នយោបាយ
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108


​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
1 month - 993
    ​សភា​ជប៉ុន នៅ​ថ្ងៃទី​១៥ ខែធ្នូ បានអនុម័ត​ច្បាប់​ស្ដីពី​កាស៊ីណូ​ដ៏​ចម្រូងចម្រាស បើទោះជា​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​ការកើនឡើង​ឧក្រិដ្ឋកម្ម និង​ការ​ញៀន​ល្បែង​របស់​ប្រជាជន​ក្ដី​។ ច្បាប់​ដែល​មិនសូវមាន​ប្រជាប្រិយភាព​នេះ មាន​គោលដៅ​ទាក់ទាញ​ការវិនិយោគ​លើ​ឧស្សាហកម្ម​ទេសចរណ៍ បន្ថែម​លើ​ឧស្សាហកម្ម​ល្បែងស៊ីសង​ដែលមាន​ស្រាប់​ដូចជា​ការ​ប្រណាំងសេះ និង​ការប្រណាំង​កង់​ជាដើម​។​
1 month - 2714
​មេដឹកនាំ​ផ្តាច់ការ​ស៊ីម​បា​វ៉េ​លោក Robert Mugabe នឹង​ឈរឈ្មោះ​ជាថ្មីទៀត​សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០១៨​។  គណបក្សកាន់អំណាច​ប្រកាស​បែបនេះ ក្រោយ​ដឹកនាំ​វ័យ​ជរា​ម្នាក់នេះ​ព្រលះ​សមាជិក​បក្ស​ណា​ដែល​ចង់​ជំនួស​កៅអី​លោក​ថែមទៀត​ក្នុងពេល​ផ្តល់​សុន្ទរកថា​ទៅកាន់​គណកម្មការ​អចិន្ត្រៃយ៍​បក្ស ZANU-PF​។​
1 month - 788
  ​ឥណ្ឌូណេស៊ី​និង​ឥណ្ឌា​ឯកភាពគ្នា​ក្នុងការ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​សមុទ្រ​និង​យោធា​ដើម្បី​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​និង​បទឧក្រិដ្ឋ​ឆ្លងដែន​ជាដើម​។ ការឯកភាព​គ្នា​នេះ​ធ្វើឡើង​ស្របពេល​ដែល​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ជា​លើកដំបូង​។​
1 month - 899
  ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ដឹក​អ្នកដំណើរ ៨០​គ្រឿង​ពី​ក្រុមហ៊ុន​ប៊ូ​អ៊ីង ដែលមាន​តម្លៃ​សរុប​១៦,៦ ពាន់​លាន​ដុល្លា​អាមេរិក​។ យន្តហោះ​ទាំងអស់​នឹងត្រូវ​បញ្ជូន​ទៅ​អ៊ីរ៉ង់​ក្នុង​រយៈពេល ១០​ឆ្នាំ ប៉ុន្តែ​យន្តហោះ​ដំបូង​នឹងត្រូវ​បញ្ជូនទៅ​នៅ​ឆ្នាំ ២០១៨​ខាងមុខ​។
1 month - 600
​ប្រធានាធិបតី​អ៊ីតាលី លោក Sergio Mattarella ជ្រើសរើស​លោក Paolo Gentiloni ជា​នាយករដ្ឋមន្ត្រី​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី បន្ទាប់ពី​មេដឹកនាំ​កំណែទម្រង់ លោក Matteo Renzi បាន​ចាញ់​នៅក្នុង​ការបោះឆ្នោត​ប្រជាមតិ​ទៅលើ​ការធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ ដែល​លោក​បានប្រកាស​ដាក់​តំណែង​របស់លោក​។​
2 month - 1642
