នយោបាយ
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108


​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
3 week - 1424
​គ្រិស្ត​សាសនិក​ដែល​រស់នៅ​ទីក្រុង Aleppo  បានប្រារព្ធ​បុណ្យ​គ្រិ​ស្មាស (Christmas) ជា​លើកដំបូង​បំផុត​ក្នុង​រយៈពេល​៥​ឆ្នាំ​រាប់​ចាប់ពី​ពេលដែល​សង្គ្រាម​ផ្ទុះឡើង ដោយ​ពួកគេ​សង្ឃឹមថា សន្តិភាព​នឹង​ត្រឡប់មកវិញ​។ ការរៀបចំ​នេះ​កើតឡើង​ក្រោយ ពេលដែល​ទាហាន​រដ្ឋាភិបាល​រដ្ឋាភិបាល​ដណ្តើម​កាន់កាប់​ទីក្រុង​នេះ​បាន​ទាំងស្រុង​ពី​ក្រុម​ឧទ្ទាម​កាលពី​សប្តាហ៍​មុន​។​
3 week - 5384
   ​ប្រធានាធិបតី​ចប់​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អួតថា លោក​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាជន​អាមេរិក បើ​រដ្ឋធម្មនុញ្ញ​មិនបាន​រារាំង​លោក​ពី​ការ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី​៣ ។ យ៉ាងណាក្ដី ប្រធានាធិបតី​ជាប់ឆ្នោត​មក​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ បាន​ឆ្លើយតប​នឹង​ការលើកឡើង​នេះ​វិញ​ថា លោក​អូ​បា​ម៉ា គ្មាន​ផ្លូវ​ឈ្នះ​លោក​បានឡើយ​។​
3 week - 832
  ​របាយការណ៍​នៃ​ការសម្លាប់​ជនសង្ស័យ និង​ពាក់ព័ន្ធ​គ្រឿងញៀន​ក្រោម​ប្រតិបត្តិការ​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាននិងកំពុង​តែ​ធ្វើ​ឲ្យ​មានរឿង​ប្រទាំង​ប្រទើស​គ្នា​ខ្លាំង​រវាង​រដ្ឋបាល​ថ្មី​នេះ ជាមួយនឹង​ស្ថាប័ន​កំពូល​ពិភពលោក ដែល​រួមទាំង​អង្គការសហប្រជាជាតិ និង​សហភាព​អឺរ៉ុប​ជាដើម​នោះ​។ តែ​សម្រាប់​អាស៊ាន​ដែលមាន​ហ្វីលីពីន​ជា​សមាជិក​ខ្លួន​នោះ បាន​រក្សា​គោលជំហរ​របស់ខ្លួន​យ៉ាង​ល្អ ពោលគឺ អាស៊ាន មិន​និយាយ​អ្វី​សោះ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​បើទោះបី​ជាមាន​របាយការណ៍​ខ្លះ​បង្ហាញថា​មាន​អ្នកស្លាប់​រហូតដល់​ជិត​៦០០០​នាក់​ទៅហើយនោះ​។
4 week - 4443
​ការមិន​ប្រើប្រាស់​សិទ្ធិ​វេតូ​ជំទាស់​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​ខ្លួន​ធ្លាប់ប្រើ​ប្រាស់​រាប់សិប​ដង​មកហើយ​ដើម្បី​ការពារ​អ៊ីស្រាអែល​នោះ  បានធ្វើ​ឲ្យ​អ៊ីស្រាអែល​ចោទ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា «​ក្បត់​អ៊ីស្រាអែល​»​។ អ៊ីស្រាអែល​ក៏​ត្រៀមខ្លួន​ធ្វើសង្គ្រាម​ការទូត​ជាមួយ​បណ្តា​ប្រទេស​នានា​ដែល​គាំទ្រ​ដំណោះស្រាយ​ប្រឆាំង​អ៊ីស្រាអែល​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ផងដែរ​។​
4 week - 2570
