នយោបាយ
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108


​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
2 week - 2284
    ​រដ្ឋាភិបាល​អាមេរិក​សម្រេច​ថា​នឹង​ផ្ទេរ​អ្នកទោស​៤ នាក់​ពី​គុក​យោធា Guantanamo​ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​រយៈពេល ២៤​ម៉ោង​។ វា​ជាការ​ប្រឹងប្រែង​ចុងក្រោយ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងការ​បន្ថយ​ចំនួន​ឧក្រិដ្ឋជន​ដែល​ជាប់​ឃុំឃាំង​នៅ​គុក Guantanamo ទោះបីជា​លោក​មិនអាច​បិទ​គុក​នេះ​បាន​តាម​សន្យា និង​ទោះ​មានការ​ជំទាស់​ពី​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ក៏ដោយ​។​
2 week - 15882
​ប្រធានាធិបតី​ចប់​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អំពាវនាវ​ដោយផ្ទាល់​ទៅកាន់​សមាជិកសភា​មកពី​បក្ស​ប្រជាធិបតេយ្យ ឲ្យ​ជួយ​ការពារ​ច្បាប់​សុខាភិបាល Obamacare ដែល​កំពុង​រង​ការ​គំរាម​លុបចោល​ពី​សំណាក់​ក្រុម​សាធារណរដ្ឋ​។ ក្រុម​សាធារណរដ្ឋ ដែល​មិន​ពេញ​ចិត្តនឹង​ច្បាប់​នេះ​តាំងពីដើម​មក​នោះ ប្រកាស​ហើយ​ថា នឹង​លុបចោល​ច្បាប់​នេះ ដ្បិត​ពួកគេ​មាន​សំឡេង​ភាគច្រើន​នៅ​សភា​ទាំងពីរ​ជាន់​រួចទៅហើយ​។ ប៉ុន្តែ​បក្ស​ប្រជាធិបតេយ្យ ទំនងជា​មិន​បោះបង់​កេរដំណែល​របស់លោក អូ​បា​ម៉ា ឡើយ​។​
2 week - 64117
    ​មេដឹកនាំ​របប​សឹក​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​សុំទោស​អតីត​នាយករដ្ឋមន្ត្រី​ដែល​លោក​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ជុំវិញ​វត្តមាន​មន្ត្រីប៉ូលិស​ស្លៀកពាក់​ស៊ីវិល​តាមដាន​សកម្មភាព​លោកស្រី ពេល​លោកស្រី​ធ្វើដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ថ្មីៗ​នេះ​។ លោក ប្រា​យុទ្ធ បញ្ជាក់ថា វត្តមាន​មន្ត្រីប៉ូលិស​ស្លៀកពាក់​ស៊ីវិល​ទាំងនោះ គឺ​ដើម្បី​ធានា​សុវត្ថិភាព​របស់​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ប៉ុណ្ណោះ​។
2 week - 3168
    ​រយៈពេល​ចុងក្រោយ​នេះ ក្រុង​សេ​អ៊ូ​ល បាន​ចាត់វិធានការ​ជាច្រើន​ដើម្បី​ការពារ​ខ្លួន​ពី​ការគំរាមកំហែង​វាយប្រហារ​ពី​កូរ៉េខាងជើង​។ ក្រុង​សេ​អ៊ូ​ល បាន​បង្កើនល្បឿន​ក្នុងការ​បង្កើត​អង្គភាព​ទ័ព​ពិសេស ដែលមាន​គោលដៅ​កម្ទេច​ក្បាលម៉ាស៊ីន​បញ្ជា​កងទ័ពរ​បស់​កូរ៉េខាងជើង ក្នុងករណី​កូរ៉េ​ទាំងពីរ​ពិតជា​ចៀស​មិន​ផុតពី​ការធ្វើ​សង្គ្រាម​មែន​នោះ​។​
2 week - 15097
  ​ ​ ​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ បាន​រិះគន់​ក្រុង​ប៉េកាំង​ផ្ទួនៗ ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ លោក ត្រាំ រិះគន់​ចិន​ត្រង់​ថា ចិន​មិន​ព្រម​ប្រើ​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​បង្ខំ​កូរ៉េខាងជើង​ឲ្យ​បោះបង់​នុយក្លេអ៊ែរ និង​ទុក​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ បន្ត​អភិវឌ្ឍ​អាវុធ​ប្រល័យ​លោក​បន្តទៀត​។ ឯ​ចិន​វិញ ខឹង​លោក ត្រាំ ព្រោះ​លោក​ចេះតែ​លូកដៃ​ចូល​កិច្ចការ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​រឿង​ផ្ទៃក្នុង​របស់ខ្លួន និង​ថែមទាំង​ហាម​អ្នក​ក្រៅ​ប៉ះពាល់​រឿងនេះ​ទៀតផង​។
