សង្គម
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108


សង្គមជាតិ
4 hrs - 960
ថ្មីៗ៣នាទី
​នៅ​រសៀល​ថ្ងៃទី​១៩​ខែមករា រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បានធ្វើ​សន្និសីទកាសែត​បើកចំហ​សម្រាប់​គ្រប់​សំណួរ​របស់​អ្នកកាសែត​។ ក្នុងចំណោម​សំណួរ​ជាច្រើន​ដែល​ទាក់ទង​នឹង​ដែល​ទាក់ទង​នឹង​វិធានការ​ប្រឆាំង​បទល្មើស​ព្រៃឈើ ការការពារ​បរិស្ថាន លោក​រដ្ឋមន្ត្រី​ក៏បាន​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​វិស័យ​នយោបាយ​របស់​សារព័ត៌មាន​ថ្មីៗ​ដែរ​។​
21 hrs - 88983
​លោក ជួន សុវណ្ណ បាន​ព្រមាន​ដកតំណែង​មេ​ប៉ុស្តិ៍​ណា ដែល​បណ្តោយ​ឲ្យ​មាន​បទល្មើស​គ្រឿងញៀន​កើតឡើង​ដដែលៗ ក្នុង​ដែនដី​ដែល​ខ្លួន​គ្រប់គ្រង​។  ក្រៅពី​ព្រមាន​បែបនេះ លោក ជួន សុវណ្ណ ក៏​រំឭក​មន្ត្រី​ខ្លួន​ឲ្យ​យកចិត្តទុកដាក់​លើក​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ និង​បង្ក្រាប​ល្បែងស៊ីសង​ដែរ​។​
1 day - 1305
​ក្រោយ​ការធ្វើ​តេស្ត រក​សារធាតុ​ញៀន​លើ​អ្នក​ជាប់ឃុំ​ជាង​២​ពាន់​នាក់​រួចមក មន្ត្រី​ជំនាញ​បាន​រកឃើញ​អ្នក​ជាប់ឃុំ​ចំនួន​៨​នាក់ មាន​ផ្ទុក​សារធាតុ​ញៀន​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​មិនទាន់​អាច​បញ្ជាក់​បានទេ​ថា​អ្នកទោស​ទាំងនោះ​ជា​អ្នកញៀន​ថ្មី ឬ​ជា​អ្នក​ដែល​ធ្លាប់ប្រើ​ប្រាស់​សារធាតុ​ញៀន​មុន​ជាប់ឃុំ​នោះទេ ដោយ​ត្រូវ​រង់ចាំ​ការសិក្សា​ជាមុនសិន​។
3 day - 1083
ភ្នំពេញ៖ ក្នុង​ឆ្នាំ ២០១៦ ពលករ-ពល​ការិនី​ខ្មែរ ចំនួន ៨១៦នាក់ ដែល​រងគ្រោះ​នៅតាម​បណ្តា​ប្រទេសផ្សេងៗ ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជួយសង្គ្រោះ និង​រៀបចំ​បញ្ជូនមក​កម្ពុជា​វិញ។ នេះ​បើតាម សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស​កម្ពុ​ជា ។
4 day - 7764
​សៀមរាប​៖ ក្នុង​ព្រឹត្តិការណ៍​មហា​ស្រព​វប្បធម៌​ឥណ្ឌា​នៅ​កម្ពុជា ក្រុម​សិល្បៈ​របស់​ឥណ្ឌា បានចាប់ផ្តើម​សម្តែង​រឿង រាមាយណ​ ដែល​ខ្មែរ​ស្គាល់​ជាទូទៅ «​រាមកេរ្តិ៍​» នៅ​ប្រាសាទបាយ័ន​។ ការសម្តែង​នេះ​ធ្វើឡើង​នៅ​បរិវេណ​ប្រាសាទបាយ័ន​នៅ​ល្ងាច​ថ្ងៃទី​១៤ មករា ឆ្នាំ​២០១៧ ដោយមាន​ការចូលរួម​ពី​មហាជន​ទូទៅ​។​
4 day - 77700
ថ្មីៗ៣នាទី
​លោក កុក ថា ប្រធាន​ក្រុម​សន្សំ​ប្រាក់​មិត្ត​ជួយ​មិត្ត បាន​ពន្យល់​ពី​របៀប​នៃ​ការ​សន្សំ​ប្រាក់​តាម​រូបមន្ត​ពីរ​យ៉ាង​គឺ ទី​១) បាន​ចំណូល ហើយ​ដក​នឹង​ចំណាយ​ប្រចាំថ្ងៃ រួច​សល់​ប៉ុន្មាន​បាន​យកទៅ​សន្សំ និង​ទី​២) បាន​ចំណូល ហើយ​ដក​ប្រាក់​តាម​ចំនួន​ភាគរយ​ដែល​យើង​ចង់​សន្សំ រួច​សល់​ប៉ុន្មាន​ភាគរយ​ផ្សេងទៀត ទើប​យកទៅ​ចាយវាយ​ប្រចាំថ្ងៃ​។​ ​ការ​សន្សំ​ប្រាក់​តាម​រូបមន្ត​ខាងលើនេះ មិន​អាស្រ័យទៅលើ​មាន​ប្រាប់​ខែ​ច្រើន ឬ​តិច​នោះទេ ប៉ុន្តែ សំខាន់​ថា តើ​អ្នក​ដែលមាន​ប្រាក់ខែ​តិច​មានការ​ប្តេជ្ញាចិត្ត​កម្រិតណា​ក្នុងការ​សន្សំ​ប្រាក់​?