​ចុងក្រោយ​សភា​កូរ៉េខាងត្បូង​បានសម្រេច​បោះឆ្នោត​ដកហូត​តំណែង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ  (Park Geun-hye) ជា​ផ្លូវការ​ដោយសារ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ពុករលួយ​។ តុលាការ​ធម្មនុញ្ញ​នឹង​សម្រេច​ចុងក្រោយ​ថា​ត្រូវ​ទទួលយក​ការសម្រេច​នេះ​និង​បញ្ចប់​តំណែង​លោកស្រី​ឬ​អត់​។  លោកស្រី​ក្លាយជា​ប្រធានាធិបតី​ដំបូង​ចាប់ពីឆ្នាំ ២០០៤​​ដែល​ត្រូវគេ​ដកហូត​អំណាច​បែបនេះ​។​
2 month - 2283
​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ ទស្សនា​វ​ដ្តី Time ជ្រើសរើស​ជន​ល្បី​ប្រចាំឆ្នាំ​របស់ខ្លួន​នៅ​ថ្ងៃ​ពុធ​ទី​៧ ធ្នូ​នេះ​។ ភ្ជាប់​ជាមួយ​រូបភាព  ទស្សនា​វ​ដ្តី Time ដាក់ថា លោក ដូ​ណា​ល់ ត្រាំ ជា​ប្រធានាធិបតី​នៃ រដ្ឋ​បែកខ្ញែក​គ្នា​អាមេរិក (Divided States of America)​។ 
2 month - 1715
  ​អគ្គសេនាធិការ​កងទ័ព​ជី​ប៊ូ​ទី​បំពេញ​ទស្សនកិច្ច​នៅ​ចិន ស្របពេល​ដែល​ចិន​កំពុង​បន្ត​សាងសង់​មូលដ្ឋានទ័ព​របស់ខ្លួន​នៅ​ប្រទេស​នេះដែរ​។ មន្ត្រី​យោធា​ជាន់ខ្ពស់​ចិន​ក៏បាន​ថ្លែងអំណរគុណ​មន្ត្រី​យោធា​ជី​ប៊ូ​ទី​ចំពោះ​ការគាំទ្រ​គម្រោង​សាងសង់​មូលដ្ឋានទ័ព​របស់​ចិន​នៅក្នុង​ប្រទេស​ខ្លួន​ផងដែរ​។​
2 month - 1747
«​វិបត្តិ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​» បាននិងកំពុង​តែ​ធ្វើ​ឲ្យ​រដ្ឋ​សមាជិក​អាស៊ាន​ពីរ គឺ​មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី ត្រូវ​មើលមុខ​គ្នា​មិន​ចំឡើយ​។ ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី បានប្រកាស​ជំហរ​ប្រឆាំង​ខ្លាំងក្លា​ទៅនឹង​ការ​ធ្វើទុក្ខបុកម្នេញ​រប​ស់​កងកម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ខណៈ រដ្ឋបាល​លោកស្រី​អ៊ុង​សាន ស៊ូ​ជី សុំ​កុំ​ឲ្យ​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃ​ដោយ​ទុក​ឲ្យ​រដ្ឋាភិបាល​លោកស្រី ជា​អ្នកដោះស្រាយ​។ នេះ គឺជា​លើកដំបូង​ហើយ​ដែល​សមាជិក​អាស៊ាន​ប្រឈមមុខគ្នា​លើ​«​គោលការណ៍​របស់ខ្លួន​»​ក្រោមរូបភាព​បញ្ហា​សិទ្ធិមនុស្ស​នោះ​។
2 month - 6801