​ចុង​សប្តាហ៍​នេះ នាវា​ដឹក​យន្តហោះ​ចម្បាំង​ចិន​ទីមួយ Liaoning ធ្វើដំណើរ​ទៅកាន់​ភាគ​ខាងលិច​មហាសមុទ្រ​ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​ដើម្បី​សាក​សមត្ថភាព​ប្រយុទ្ធ​ក្នុង​ដែនសមុទ្រ​ទឹក​ជ្រៅ (Blue Water Navy)​។ រីឯ​ជប៉ុន បាន​អះអាងថា​ខ្លួន​កំពុង​ឃ្លាំមើល​សកម្មភាព​របស់​ទាហាន​ចិន​ជាពិសេស​នាវា​ដឹក​ន​យន្តហោះ​ចម្បាំង​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ​។
4 week - 1650
    ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu) ខឹងសម្បារ​យ៉ាងខ្លាំង​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​បាន​ថ្កោលទោស​សកម្មភាព​អ៊ីស្រាអែល​បំពាន​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​។ ក្រៅពី​ព្រលះ​អាមេរិក​ធ្ងន់ៗ​រឿង​មិន​បោះឆ្នោត​ប្រឆាំង អ៊ីស្រាអែល ក៏​កោះហៅ​អគ្គរដ្ឋទូត​រដ្ឋ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ទាំងអស់​ដែល​បោះឆ្នោត​គាំទ្រ​សេចក្ដីសម្រេច​នេះ មក​សួរនាំ​ទៀតផង​។
4 week - 1786
​ភា្ល​មៗ​ក្រោយ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បោះឆ្នោត​អនុម័ត​ដំណោះស្រាយ​មួយ​ប្រឆាំង​ការសង់​លំនៅដ្ឋាន​ខុសច្បាប់​លើដី​ប៉ា​ឡេ​ស្ទី​ន ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​រៀបចំ​ការ​ផ្លាស់ប្តូរ​នៅ​អង្គការ​នេះ បន្ទាប់ពី​លោក​ស្បថ​ចូលកាន់​តំណែង​។  
1 month - 3756
​​មន្ត្រីជាន់ខ្ពស់​ក្រុម​សហគមន៍​សេដ្ឋកិច្ច​ប្រទេស​អាហ្វ្រិក​ខាងលិច (ECOWAS) បាន​អះអាងថា សេណា​ហ្កា​ល់​នឹង​ដឹកនាំ​កងទ័ព​អាហ្វ្រិក​ចូល​អន្តរាគមន៍​ទម្លាក់​ប្រធានាធិបតី ហ្កំ​ប៊ី​ដែល​ចាញ់ឆ្នោត លោក Yahya Jammeh បើសិន​មេដឹកនាំ​ម្នាក់នេះ​បន្ត​ក្រាញ​អំណាច​។ ឱសានវាត​សម្រាប់ Jammeh ក្នុង​ការប្រគល់អំណាច​គឺ​ថ្ងៃ ១៩ មករា​ឆ្នាំក្រោយ​។ 
1 month - 2183
​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ បាន​លើកឡើងថា អាមេរិក​គួរ​បង្កើន​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​។ គេ​សង្ស័យថា ដូ​ណា​ល់ ត្រាំ ទំនងជា​ចង់​ផលិត​អាវុធ​នុយក្លេអ៊ែរ​បន្ថែម​ឲ្យ​លើស ពី ៤៥០០​គ្រាប់​ហើយ​មើលទៅ​។  ការលើកឡើង​បែបនេះ​ធ្វើ​ឲ្យ​គ្រប់គ្នា​បង្ហាញ​ក្តីបារម្ភ​ខ្លាំង​ផងដែរ ព្រោះ​រាប់​ទសវត្សរ៍​មកហើយ​គ្មាន​ប្រធានាធិបតី​អាមេរិក​ណា​លើកឡើង​ពី​បញ្ហា​នេះឡើយ​។​
1 month - 3792
  ​ការប្រឈមមុខគ្នា​ខ្លាំង​រវាង​លោកខាងលិច​និង​រុស្ស៊ី​កើនឡើង​ខ្លាំង​មកដល់​ពេលបច្ចុប្បន្ន ដោយសារ​ការ​លូកលាន់​ចូលក្នុង​បញ្ហា​ជម្លោះ​អ៊ុយ​ក្រែ​ន​និង​ជម្លោះ​ស៊ី​រី​របស់​រុស្ស៊ី​។ អ្វីដែល​គួរ​ឲ្យ​បារម្ភ រុស្ស៊ី​អះអាង​ស្ទើរតែ​រាល់​មធ្យោបាយ​ទំនាក់ទំនង​និង​ការសន្ទនា​ជាមួយ​អាមេរិក​បច្ចុប្បន្ន​ជាប់គាំង​អស់ហើយ​។​
