Interview EN-FR
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108


Interview EN-FR
2 day - 814
Interview FR
​ទេព រិទ្ធី​វិត ដែលជា​អតីត​កីឡាករ​វាយ​កូន​បាល់​នៅ​ប្រទេស​កាណាដា បានសម្រេច​ចិត្ត​ត្រឡប់មក​ប្រទេស​កំណើត​វិញ​ក្នុងសម័យ​អ៊ុនតាក់​។ ត្រឡប់មក​កម្ពុជា​វិញ​គឺជា​គោលបំណង​ទីមួយ បន្ទាប់​គឺ​រក​ឱកាស​ធ្វើ​ជំនួញ​។ ប៉ុន្តែ​គោលបំណង​ទី​៣​ចុងក្រោយ ដែល​កំពុង​យក​ពេលវេលា​ជាច្រើន​របស់ រិទ្ធី​វិត គឺ​ការបង្ហាត់​កូន​ខ្មែរ​ឲ្យ​លេង​កូន​បាល់ ឲ្យ​ដល់​កម្រិត​នៃ​ការទទួលស្គាល់​ជា​អន្តរជាតិ​។ ក្នុងនាម​ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​វាយ​កូន​បាល់​កម្ពុជា ទេព រិទ្ធី​វិត ដែលជា​កូនប្រុស​អតីត​ជើងឯក​កីឡាករ​វាយ​កូន​បាល់​កម្ពុជា​ក្នុង​ទសវត្សរ៍​១៩៦០ ទេព ឃុន​ណា បាន​ខិតខំ​ដឹកនាំ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់ រហូតដល់​ក្លាយជា​សហព័ន្ធ​គំរូ​មួយ​ក្នុង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​។ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​ត្រូវបាន​ទទួលស្គាល់ថា ជា​សហព័ន្ធ​ដែល​រីកចម្រើន​ខ្លាំង​នៅ​អាស៊ីអាគ្នេយ៍​។ នៅក្នុង​ខែមេសា​ខាងមុខនេះ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​នឹងចូលរួម​ប្រកួត Davis Cup នៅ​ប្រទេស​បា​រ៉ែ​ន ដែលជា​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដ៏​ធំ​បន្ទាប់ពី​ព្រឹត្តិការណ៍​អូឡាំពិក​។​
3 day - 1554
Interview EN
​ភ្នំពេញ​៖ ចំណេះដឹង​ជំនាញ​រឹង និង​ជំនាញ​ទន់ បាន និង​កំពុង​ត្រូវបាន​អ្នកជំនាញ​លើក​យកមក​ពិភាក្សា ជជែក និង​បង្រៀន​កាន់តែ​ច្រើនឡើង​នៅក្នុង​សង្គម​ខ្មែរ​។ កាលពី​ពេលមុន ចំណេះដឹង​ជំនាញ​ទន់ មិនសូវ​ត្រូវបាន​គេ​យកចិត្តទុកដាក់​ទេ​។ ជំនាញ​រឹង គឺជា​ចំណេះដឹង​ជំនាញ ដូចជា វិស្វករ រៀន​សាង​សង់ផ្ទះ ឬ​សាងសង់​ផ្លូវ​។ ស្ថាបត្យករ រៀន​គូរ​ប្លង់​ជាដើម​។
1 month - 2465
Interview FR
​លោក​រដ្ឋា បាន​ចាក​ចេញទៅ​ប្រទេស​បារាំង​តាំងពី​លោក​អាយុ​១១​ឆ្នាំ​។ នៅពេលនេះ ក្នុង​វ័យ​៤៤​ឆ្នាំ លោក​បាន​ក្លាយជា​អ្នកជំនួញ​មួយរូប​ដោយ​លោក​មាន​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង និង​បាន​បោះទុន​ដាំ​កៅស៊ូ​ខេត្តរតនគិរី​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។ ជំនួញ​ទាំងពីរ​នេះ នៅ​មិនទាន់​យក​ពេលវេលា​ទាំង​អស់ពី​លោក រដ្ឋា ឡើយ​។ លោក រដ្ឋា ដែល​អះអាងថា ជា​អ្នក​ស្រឡាញ់​រូបថត ហើយ​ចូលចិត្ត​ការថតរូប​ដែរនោះ បាន​បង្កើត​គម្រោង​មួយចំនួន​ទាក់ទង​នឹង​វិស័យ​សិល្បៈ​។
1 month - 3856
Interview FR
