វប្បធម៌
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108


វប្បធម៌ជាតិ
6 day - 4125
សម្ភាសន៍
​សៀមរាប​៖ តាមរយៈ​ការធ្វើជំរឿន​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​រកឃើញថា សិលាចារឹក​ភាសា​ភូមា​ដែល​សរសេរ​លើ​ជញ្ជាំង​ប្រាសាទខ្មែរ មាន​១១​ផ្ទាំង​នៅ​កន្លែង​ផ្សេងគ្នា​។ ក្នុងចំណោម​ទីតាំង​ទាំងនោះ មួយចំនួនធំ​នៅ​ប្រាសាទអង្គរវត្ត និង​មួយចំនួនទៀត​នៅ​រូបសំណាក់​ព្រះអង្គ​ងោក ស្ថិតនៅ​ខាងជើង​ប្រាសាទបាយ័ន​។ តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា មាន​ជនជាតិ​ភូមា​ខ្លះ​បានធ្វើ​ដំណើរ​ពី​ប្រទេស​ពួកគេ​ក្នុង​តំបន់​ផ្សេងគ្នា​មក​ចារ​អក្សរ និង​ខ្លះទៀត ជា​ជនជាតិ​ភូមា​ដែល​រស់នៅ​ប្រកប​របរ​ជីក​ត្បូង​រ៉ែ​នៅ​ខេត្តបាត់ដំបង​។​
4 week - 1131
«​ខ្ញុំ​ និង​សហការី​ក្នុង​រាជរដ្ឋាភិបាល​មក​ជូន​ដំណើរ​បងប្រុស​ជា​លើកចុងក្រោយ ខ្ញុំ​នៅ​នឹកឃើញ​អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​បានរួម​ដំណើរ​ជាមួយគ្នា​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​បំផុត​ សុំ​គោរព​ជូន​ដំណើរ​នឹង​លា​បង​ជា​រៀងរហូត​»​។ នេះ​ជា​ចំណារ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ឧទ្ទិស​ដល់ ព្រឹទ្ធ​ចា​រ្យ ឆេង ផុន ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ក្នុង​អាយុ​៨៦​ឆ្នាំ​ដោយ​រោគាពាធ​។​
4 week - 1754
​សារព័ត៌មាន​ថ្មីៗ សូម​ចុះផ្សាយ​ទាំងស្រុង​នូវ​ប្រសាសន៍​របស់​ព្រឹទ្ធាចារ្យ ឆេង ផុន នា​ពិធី​បុណ្យខួប​ទី ៣០ នៃ​ការចូល​ទិវង្គត​របស់​    ​សម្ដេចព្រះសង្ឃរាជ​ជោ​ត​ញ្ញា​ណោ ជួន ណាត ដោយ​ឯកសារ​នេះ ត្រូវបាន​ចុះផ្សាយ​ផងដែរ​នៅក្នុង​ទស្សនា​វ​ដ្តី​កម្ពុជា​សូរិយា របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នា​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០០០ ។​
4 week - 14305
​អ្វី​ទៅ​ដែល​ហៅថា អត្តសញ្ញាណ​ជាតិ ? តើ​កើត​ពី​ពេលណា ?​បាត់​ពី​ពេលណា ? បាត់​អ្វីខ្លះ ?​នៅសល់​អ្វីខ្លះ ? នៅ​កន្លែង​ណា ? ធ្វើ​ដូចម្ដេច​ឲ្យ​បានកើត​ឡើងវិញ ?