5 day - 6638
​ភ្នំពេញ​៖ លោក ឆាយ សុផល សាស្ត្រ​ចា​រ្យ​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៧​ម្សិលមិញ​បាន​ជូន​សៀវភៅ​ក្រោម​ចំណងជើង​ថា​«​ហ៊ុន សែន - នយោបាយ​និង​អំណាច​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាង​៤០​ឆ្នាំ​» ចំនួន​១​ពាន់​ច្បាប់​ដល់​សម្តេច ហ៊ុន សែន តាមរយៈ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដើម្បី​ចែកជូន​ដល់​អ្នកចូលរួម​ក្នុង​កម្មវិធី​ជួបជុំ​លើកដំបូង​រវាង​នាយក​រដ្ន​មន្ត្រី និង​អ្នកសារព័ត៌មាន​។
6 day - 1195
ទស្សនៈ
ភ្នំពេញ​៖ អ្នកកាសែត​មាន​តួនាទី​សង្កេត​ព្រឹត្តិការណ៍​ដែល​កើតឡើង​នៅក្នុង​សង្គម​តាំងពី​ថ្នាក់ក្រោម​ដល់​ថ្នាក់លើ​។ សង្កេតការណ៍​រួចហើយ អ្នកកាសែត​ត្រូវ​រាយការណ៍​គ្រប់​ព័ត៌មាន​ទាំងអស់​ដែល​បម្រើ​ផលប្រយោជន៍​សង្គម ជូន​ដល់​សាធារណជន​ដែលជា​រាស្ត្រ មន្ត្រី និង​ថ្នាក់ដឹកនាំ​ប្រទេស​។ រាស្ត្រ​មាន​បញ្ហា​ត្រូវ​រាយការណ៍​ប្រាប់​មេដឹកនាំ​ប្រទេស​។ ថ្នាក់ដឹកនាំ​ប្រទេស​ធ្វើ​អ្វីមួយ​ត្រូវតែ​ជម្រាប​ប្រាប់​ជូនទៅ​រាស្ត្រ​វិញ តាមរយៈ​អ្នកសារព័ត៌មាន​។ តើ​អ្វី​ទៅជា​ការលំបាក​របស់​អ្នកកាសែត​?