2 week - 13431
    ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២ ខែមករា បាន​បង្ហោះ​សារ​ឡកឡាយ​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​អះអាងថា កូរ៉េខាងជើង​ឈានដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការអភិវឌ្ឍ​មី​ស៊ី​ល​អន្តរទ្វីប​ហើយ​។ មី​ស៊ី​ល​អន្តរទ្វីប​នេះ ត្រូវគេ​ជឿថា មាន​សមត្ថភាព​បាញ់​ដល់​ទឹកដី​អាមេរិក តែ​លោក ដូ​ណា​ល់ ត្រាំ ចំអក​វិញ​ថា រឿងនេះ​នឹងមិន​អាច​កើតឡើង​នោះទេ​។
3 week - 1120
​មនុស្ស​យ៉ាងហោចណាស់ ៣៥ នាក់​ស្លាប់​និង​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស​ក្នុងករណី​បាញ់ប្រហារ​មួយ​កើតឡើង​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រាត្រី​មួយ​នៅ​ក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​តួ​ក​គី​ក្នុងឱកាស​ឆ្នាំ ២០១៦​ចូលឆ្នាំ ២០១៧​។ អាជ្ញាធរ​មូលដ្ឋាន​ចាត់ទុក​ករណី​បាញ់ប្រហារ​នេះ​ការវាយប្រហារ​ភេរវកម្ម​។​
3 week - 7185
​ក្នុងឱកាស​ឆ្លង​ឆ្នាំ​២០១៦ ចូលឆ្នាំ ២០១៧ លោក​ដូ​ណា​ល់ ត្រាំ បាន​ផ្ញើ​សារ​ជូន​ប្រជាជន​ពិភពលោក​រួមទាំង​សត្រូវ​និង​អ្នក​ដែល​តាម​ផ្ចាញ់ផ្ចាល​លោក​ផង​តាំងពី​លោក​ជាប់ឆ្នោត​។ ជា​លើកចុងក្រោយ​មុនចូលកាន់តំណែង លោក​ប្រហែលជា​ចង់​ឌឺដង​និងវាយប្រហារបណ្តា​អ្នកនយោបាយ​មួយចំនួន​រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែល​ប្រឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​លោក​ឈ្នះឆ្នោត​។ 
3 week - 48863
    ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បានបង្ហាញ​មោទនភាព​របស់លោក ជុំវិញ​ការបង្ក្រាប​អំពើពុករលួយ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​អាណត្តិ​របស់លោក​។ លោក​ក៏​សារភាព​ដែរ​ថា លោក​ធ្លាប់​បន្ទោស​មន្ត្រី​ខុស​លើ​បញ្ហា​អំពើពុករលួយ​នេះ ទាំង​ពួកគេ​គ្មាន​កំហុស​អ្វី​សោះ​។ ប៉ុន្តែ​លោក​សុខចិត្ត​បន្ទោស​ពួកគេ​ខុស តែ​មិន​ឲ្យ​មន្ត្រី​ខិលខូច​រួចខ្លួន​ឡើយ សូម្បីតែ​សាច់ញាតិ​របស់លោក​ក៏ដោយ​។
3 week - 5551
    ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ ជា​ខួប​លើក​ទី​១០ ដែល​អតីត​ប្រធានាធិបតី សា​ដាម ហ៊ូ​សេន ត្រូវបាន​តុលាការ​អ៊ីរ៉ាក់​ប្រហារជីវិត​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០០៦ ។ សា​ដាម ហ៊ូ​សេន បាន​គ្រប់គ្រង​អ៊ីរ៉ាក់​ចាប់ពី​ខែកក្កដា ឆ្នាំ​១៩៧៩ ដល់​ខែមេសា ឆ្នាំ​២០០៣ ដោយសារ​ការឈ្លានពាន​របស់​កងទ័ព​អាមេរិក ដែល​ចោទ​អ៊ីរ៉ាក់​ថា កំពុង​អភិវឌ្ឍ​អាវុធ​ប្រល័យ​លោក​។ ១០​ឆ្នាំ​មកនេះ អ៊ីរ៉ាក់ ជួបប្រទះ​បញ្ហា​មិនចេះចប់ ហើយ​ធ្ងន់ធ្ងរ​បំផុត​នោះ គឺ​ការកកើត​ក្រុម​រដ្ឋ​ឥស្លាម​។​