4 week - 3575
ព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ជា​ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌ និង​វិបស្សនា បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៨៦​ឆ្នាំ ដោយ​ជរាពាធ នៅ​គេហដ្ឋាន​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​២២ ខែធ្នូ នា​វេលា​ម៉ោង​១៣ និង​១៣​នាទី​។ ការបាត់បង់ សមាសភាព​មត៌ក​មនុ​ស្សរស់​ក្រោម​គោ​រម្យ​ងារ ទេព​បញ្ញា​កោសល្យ​វិជ្ជា ឆេង ផុន រូបនេះ បានធ្វើ​ឲ្យ​ឥស្សរជន​កំពូលៗ​របស់​កម្ពុជា​មានការ​សោកស្តាយ​យ៉ាងខ្លាំង​។​
2 month - 28414
ចាប៉ីដងវែង​របស់​ក​ម្ពុ​ជា ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ នា​អំឡុង​កិច្ចប្រជុំ​នៅទីក្រុង Addis Ababa ​ប្រទេស​អេ​ត្យូ​ពី នា​ថ្ងៃទី​៣០ ខែវិច្ឆិកា នេះ​។ ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​មួយ​នេះ ស្ថិតក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់​។​
2 month - 966
ថ្មីៗ៣នាទី
សៀមរាប​៖ ក្រៅពី​ទស្សនា​រូប​បដិមា និង​វត្ថុ​សិល្បៈ​ដែលជា​លទ្ធផល​កំណាយ​ក្រោម​ដី ព្រមទាំង​ការ​ទស្សនា​បណ្ណាល័យ​ដែលមាន​តំកល់​ឯកសារ​បុរាណវិទ្យា​ដ៏​មានតម្លៃ​ជាច្រើន​នៅ​សារមន្ទីរ ព្រះ​នរោត្តម សីហ​នុ​-​អង្គរ ក្នុង​ខេត្តសៀមរាប​នោះ ភ្ញៀវទេសចរ​អាច​ចូលរួម​ប្រថាប់​រូប​ដ៏​អស្ចារ្យ ដែលជា​សិល្បៈ​ផ្តា​នរូ​ប​ពីលើ​ចម្លាក់​ថ្ម​មកលើ​ក្រដាស​។ បើតាម​អ្នកស្រី តុ​ប ចន្ទ​សុ​ឬ​ទ្ធី មគ្គុទេសក៍​នៃ​សារមន្ទីរ​មួយ​នេះ ភ្ញៀវ​ដែល​ចូលចិត្ត​ប្រថាប់​រូប ភាគច្រើន​ជា​ជនបរទេស និង​កុមារ​។ ជនបរទេស​ត្រូវ​ទិញ​សំបុត្រ​ដែលមាន​តម្លៃ ៣​ដុល្លារ​អា​មេ​រិ​ក រីឯ​ភ្ញៀវទេសចរ​ជា​ជនជាតិខ្មែរ​ត្រូវ​ទិញ​សំបុត្រ​តម្លៃ​មួយ​ពាន់​រៀល នៅពេល​ចូល​ទស្សនា​។ ដោយឡែក​ទាំង​កុមារ​ជនបរទេស និង​កុមារ​ខ្មែរ ដែលមាន​អាយុ​ក្រោម​១២​ឆ្នាំ ពួកគេ​អាច​ចូល​ទស្សនា​ដោយ​ឥតគិតថ្លៃ​។ យ៉ាងណាក៏ដោយ សារមន្ទីរ​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០០៧ ដែលមាន​ទីតាំង​ស្ថិតនៅ​ជាប់​នឹង​សាលាខេត្ត​សៀមរាប​មួយ​នេះ មិនទាន់មាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ភ្ញៀវទេសចរ​ឡើយ ព្រោះ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​ភាគច្រើន​ផ្តោត​សំខាន់​តែ​លើ​ប្រាសាទ​។ តើ​ការ​ប្រថាប់​រូប​មាន​សកម្មភាព​បែបណា​?