6 day - 841
​ភ្នំពេញ​៖ ក្នុងខណៈ​ពេលដែល​កាសែត​បរទេស​ជា​សន្លឹក​ត្រូវបាន​គេ​បង្កើតឡើង​ក្នុង​ឆ្នាំ​១៦០៥​នៅក្នុង​ទ្វីបអឺរ៉ុប កាសែត​ខ្មែរ​ជា​សន្លឹក​ត្រូវបាន​គេ​បង្កើតឡើង​នៅ​ខែធ្នូ​ឆ្នាំ​១៩៣៦​។ កាសែត​ខ្មែរ​ដំបូង​គេ​បង្អស់​មាន​ឈ្មោះថា​«​នគរវត្ត​»​។ ឆ្នាំ​១៩៣៦-២០១៦ កាសែត​ខ្មែរ​មួយ​នេះ មាន​អាយុ​៨០​ឆ្នាំ បើ​គិត​ត្រឹម​ឆ្នាំ​២០១៦​នេះ​។ នៅ​ឆ្នាំ​១៩៤៦ សា​ព័ត៌មាន កម្ពុជា មួយទៀត ក៏បាន​បោះពុម្ពផ្សាយ​ជា​ភាសា​ខ្មែរ​ដែរ​។
6 day - 16554
​សៀមរាប​៖ អាចជា​រូបភាព​មួយ​ដ៏​ថ្មីស្រឡាង​នៅក្នុង​ប្រាសាទ ដែល​គ្រប់​ច្រកល្ហក​សុទ្ធសឹង​ជា​ថ្ម​។ ធុង​ទឹក​ដែល​គេ​រចនា​ឡើង​ពី​ជ័រ​មាន​ពណ៌​ប្រ​ផះ​បន្តិច ត្រូវបាន​គេ​តម្រៀប​ជា​ស្ពាន​បណ្តែត​ទឹក ដើម្បី​ជំនួស​ការធ្វើ​ចរាចរណ៍​លើ​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​។ វត្តមាន​នៃ​ស្ពាន​នេះ កំពុង​ទាញ​ចំណាប់អារម្មណ៍​ដល់​ភ្ញៀវទេសចរ​ដែល​បានមក​ទស្សនា​អង្គរ ក្នុងនោះដែរ រូបភាព​នេះ​ក៏មាន​ភាពល្បីល្បាញ​ក្នុង​បណ្តាញ​សង្គម​ផងដែរ​។​
6 day - 4125
សម្ភាសន៍
​សៀមរាប​៖ តាមរយៈ​ការធ្វើជំរឿន​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​រកឃើញថា សិលាចារឹក​ភាសា​ភូមា​ដែល​សរសេរ​លើ​ជញ្ជាំង​ប្រាសាទខ្មែរ មាន​១១​ផ្ទាំង​នៅ​កន្លែង​ផ្សេងគ្នា​។ ក្នុងចំណោម​ទីតាំង​ទាំងនោះ មួយចំនួនធំ​នៅ​ប្រាសាទអង្គរវត្ត និង​មួយចំនួនទៀត​នៅ​រូបសំណាក់​ព្រះអង្គ​ងោក ស្ថិតនៅ​ខាងជើង​ប្រាសាទបាយ័ន​។ តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា មាន​ជនជាតិ​ភូមា​ខ្លះ​បានធ្វើ​ដំណើរ​ពី​ប្រទេស​ពួកគេ​ក្នុង​តំបន់​ផ្សេងគ្នា​មក​ចារ​អក្សរ និង​ខ្លះទៀត ជា​ជនជាតិ​ភូមា​ដែល​រស់នៅ​ប្រកប​របរ​ជីក​ត្បូង​រ៉ែ​នៅ​ខេត្តបាត់ដំបង​។​
6 day - 912
វិភាគ
​ភ្នំពេញ​៖ នៅក្នុង​ប្រទេស​កុំ​ម្មុយ​នី​ស​មួយចំនួន ថ្នាក់ដឹកនាំ​ខ្លះ ចាត់ទុក​អ្នកសារព័ត៌មាន​ជាស​ត្រូវ មានន័យថា ក្នុង​ក្រសែភ្នែក​របស់​ពួកគេ អ្នកកាសែត គឺជា​អ្នក​រំខាន​កិច្ចការ​ផ្ទៃក្នុង​របស់​ពួកគេ​។ តែ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​វិញ អ្នកសារព័ត៌មាន​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកឃ្លាំមើល​សង្គម ជា​អ្នកសង្កេតការណ៍​សង្គម ឬ​ជា​កញ្ចក់​សម្រាប់​អោយ​មន្ត្រី​ខូច​ឆ្លុះ​មើល​ខ្លួនឯង​ដើម្បី​ដុះក្អែល​ចេញ​។ ក្នុងខណៈ​ពេលដែល​មន្ត្រី​ក្នុងប្រទេស​កុំ​ម្មុយ​នី​ស​មួយចំនួន​ចាត់ទុក​អ្នកសារព័ត៌មាន​ជាស​ត្រូវ ឬ​ជា​តួអង្គ​ចាក់រុក​នោះ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី​ឯណេះ​វិញ អ្នកកាសែត​ត្រូវបាន​គេ​ចាត់ទុកថា ជា​ដៃគូរ​អភិវឌ្ឍ​ប្រទេស​ដោយ​ខានមិនបាន​។ តើ​ហេតុអ្វី​បានជា​សារព័ត៌មាន​ជា​ដៃគូរ​អភិវឌ្ឍ​ប្រទេស​?  