1 month - 7596
  ​អ្នកវិភាគ​សេដ្ឋកិច្ច​បាន​វាយតម្លៃថា​ឥណ្ឌា​នឹង​ដណ្តើម​តំណែង​អង់គ្លេស​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​លេខ ៦​លើ​ពិភពលោក​នៅ​ឆ្នាំ ២០២០​ខាងមុខ​។ ជា​រឿង​អាម៉ាស​មួយ​ដែល​សម្រាប់​អង់គ្លេស​ដែល​ធ្លាប់ជា​អតីត​ម្ចាស់​អាណានិគម​ឥណ្ឌា បែរ​ត្រូវ​ឥណ្ឌា​វ៉ា​ដាច់​រឿង​សេដ្ឋកិច្ច​ទៅវិញ​។ ប៉ុន្តែ វា​ជា​រឿង​សម​ហេតុផល ព្រោះ​វា​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ពី​ផល​អវិជ្ជមាន​ដែល​បណ្តាលមកពី​ការចង់​ដើរ​ចេញពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​នោះ​។  
1 month - 1259
    ​ប្រធានាធិបតី​ចប់​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​ចេញ​ការហាមឃាត់​ការ​ខួង​ប្រេង និង​ឧស្ម័ន​ជា​អចិន្ត្រៃយ៍​នៅ​តំបន់ឆ្នេរ​ដ៏​វែង​នៅ​ភាគ​ជើង​ប្រទេស ក្បែរ​តំបន់​អាក់​ទិ​ក​។ ការចេញ​បម្រាម​នេះ មាន​គោលដៅ​ការពារ​បរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី​សម្បូរបែប​នៅ​តំបន់​នោះ​។ ប៉ុន្តែ​បម្រាម​នេះ ហាក់​ផ្ទុយ​ពី​នយោបាយ​ថាមពល​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ដែល​ចង់​បង្កើន​បរិមាណ​ថាមពល​សម្រាប់​បម្រុង​ទុក​។​
1 month - 3557
  ​ប្រតិភូ​បោះឆ្នោត​ដែល​ត្រូវបាន​ជ្រើសរើស​ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃ ៨ ខែវិច្ឆិកា​កន្លងមកនេះ បានសម្រេច​រើសយក លោក ដូ​ណា​ល់ ត្រាំ ជា​ប្រធានាធិបតី​អាមេរិក​ជា​ផ្លូវការ​ក្នុងពេល​ជួបជុំគ្នា​នៅ​ថ្ងៃ ១៩ ធ្នូ​។ លោក ដូ​ណា​ល់ ត្រាំ រូបនេះ​នៅតែ​ក្លាយជា​ប្រធានាធិបតី​ទី ៤៥ របស់​អាមេរិក​ទោះ​មានការ​ជំទាស់​និង​ប្រឆាំង​ច្រើន​ទាំង​ក្នុង​បក្ស និង​ក្រៅ​បក្ស​កន្លងមក​យ៉ាងណាក្តី​។​
1 month - 3537
    ​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន កាលពី ថ្ងៃទី​២០ ធ្នូ បាន​ឲ្យ​ដឹងថា ចិន បានផ្តល់​ជំនួយឥតសំណង​ជា​អាវុធ​ធុន​ស្រាល និង​ទូក​ល្បឿន​លឿន​ក្នុងតម្លៃ​ប្រមាណ​១៤​លាន​ដុ​លា្ល​រ​ឲ្យ​ហ្វីលីពីន​ដើម្បី​ជាការ​គាំទ្រ​ប្រតិបត្តិការ​បោសសម្អាត និង​បង្ក្រាប​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte​។
1 month - 1190
    ​មនុស្ស​យ៉ាងតិច​១២​នាក់ បាន​បាត់​បង់ជីវិត និង​ជិត​៥០​នាក់​ទៀត​រងរបួស ក្នុង​ហេតុការណ៍​ឡាន​បើក​បំ​បុក​ហ្វូងមនុស្ស​នៅក្នុង​ផ្សារ​បុណ្យ Christmas ដែលមាន​មនុស្ស​កុះករ​ក្នុង​រដ្ឋធានី​បែរ​ឡាំង​នៅ​រាត្រី​ថ្ងៃទី​១៩ ខែធ្នូ​។ គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅ​ពីក្រោយ​រឿងនេះ​ឡើយ ហើយ​ប៉ូលិស​អាល្លឺម៉ង់ ក៏​មិនអាច​សន្និដ្ឋានថា ហេតុការណ៍​នេះ​ជា​រឿង​ភេរវកម្ម​នោះដែរ​។​