​កញ្ញា អា​រ៉ៃ កា​ហ្ស៊ូ​មី ជា​ជនជាតិ​ជប៉ុន​ដែល​បានមក​រស់នៅ​កម្ពុ​ជាជាង​២​ឆ្នាំ​ហើយ​។ តាមរយៈ​គម្រោង​ស្ម័គ្រចិត្ត​មួយ យុវតី​ជនជាតិ​ជប៉ុន​ដែល​បាន​ចាក​ចេញពី​ប្រទេស​កំណើត​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង ក៏បាន​មកដល់​កម្ពុជា​ដើម្បី​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ក្នុង​វិស័យ​អប់រំ​។ កាលណោះ អា​រ៉ៃ កា​ហ្ស៊ូ​មី កំពុងធ្វើការ​នៅក្នុង​អង្គការ​មួយ​ក្នុង​ខេត្តបន្ទាយមានជ័យ​។ ក្រោយពី​បញ្ចប់​អាណត្តិ​ការងារ​នៅក្នុង​ខេត្តបន្ទាយមានជ័យ អា​រ៉ៃ កា​ហ្ស៊ូ​មី ក៏មាន​សំណាង​បានមក​ធ្វើការ​នៅ​មជ្ឈមណ្ឌល​បុ​ប្ជា​ណា​ក្នុង​រាជធានី​ភ្នំពេញ​។​
2 month - 2849
Interview FR
Véronique MESSINA គឺជា​ជើងឯក​អត្ត​ព​លិ​ក​ផ្នែក​រត់​ចម្ងាយម្នាក់​។ ជា​ជនជាតិ​បារាំង​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា Véronique ធ្លាប់​បានទទួល​ជ័យជម្នះ​៩​លើក​នៅក្នុង​ការប្រកួត​រត់​ម៉ា​រ៉ា​តុន​នៅ​កម្ពុជា​។ Véronique ក៏​ជា​អ្នកជំនាញ​រត់​ក្នុង​វិញ្ញាសា Ultra-trails ដែលជា​ទីលាន​រត់​ចម្ងាយ​ដែល​ប្រកបដោយ​ឧបសគ្គ និង​គ្រោះថ្នាក់​។ ក្រោយពី​បានឈ្នះ​វិញ្ញាសា Ultra-trails ៣​លើក​មក Véronique បានសម្រេច​ចិត្ត​ចូលរួម​ប្រឡង​ក្នុង​វិញ្ញាសា Ultra-trails ៤០០​គីឡូម៉ែត្រ​នៅក្នុង​ប្រទេស​ចិន​ កាលពី​ចុងខែ​កញ្ញា​កន្លងទៅ​។ Véronique បានឈ្នះ​ក្នុង​វិញ្ញាសា​នេះ​ ដោយបាន​ចំណាយពេល​ជាង​៥​ថ្ងៃ​បន្តិច​។​
2 month - 11758
Interview FR
   ​លោក Fédéric DAUDU បានមក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​បាន​៥​ឆ្នាំ​ហើយ​ក្នុងនាម​ជា​អ្នកស្ម័គ្រចិត្ត នៅ​មណ្ឌល​សន្ត​យ៉ូ​ហាន​បាទី​ស្ត​។ លោក Fédéric ដែល​និយាយ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់​នោះ បាន​សម្រេចចិត្តថា គាត់​នឹង​បន្ត​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នេះ​ត​ទៅមុខទៀត​។ លោក Fédéric ដែល​ធ្លាប់​រស់នៅ​ប្រទេស​អង់គ្លេស បាន​ចុះឈ្មោះ​ចូលរៀន​ភាសា​អង់គ្លេស​នៅ​សាកលវិទ្យាល័យអន្តរជាតិ​ ( IU) ដើម្បី​ទទួលបាន​សញ្ញាបត្រ​ភាសា​អង់គ្លេស ហើយ​អាច​រកបាន​ការងារ​ធ្វើ​ចិញ្ចឹម​ខ្លួន​នៅ​ស្រុក​ខ្មែរ​នេះ​។ លោក Fédéric ស្រឡាញ់​ប្រជាជន​កម្ពុជា​។​
3 month - 15591
Interview FR
​លោក ព្រុំ រិទ្ធី ចាប់ផ្តើម​បង្រៀន​មុខវិជ្ជា​ច្បាប់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​តាំងពី​ឆ្នាំ​២០០៧​មក​។ លោក ព្រុំ រិទ្ធី ទទួល​សញ្ញាបត្រ​ច្បាប់​ពី​ប្រទេស​បារាំង តាមរយៈ​គម្រោង​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ទាំងពីរ ដែល​គម្រោង​នេះ​បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរ​រាប់សិប​នាក់​ក្នុង​មួយឆ្នាំៗ​លើ​ជំនាញ​ផ្សេងៗ ហើយ​ក្នុងនោះ​ក៏មាន​ជំនាញ​ច្បាប់ និង​សេដ្ឋកិច្ច​ផងដែរ​។ នាយ យ៉ាន បាន​ជួប​ជាមួយ​លោក​សាស្ត្រាចារ្យ ព្រុំ រិទ្ធី ដើម្បី​ធ្វើ​បទសម្ភាសន៍​ជា​ភាសា​បារាំង ដើម្បី​និយាយ​អំពី​កម្មវិធីសិក្សា​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​បា​រាំង​នៅ​កម្ពុជា​នេះ​។​

20 Jan 2017