2 month - 1205
​លោក ឈឹម សុខា​ន់​ដា​រា មន្ត្រី​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើ​បទ​បង្ហាញ​មួយ​ក្រោម​ប្រធានបទ «​ទេសភាព​ស្ថាន​នាម នៅ​ឃុំ​ត្រពាំង​ធំ​ខាងជើង តាម​បរិបទ​ភូមិ​ភាសាវិទ្យា​» នៅក្នុង​កម្មវិធី​បាឋកថា​ប្រចាំខែ​វិច្ឆិកា របស់​វិទ្យាស្ថាន​ពុទ្ធសាសនា​បណ្ឌិត្យ​។ បទ​បង្ហាញ​ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ ទី​២៥ ខែវិច្ឆិកា កន្លងមក គឺ​ដើម្បី​លើកឡើង​ពី​ប្រភព​នៃ​ការកំណត់​ឈ្មោះ​ទីតាំង​របស់​ទីកន្លែង​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​។​
2 month - 6030
សម្ភាសន៍
កំពង់ស្ពឺ៖ ព្រះ​តេជគុណ​វិចា​រប្ប​ញ្ញោ ខឹម ប៊ុន​ថេត វ័យ២២ព្រះវស្សា មាន​សង្ឃដីកា​ថា តួនាទី​គ្រូ​ចៅអធិការ​វត្ត គឺជា​អ្នកគ្រប់គ្រង​ទូទៅ​នៅក្នុង​វត្ត​អារាម ដូចជា មើល​ការខុសត្រូវ​ទាំង​ការសាងសង់, ការបណ្តុះបណ្តាល​ធនធាន​ព្រះសង្ឃ, និង​ពុទ្ធបរិស័ទ​ចេញចូល​នៅក្នុង​ទី​វត្ត​អារាម​ជាដើម។ ប៉ុន្តែ​ការគ្រប់គ្រង​ថវិកា​នៅក្នុង​វត្ត ត្រូវបាន​លោកគ្រូ​ចៅអធិការ​វត្ត​ពុទ្ធ​វង្សា​រាម ហៅ​វត្ត​អន្លង់​ក្របី ខឹម ប៊ុន​ថេត មាន​សង្ឃដីកា​ថា ការគ្រប់គ្រង​ថវិកា​នៅក្នុង​វត្តនីមួយៗ គឺ​អាស្រ័យ​លើ​ការស្រុះស្រួល​គ្នា​រវាង​ចៅអធិការ​វត្ត និង​គណៈកម្មការ​វត្ត ថា​ត្រូវ​ឲ្យ​អ្នកណា​ជា​អ្នក​ទុកដាក់​ថវិកា​ទាំងនោះ។
3 month - 1474
ថ្មីៗ៣នាទី
​ភ្នំពេញ​៖ នៅសល់តែ​បួន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ពិធី​បុ​ណ្យ​អុំទូក​អកអំបុក​សំពះ​ព្រះ​ខែ​នឹង​ឈានចូល​មកដល់​ហើយ​។ កីឡាករ​អុំទូក​កាន់តែ​មមាញឹក​ហ្វឹកហាត់ រីឯ​អ្នកជំនាញ​រៀបចំ​ប្រទីប ក៏​កំពុង​ញ៉ាប់​ដៃ​តុបតែង​ប្រ​ទីប​របស់​ស្ថាប័ន​ខ្លួន​តាម​រូបភាព​ផ្សេងៗ​គ្នា​ផងដែរ​។ ដោយឡែក​នៅតាម​ដងផ្លូវ​ និង​សួនច្បារ​មួយចំនួន​វិញ មានការ​តុបតែង​ភ្លើង​ចម្រុះ​ពណ៌​យ៉ាង​ស្រស់ស្អាត ដើម្បី​អបអរ​ក្នុង​ឱ​កាល​បុណ្យអុំទូក​បណ្តែតប្រទីបដែលនឹង​ចាប់ផ្តើមពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាងមុខនេះ​។​
3 month - 2324
ថ្មីៗ៣នាទី
សៀមរាប​៖ តំបន់​អង្គរ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២​។ ប្រាសាទបុរាណ ជា​ទិសដៅ​ចម្បង​របស់​ភ្ញៀវទេសចរ​នៅពេលដែល​ពួកគេ​មក​កម្សាន្ត​នៅក្នុង​ខេត្តសៀមរាប​។ ក្នុងនោះ​ប្រាសាទអង្គរវត្ត និង​ប្រាសាទបាយ័ន គឺមាន​ប្រជាប្រិយភាព​ជាងគេ​។ យ៉ាងណា​ភ្ញៀវទេសចរ​មួយចំនួន​មិនសូវ​ដឹង​ពី​ប្រវត្តិ​របស់​ប្រាសាទ​ទាំងពីរ​នេះនោះ​ទេ​។ តើ​ប្រាសាទអង្គរវត្ត និង​ប្រាសាទបាយ័ន មាន​ប្រវត្តិ​យ៉ាងណា​? ហើយ​តើ​ប្រាសាទ​ទាំងពីរ​នេះ​មាន​ក្រឡា​ផ្ទៃ​ចំនួន​ប៉ុន្មាន​?

20 Jan 2017