1 month - 880
  ​មេដឹកនាំ​អាហ្វ្រិក​ខាងលិច​អះអាងថា ពួកគេ​នឹង​ព្យាយាម​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ជំរុញ​ឲ្យ​មានការ​ទទួលយក​លទ្ធ​ផល​បោះឆ្នោត​ថ្ងៃ ១​ធ្នូ ហើយ​ពួកគេ​ត្រៀម​ទៅ​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ថ្មី ហ្កំ​ប៊ី លោក Adama Barrow ដែរ​។ នេះ​បង្ហាញ​ពី​ជំហរ​របស់​អាហ្វ្រិក​ខាងលិច​ក្នុង​ការការពារ​ប្រធានាធិបតី​ថ្មី ប្រឆាំង​ប្រធានាធិបតី​ចាញ់ឆ្នោត Yahya Jammeh​។  
1 month - 4349
    ​ជាថ្មី​ម្ដងទៀត ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ព្រមាន​លុបចោល​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​ទាហាន​អាមេរិក​មាន​មូលដ្ឋាន​លើទឹក​ដី​ហ្វីលីពីន​។ លោក Duterte បានដាក់​លក្ខខណ្ឌ​ឲ្យ​អាមេរិក ត្រូវ​បង់ថ្លៃ​ស្នាក់នៅ​ឲ្យ​រដ្ឋបាល​របស់លោក បើ​អាមេរិក​ចង់​មានវត្តមាន​លើទឹក​ដី​ហ្វីលីពីន​តទៅទៀត​។ ការលើកឡើង​របស់លោក Duterte ហាក់​ផ្ទុយ​ពី​ការទាមទារ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ដែល​ចង់​ឲ្យ​ប្រទេស​មាន​មូលដ្ឋាន​អាមេរិក បង់ប្រាក់​ឲ្យ​អាមេរិក​វិញ​។​
1 month - 2258
 ​លោក​ប្រធានាធិបតី​ស​.​រ​.​អា បា​រ៉ា​ក់ អូ​បា​ម៉ា និយាយថា​ក្រោយពេល​ក្រុមមន្ត្រី​រដ្ឋាភិបាល​បានដឹងថា​រុស្ស៊ី​បាន​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​របស់​គណកម្មកា​រ​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​រួចមក លោក​បាន​ប្រា​ប់លោក​ប្រធានាធិបតី Vladimir Putin ថា​ឲ្យ​ឈប់​ធ្វើបែបនេះ ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​នៃ​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់ G-២០ ក្នុងប្រទេស​ចិន​កាលពី​ខែកញ្ញា​។​
1 month - 3311
​លោក​ប្រធានាធិបតី​សរ​អា អូ​បា​ម៉ា ថ្លែងថា សរ​អា​នឹង​ចាត់វិធានការ​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី ឬ​រដ្ឋាភិបាល​បរទេស​ណា​ដែល​ព្យាយាម​លូកលាន់​ចូល​ការបោះឆ្នោត​នៅ​សរ​អា​។
1 month - 1777
​បើទោះបី​ជាមាន​របាយការណ៍​របស់​ស្ថាប័ន​ជំនាញ​ក្រុង​វ៉ាស៊ីនតោន បង្ហាញថា ក្រុង​ប៉េកាំង កំពុងតែ​ធ្វើ​យោ​ធូប​នីយកម្ម​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ ក្រុង​ម៉ានីល មិន​ចាប់អារម្មណ៍​ឡើយ ពោលគឺ ក្រុង​ម៉ានីល មិនមាន​ការតវ៉ា​អ្វី​ឡើយ​។ នេះ​គឺជា​ការបញ្ជាក់​របស់​ប្រមុខ​ការទូត​ហ្វីលីពីន​លោក Perfecto Yasay​។

20 Jan 2017