6 day - 504
ដំណើរទស្សនកិច្ចសិក្សាឆ្ពោះទៅកាន់តំបន់ប្រវត្តិសាស្រ្តវាលពិឃាដជើងឯក របស់សិស្សានុសិស្សនៃ      វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ប្រមាណជាង១០០នាក់ ដែលដឹកនាំដោយគ្រូទទួលបន្ទុក កាលពីថ្ងៃទី១០មករា កន្លងទៅនេះប្រព្រឹត្តិទៅយ៉ាងរលូន។ នៅក្នុងទស្សនកិច្ចសិក្សានោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ និងកត់សម្គាល់បំផុតនោះគឺក្រុមសិស្សានុសិស្សទាំងអស់ ពួកគេម្នាក់ៗបានយកចិត្តទុកដាក់កត់ត្រា និងស្ដាប់បទបង្ហាញរបស់មគ្គទេសក៍យ៉ាងមានជំនក់ចិត្ត។ ជំនក់ចិត្ត ក៏ព្រោះក្រុមសិស្សទាំងនោះហាក់ស្លុងអារម្មណ៍ ចិត្តគំនិត និងសញ្ចេតនាទៅនឹងបទបរិយាយស្ដីពីព្រឹត្តិការណ៍ដ៏សោកនាដកម្មដែលកើតមាននៅវាលពិឃាដជើងឯក ក្នុងកំលុងសម័យខ្មែរក្រហម ពីសំណាក់មគ្គទេសក៍ជំនាញប្រចាំនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅតាមទីតាំងប្រវត្តិសាស្ត្រប្រល័យពូជសាសន៍នីមួយៗក្នុងមជ្ឈមណ្ឌលនោះ។
1 week - 2115
ថ្មីៗ៣នាទី
​កោះកុង​៖ រមណីយដ្ឋាន​ធម្មជាតិ​ពាម​ក្រសោប ឬ ពលរដ្ឋ​តែង​ហៅថា «​បាង​កា​យ៉ាក​» បានផ្តល់​ជម្រក​ដល់​មច្ឆជាតិ បក្សី និង​ពពួកសត្វ​ដទៃទៀត ព្រមទាំង​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាង​៣០០​គ្រួសារ អាចរ​កមាន​ចំណូល​បាន តាមរយៈ​ការលក់​វត្ថុ​អនុស្សាវរីយ៍ ម្ហូបអាហារ បើកទូក​ដឹក​អ្នកទេសចរ និង​នេសាទ​ជាដើម​។ តំបន់​ព្រៃកោងកាង​ដ៏​ធំ​នា​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ដែលមាន​ចម្ងាយ​ប្រហែល​៦​គីឡូម៉ែត្រ​ពី​ក្រុង​ខេមរភូមិន្ទ​។
1 week - 6101
ថ្មីៗ៣នាទី
នៅក្នុង​ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​សម្រេច​បាន​សមិទ្ធផល​ជាច្រើន​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ប៉ុន្តែ​ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​ក៏​ហាក់​មិនទាន់​ស្កប់ស្កល់​ឡើយ​។ ពលរដ្ឋ​ដែល​ស្ថិតក្នុង​ឋានៈ​ផ្សេងៗ​គ្នា មាន​ទាំង​និស្សិត អាជីវក អ្នកធ្វើការ និង​អ្នករត់ម៉ូតូឌុប​ជាដើម​នោះ នៅតែ​ចង់​ឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​បន្ថែមទៀត លើ​វិស័យ​អប់រំ និង​ការងារ​កសិកម្ម ពិសេស​ស្វែងរក​តម្លៃ​ទីផ្សារ​កសិផល ដើម្បី​ដើម្បី​លើកកម្ពស់​គុណភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ឲ្យ​ស្របទៅតាម​កំណើនសេដ្ឋកិច្ច​កម្ពុជា​។