  ​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​លោក John Key បានប្រកាស​ចុះចេញ​ពី​តំណែង​នៅ​ថ្ងៃ​ចន្ទ​ទី ៥ ធ្នូ​នេះ ។ មេដឹកនាំ​ដ៏​មាន​ប្រជាប្រិយភាព​នេះ​បាន​បញ្ជាក់ថា​លោក​ចង់ឃើញ​បក្ស​លោក​ដឹកនាំ បួន អាណត្តិ​ជាប់​គ្នា តែ​លោក​មិនអាច​ដឹកនាំ​បួន​អាណត្តិ​ម្នាក់ឯ​ទេ​។ ហើយ​លោក​ចង់​ផ្តល់ឱកាស​ឲ្យ​អ្នកមាន​សមត្ថភាព​ផ្សេងទៀត​ដឹកនាំ​ប្រទេស​ម្តង និង​មាន​ពេល​ច្រើន​ជួបជុំ​គ្រួសារ​ដែរ​។​
2 month - 1079
  ​ប្រជាជន​កូរ៉េខាងត្បូង​បន្ត​បាតុកម្ម​រយៈពេល ៦​សប្តាហ៍​ជាប់​គ្នា​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ប្រធានាធិបតី​ដែល​រួបរឹត​ដោយ​រឿងអាស្រូវ ប៉ាក ហ្គឺ​ន​ហេ ចុះ​ចេញពី​តំណែង​ផង​។ ការបន្ត​បាតុកម្ម​នេះ​ស្រប​ពេលដែល សមាជិកសភា​បក្សប្រឆាំង​កំពុង​ស្វះស្វែងរ​ករក​វិធី​ដកហូត​តំណែង​លោកស្រី តាមផ្លូវ​ច្បាប់​ផងដែរ​។​
2 month - 3048
  ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង បាន​បញ្ជាក់ថា កងទ័ព​ចិន​ត្រូវតែ​តិច​ជាមុន ប៉ុន្តែ​ស្របពេល​ជាមួយគ្នា​នោះ​វា​ក៏​ត្រូវតែ​ខ្លាំងក្លា​ជាមុន​ដែរ​។ លោក​ព្រមាន​ផងដែរ​ថា កំណែទម្រង់កងទ័ព​ត្រូវតែ​បន្តទៅ​មុខ​និង​ធ្វើឡើង​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ចៀសវាង​ប្រឈម​បញ្ហា​និង​បាត់បង់​សមត្ថភាព​ប្រយុទ្ធ​ផង​។​
2 month - 9427
  ​ប្រជាជន​ហ្កំ​ប៊ី​ហាក់​ភ្ងា​ក់​ផ្អើល​ផង និង​ស្ទើរតែ​មិន​ជឿថា​មេដឹកនាំ​ផ្តាច់ការ Yayah Jammeh ចាញ់ឆ្នោត​និង​ព្រម​ទទួលស្គាល់​លទ្ធផល បោះឆ្នោត​ដូច្នេះ​។ ដើម​ឡើង​គេ​បារម្ភ​ថា មេដឹកនាំ​រូបនេះ​នឹង​អាច​ទាត់ចោល​លទ្ធផល បើ​លោក​ចាញ់ និង បន្ត​ក្តោប​កា្ត​ប់​អំណាច​ទៀត​។​
2 month - 3531
  ​រដ្ឋាភិបាល​ចិន​បង្ហាញ​ការ​អាក់អន់​ចិន និង​ខឹងសម្បារ​ខ្លះ ក្រោយ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ដូ​ណា​ល់ ត្រាំ ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​តាម​ទូរ​សព្ទ​។ ក្រុង​ប៉េកាំង​ស្នើ​ឲ្យ​អាមេរិក​គោរព​គោលនយោបាយ​ចិន​តែមួយ និង​សង្ឃឹមថា ទំនាក់ទំនង​រវាង​អាមេរិក​និង​ចិន​មិន​ខូចខាត​ដែរ​។​
2 month - 1492
  ​ម៉ាឡេស៊ី​បាន​ប្រាប់​មី​យ៉ាន់​ម៉ា​ថា «​បញ្ហា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង​ជា​បញ្ហា​វិបត្តិ​មនុស្សជាតិ​មិនមែន​កិច្ចការ​ផ្ទៃក្នុង​មី​យ៉ាន់​ម៉ា​តែឯង​ឡើយ​»​។ រដ្ឋាភិបាល​ម៉ាឡេស៊ី​លើកឡើង​ដូច្នេះ​ដើម្បី​ឆ្លើយតប​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដែល​ចោទប្រកាន់​ម៉ាឡេស៊ី​ថា ព្យាយាម​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ខ្លួន​កន្លងមក​។​
