ទី២ VOLKSWAGEN បានផលិតវាពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧៩។
ម៉ាក Volkswagen ត្រូវបានបង្កើតនៅប្រទេសអាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩៣៧ ដោយពលរដ្ឋអូទ្រីសមួយរូប ឈ្មោះ PORSCHE Ferdinand ដែលក៏បានបង្កើតម៉ាក PORSCHE ដែរ។ ជាភាសាអាល្លឺម៉ង់ពាក្យ VOLKS មានន័យថា ប្រជាជន និងពាក្យ WAGEN មានន័យថា ឡាន៕
© រក្សាសិទ្ធិដោយ thmeythmey.com