3 week - 7261
​ប្រធានាធិបតី​រុស្ស៊ី​បាន​បញ្ជាក់ថា រុស្ស៊ី​មិន​បណ្តេញ​អ្នកការទូត​អាមេរិក​ចេញ​ដើម្បី​សងសឹក​ការបណ្តេញ​អ្នកការទូត​ខ្លួន​ពី​អាមេរិក​ឡើយ​។ លោក​បាន​បន្ថែមថា ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី​នឹងត្រូវ​កំណត់​ឬ​អាច​ស្តារឡើងវិញ​កម្រិតណា អាស្រ័យ​លើ គោលនយោបាយ​ការបរទេស​របស់​រដ្ឋ​បាល​លោក ដូ​ណា​ល់ ត្រាំ ប៉ុណ្ណោះ​។ 
3 week - 990
     ជ័យជម្នះ​របស់លោក ដូ​ណា​ល់ ត្រាំ ជា​រឿង​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​បំផុត​សម្រាប់​ពិភពលោក និង​ជា​ក្តីបារម្ភ​ដ៏​ធំ​របស់​អ្នកប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ ២០១៦​នេះ​។  «​ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ម្តងទៀត​» ជា​ពាក្យស្លោក​ដែល​លោក ដូ​ណា​ល់ ត្រាំ តែងតែ​លើកឡើង​ក្នុងការ​ឃោសនាបោះឆ្នោត​។ ក្រោយពេល​លោក​ជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតី គោលនយោបាយ​សំខាន់ៗ​មួយចំនួន​ដែល​លោក​តែង​លើកឡើង​នឹងត្រូវ​អនុវត្ត ក្រោយពេល​ស្បថ​ចូលកាន់​តំណែង​។
3 week - 1440
    ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជា​មេដឹកនាំ​ប្រឆាំង​ដ៏​ល្បី​ម្នាក់​ដែល​តំណាងឱ្យ​ការតស៊ូ​អហិង្សា​ប្រឆាំង​ក្រុម​យោធា​ផ្ដាច់ការ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ទម្រាំ​មាន​ឋានៈ​ទីប្រឹក្សា​រដ្ឋ​ដ៏​មានអំណាច​ដូច​សព្វថ្ងៃ​។ លោកស្រី ស៊ូ​ជី បាន​ប្រឹងប្រែង​ឱ្យមាន​ដំណើរការ​ប្រជាធិបតេយ្យ​ពិតប្រាកដ​សម្រាប់​ប្រជាជន បន្ទាប់ពី​ស្ថិតនៅក្រោម​ការគ្រប់គ្រង​បែប​យោធា​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​។ លោកស្រី​ជា​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១ ខណៈ​កំពុង​ស្ថិតក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ​នៅឡើយ​នោះ​។​
3 week - 7017
​ទំនងជា​ផ្តល់​កាដូ​ឆ្លង​ឆ្នាំ​ដល់​រុស្ស៊ី  រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​រុស្ស៊ី​ក្នុងនោះ​មាន​ទាំង​បណ្តេញ​មន្ត្រី​ទូត​រុស្ស៊ី​ជាង​៣០​នាក់​ចេញពី​អាមេរិក​និង​បិទ​មិន​ឲ្យ​ដំណើរការ​ទីតាំង​ដែល​កម្មសិទ្ធិ​រុស្ស៊ី​ពីរ​កន្លែង​ថែម​ទៀតផង​។ អាមេរិក​អះអាងថា​វា​ជា​វិធានការ​សងសឹក​រុស្ស៊ី​ដែល​បាន​លូកលាន់​ចូលក្នុង​ការបោះឆ្នោត​អាមេរិក​កន្លងមក​។​
3 week - 1363
  ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង ១០ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន​ដែល​រៀបចំឡើង​នៅ​សហរដ្ឋអាមេរិក​ជា​លើកដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កាលពី​ខែកុម្ភៈ​ឆ្នាំ ២០១៦​។​កិច្ចប្រជុំ​នេះ​បាន​ជួយ​ជំរុញ​ឲ្យ​អាស៊ាន​និង អាមេរិក​បន្ត ការពង្រឹង​ចំណង​ការទូត សេដ្ឋកិច្ច  នយោបាយ និង​សន្តិសុខ រួមទាំង​ការផ្សាភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​ផង​ក្នុង​ក្រម​ខណ្ឌ​ដៃគូ​យុទ្ធសាស្ត្រ​។
3 week - 9363
​ក្រសួងការបរទេស​តៃវ៉ាន់​បាន​អះអាងថា ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen នឹង​ឆ្លងកាត់​សហរដ្ឋអាមេរិក​នៅ​ខែក្រោយ​មុន​លោកស្រី​បន្តដំណើរ​ទៅកាន់​អាមេរិក​ឡាទីន​។ ចិន​កំពុង​ឃ្លាំមើល​ដោយ​ចិត្ត​ខឹងសម្បារ ហើយ​ចិន​ក៏​បារម្ភ​ផងដែរ​ថា​តៃវ៉ាន់​កំពុង​ស្វះ​ស្វែងរក​ការប្រកាស​ឯករាជ្យ​ជា​ផ្លូវការ  ក្នុងពេល​លោក​ដូ​ណា​ល់ ត្រាំ ដឹកនាំ​អាម​រិ​ក​។​
3 week - 5488
  ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​ដែល​នាំមុខគេ​ក្នុង​ការលក់​សព្វាវុធ​ក្នុង​ទីផ្សា​អាវុធ​អន្តរជាតិ​ក្នុង​ឆ្នាំ ២០១៥​។ អាវុធ​ដែល​អាមេរិក​លក់​មាន​ទំហំ ៤០ ពាន់​លាន​ដុល្លារ  ដែល​ស្មើនឹង​ពាក់កណ្តាល​នៃ​តម្លៃ​អាវុធ​ដែល​គេ​ជួញដូរ​ក្នុង​ទីផ្សារ​អន្តរជាតិ​សរុប​។ ចំណែក​ប្រទេស​មហាអំណាច​បារាំង ស្ថិតនៅ​លេខ​រៀង​បន្ទាប់ពី​អាមេរិក​។​
3 week - 12209
    ​បុរស​ខ្លាំង​របស់​ហ្វីលីពីន Rodrigo Duterte ដែល​បញ្ជា​ឲ្យ​បាញ់​ជនសង្ស័យ​គ្រឿងញៀន​មិន​រើសមុខ បាន​គំរាម​ទម្លាក់​មន្ត្រី​ពុករលួយ​ពីលើ​ឧទ្ធម្ភាគចក្រ បើ​ពួកគេ​មិន​ឈប់​ប្រព្រឹត្ត​អំពើ​នេះ​ទេ​។ លោក Duterte ដែល​ចូលកាន់​តំណែង​បាន​កន្លះ​ឆ្នាំ​ក៏​សារភាពថា លោក​ធ្លាប់​រុញ​ទម្លាក់​អ្នក​ចាប់ជំរិត​មនុស្ស​ម្នាក់​ពីលើ​ឧទ្ធម្ភាគចក្រ​ម្ដង​ដែរ ដូច្នេះ​លោក​នឹងមិន​រុញ​រា​ទម្លាក់​មន្ត្រី​ពុករលួយ​ឡើយ​។  
3 week - 2272
  ​គ្រាន់តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង សម្រេចបាន​ជោគជ័យ​ការទូត​គួរកត់សម្គាល់​ជាប់ៗ​គ្នា ដែល​ជោគជ័យ​ទាំងនោះ រួមមាន​ទាំង​ការផ្តើម​ការទូត​ឡើងវិញ​ជាមួយនឹង ន័​រវេ​ស សៅ​តូ​មេ និង​ព្រី​ន​ស៊ី​ប (Sao Tome and Principe) និង​ការបញ្ឈប់​ដំណើរ​ទស្សនកិច្ច​សម្តេច​សង្ឃ​ទី​បេ​ទៅកាន់​ម៉ុង​ហ្គោ​លី​ជាដើម​នោះ​។ ជោគជ័យ​នេះ ក្រុង​ប៉េកាំង អះអាងថា​មិនមែន​មកពី​អំណាច​សេដ្ឋកិច្ច​របស់ខ្លួន​នោះទេ តែដោយសារ​គោលនយោបាយ​ការទូត​រឹងមាំ​។
3 week - 4178
  ​រដ្ឋាភិបាល​កោះ​តៃវ៉ាន់ ហាក់ដូចជា​កំពុងតែ​បញ្ជា និង​ប្រុង​ការ​ខ្លាំង​ទៅកាន់​កងទ័ព​របស់ខ្លួន ក្រោយពី​ចិន បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ឆ្លងកាត់​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែល​ស្ថិត​ក្បែរ​កោះ​វ៉ាន់​ផងដែរ​នោះ​។ ការ​រឹតបន្តឹង​សន្តិសុខ​ការពារ​នេះ ក៏​ធ្វើឡើង​ស្របពេល រដ្ឋាភិបាល​ទាំងពីរ បាននិងកំពុង​តែ​ប្រឈមមុខ​ការទូត​គ្នា​ខ្លាំង​ផងដែរ​។

20 Jan 2017