2 month - 2187
  ​មេដឹកនាំ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​លើកសរសើរ​ពី​សាមគ្គីភាព​និង​ការរួបរួម​ជាតិ​នៃ​សង្គម​រុស្ស៊ី​កន្លងមក​។ ប៉ុន្តែ ស្របពេល​ដែល​ខួប ១០០​ឆ្នាំ នៃ​ចលនា​បដិវត្ត​ប្រឆាំង​របបរាជានិយម​រុស្ស៊ី​កាន់តែ​ខិតជិត​មកដល់ លោក​ព្រមាន​រាល់​ការប៉ុនប៉ង​បង្កើត​ចលនា​ប្រឆាំង​គុំ​គួ​ន​គ្នា និង​សងសឹក​គ្នា​ដែល​អាចធ្វើ​ឲ្យ​សង្គម​បែកបាក់ និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចុះ​ទន់ខ្សោយ​ដែរ​។​
2 month - 5664
  ​រជ្ជទាយាទ Maha Vajiralongkorn បាន​ឡើង​សោយរាជ្យ​ជា​មហាក្សត្រ​ថៃ​ហើយ ក្រោយ​ទទួលសំណើសុំ​យាង​ផ្លូវការ​ពី​ប្រធានរដ្ឋសភា​ថៃ​។ ព្រះអង្គ គឺជា​មហាក្សត្រ​ទី​១០ នៃ​រាជវង្ស​ចក្រី ហើយ​ព្រះអង្គ​នឹងត្រូវ​បាន​ហៅថា ស្ដេច​រាមា​ទី​១០ ផងដែរ​។​
2 month - 2085
  ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ បាន​អញ្ជើញ​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ឲ្យ​មក​បំពេញ​ទស្សនកិច្ច​នៅ​សេត​វិមាន​អាមេរិក​នៅ​ឆ្នាំក្រោយ បន្ទាប់ពី​លោក​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​។   គេ​រំពឹងថា ទំនាក់ទំនង​អាមេរិក​ជាមួយ​សម្ព័ន្ធមិត្ត​ខ្លួន​នៅ​អាស៊ី​នេះ​នឹង​ប្រសើរ​ឡើងវិញ​នៅពេល​ខាងមុខ​។​
2 month - 12538
  ​ប្រជាជន​ហ្កំ​ប៊ី​បានសម្រេច​បោះឆ្នោត​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ Yahya Jammeh នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​សុក្រ​ទី ២ ខែធ្នូ​នេះ​។ មេដឹកនាំ​រូបនេះ​សុខចិត្ត​ប្រកាស​ទទួលស្គាល់​លទ្ធផល​នៅតាម​វិទ្យុ ដោយ​អះអាងថា​លោក​គោរព​ឆន្ទៈ​របស់​ប្រជាជន​ហ្កំ​ប៊ី​ទូទៅ​ដែល​ចង់​ឲ្យ​លោក​ចេញ​។​
2 month - 1047
    ​ខណៈដែល​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ កំពុង​តស៊ូ​រឿងអាស្រូវ និង​ការទាមទារ​ឲ្យ​ចុះ​ចេញពី​តំណែង គណបក្សកាន់អំណាច​កូរ៉េខាងត្បូង Saenuri បានទាមទារ​ឲ្យ​លោកស្រី​ចុះចេញ​ដោយ​ខ្លួនឯង​នៅត្រឹម​ខែមេសា ឆ្នាំ​២០១៧ ។ បក្ស​កាន់អំណាច ទុកពេល​ឲ្យ​លោកស្រី​មួយ​សប្ដាហ៍​ដើម្បី​សម្រេចចិត្ត​លើ​ឱសានវាទ​នេះ បើ​មិន​ចង់​ប្រឈមមុខ​នឹង​ការបោះឆ្នោត​ទម្លាក់​នៅក្នុង​សភា​ទេនោះ​។​

20 Jan 2017