1 week - 2231
ថ្មីៗ៣នាទី
​កោះកុង​៖ ឆ្នេរសមុទ្រ​តារា​សាគរ គឺជា​ទីកន្លែង​កម្សាន្ត​ដ៏​មនោ​រម្យ​របស់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចង់​ស្រូបយក​ខ្ស​ល់​អាកាស​បរិសុទ្ធ ងូតទឹក​សមុទ្រ​ខៀវស្រងាត់ គេង​ហាលថ្ងៃ​លើ​ឆ្នេរ​ខ្សាច់​សក្បុស និង​សម្រាកលម្ហែ​បណ្តែតអារម្មណ៍​ជាមួយ​ធម្មជាតិ​។ លើសពីនេះ ទេសភាព​ភ្នំ​ពណ៌​បៃតងខ្ចី​នៅក្បែរ​ឆ្នេរ ក៏បាន​ក្លាយជា​ចំណី​អារម្មណ៍​ប្លែក​បន្ថែមទៀត សម្រាប់អ្នកទេសច​រដែ​ល​បាន​មកដល់​រមណីយដ្ឋាន​មាត់សមុទ្រ​មួយ​នេះ​។
1 week - 30669
ឥទ្ធិពល​ព្យុះ​ទី១ ឈ្មោះ MUIFA ប្រចាំឆ្នាំ២០១៧ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន ចាប់ពី​ថ្ងៃទី១៣ ដល់ ១៧ ខែមករា ឆ្នាំ២០១៧ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម។
1 week - 486
ភ្នំពេញ៖ កម្លាំង​តម្រួត​ថៃ​បាន​ឃាត់ខ្លួន ពលករ​ខ្មែរ​ចំនួន៤៤នាក់ ដែល​លួច​ឆ្លងដែន​ខុសច្បាប់​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាមរយៈ​ការសម្របសម្រួល​ពី​មេខ្យល់។ ពលករ​ខ្មែរ​ទាំងនេះ ចំណាកស្រុក​ពី​ខេត្តសៀមរាប។
2 week - 734
ថ្មីៗ៣នាទី
​ស្ទឹងត្រែង​៖ ព្រៃ​ឡង់ គឺជា​ព្រៃ​ទំនាប​ធំជាងគេ​នៅ​កម្ពុជា និង​ជា​តំបន់​គំរូ​ដ៏​អស្ចារ្យ​មួយ​នៃ​តំបន់​ទំនាប​ព្រៃស្រោង​តំបន់​ឥណ្ឌូ​ភូមា ដែលមាន​ភូមិសាស្ត្រ​ជាប់​ខេត្ត​ចំនួន​៤ រួមមាន​៖ ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ធំ និង​ខេត្តព្រះវិហារ​។ ព្រៃ​ឡង់ គឺជា​ជម្រក​របស់​សត្វ​និង​រុក្ខជាតិ​ជាង ១០០០​ប្រភេទ និង​ជា​ប្រភព​ចិញ្ចឹមជីវិត​ដ៏​សំខាន់​មួយ សម្រាប់​ប្រជាជន​ប្រមាណ ២៥០ ០០០ នាក់​ដែលរស់នៅក្នុងតំបន់នោះ។  
2 week - 5709
ទស្សនៈ
​នៅក្នុង​សង្គម​នីមួយៗ ក្រៅតែពី​និស្សិត​ដែល​សិក្សា​មុខវិជ្ជា​ច្បាប់ ដែល​គេ​ហៅថា លោក​បរិញ្ញាបត្រ​ច្បាប់ លោក​បណ្ឌិត​ផ្នែក​ច្បាប់​នោះ ក៏មាន​ក្រុមមនុស្ស​មួយចំនួនទៀត​ដែរ មាន​ដូច​អ្នកតំណាងរាស្ត្រ មន្ត្រី​រដ្ឋាភិបាល មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ជាដើម ដែល​គេ​ចាត់ទុកថា ជា​អ្នកចេះ​ច្បាប់ ឬ​អាច​ស្វែងយល់​ពី​ច្បាប់​បាន​ច្រើនជាង​ពលរដ្ឋ​ធម្មតា​។ តែ​កន្លងមក​អ្នកចេះ​ច្បាប់​ខ្លះ ត្រូវគេ​មើលឃើញថា មិនបាន​គោរព​ច្បាប់​ទៅតាម​ការចេះដឹង​របស់​ខ្លួន​ទេ​។​

20 Jan 2017