បណ្តុំរូបភាព
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108


ព័ត៌មានរូបភាព
4 day - 1122
ព័ត៌មានរូបភាព
​ក្រុងព្រះសីហនុ​៖ ទីណា​ដែលមាន​ភ្ញៀវទេសចរ​ដើរ អង្គុយ ឬ​ដេក​សម្រាក​លំហែកាយ​ក្បែរ​មាត់​ឆ្នេរ ទីនោះ​មាន​ក្រុម​អ្នកលក់ដូរ​តូចតាច​ដែល ទូល រែក អាហារ​សមុទ្រ នំចំណី ផ្លែឈើ ឬ​វត្ថុ​អនុស្សាវរីយ៍ នៅ​ចោមរោម​ទីនោះ​ដែរ​។ ពួកគេ​បាន​ប្រើ​តិច​និក​និយាយ​យ៉ាង​ស្ទាត់ជំនាញ​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ភ្ញៀវទេសចរ​ជួយ​ជាវ​ផលិតផល​របស់​ពួកគេ​។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​មួយចំនួន​ដែល ថ្មីៗ បាន​ផ្តិត​យក​ពី​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ សូម​ទស្សនា​កម្សាន្ត​ដោយ​មេត្រី​៖
2 week - 2800
ព័ត៌មានរូបភាព
  ​មានតែ​ពេល​ពិធីបុណ្យ​ធំៗ​ទេ ដែល​អាជ្ញាធរខេត្ត​ព្រះសីហនុ​អនុញ្ញាត​ឲ្យ​មានការ​កម្សាន្ត​ក្បែរ​ស្ពាន ឬ​ធ្វើដំណើរ​ឡើងលើ​ស្ពាន​នៅ​ផ្នែក​ខ្លះៗ​នោះ​។ បើ​មិន​ដូច្នោះ គម្រោង​អភិវឌ្ឍន៍​កោះពស់ និង​ស្ពាន​ដែល​ត្រូវបាន​សាងសង់​ហើយ​នេះ បានក្លាយ​ជាទី​កន្លែង​ដ៏​ស្ងាត់ជ្រងំ​ជាច្រើន​ឆ្នាំ​មកហើយ​។ សារ​ធា​រណ​ជន​នៅតែ​មិន​ស្គាល់​ច្បាស់​ពី​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ ថា​មាន​ប្រយោជន៍ និង​ផលប៉ះពាល់​អ្វីខ្លះ រហូតដល់​ពេលនេះ ហើយ​សាធារណជន​ខ្មែរ​ក៏​នៅតែ​មិនដឹងថា ហេតុអ្វី​បានជា​គម្រោង​មួយ​នេះ​បែរ​ប្រែក្លាយជា​ស្ងាត់​អ៊ីចឹង​វិញ​ដែរ​។​
3 week - 2187
ព័ត៌មានរូបភាព
ភ្នំពេញ​៖ ពលរដ្ឋ​ជាច្រើន​ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​គា្ន​នៅតាម​សួន​កម្សាន្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​រាប់​នាទី​ថយក្រោយ​អបអរ​ឆ្នាំ​ថ្មី​២០១៧​។ អ្នកខ្លះ​មកជា​មួយក្រុម​គ្រួសារ អ្នក​ខ្លះមក​ជាមួយ​មិត្តភក្តិ និង​អ្នក​ខ្លះទៀត​មកជា​មួយគូ​ស្នេហ៍ ដើរ​កម្សាន្ត ទទួលទាន​អាហារ និង​ទស្សនា​ការប្រគុំ​តន្ត្រី​យ៉ាង​សប្បាយ​រី​ករាយ​។ សូម​ទស្សនា​ទិដ្ឋភាព​នា​រាត្រី​ឆ្លង​ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ​ដោយ​មេត្រី​ (រូបភាព៖ រឿន​ ភារុន)៖​
4 week - 2004
ព័ត៌មានរូបភាព
ស្ទឹងត្រែង​៖ ព្រៃ​ឡង់ គឺជា​ព្រៃ​ទំនាប​ធំជាងគេ​នៅ​កម្ពុជា ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​កាលពី​ខែឧសភា ឆ្នាំ​២០១៦ ដាក់​ជា​តំបន់​ជម្រក​សត្វព្រៃ លើ​ផ្ទៃដី​ជាង​៤០​ម៉ឺន​ហិច​តា ដោយ​គ្របដណ្តប់​ចំនួន​៤​ខេត្ត រួមមាន​៖ ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ធំ និង​ព្រះវិហារ​។ កាល​ចុងខែ​មិថុនា ឆ្នាំ​២០១៥ អង្គការ​អភិរក្ស​អន្តរជាតិ (CI) បាន​វាយតម្លៃថា ព្រៃ​ឡង់ ជាប់​ចំណាត់ថ្នាក់​ជា «​គំរូ​ដ៏​ល្អ​មួយ​នៃ​តំបន់​ទំនាប​ព្រៃស្រោង​តំបន់​ឥណ្ឌូ​ភូមា​» ដែលជា​ទីជម្រក​របស់​សត្វ និង​រុក្ខជាតិ​ជាង ១០០០​ប្រភេទ​។ ព្រៃស្រោង​ដ៏​ធំ​មួយ​នេះ ក៏មាន​ផ្កា​ប្លែកៗ​ជាច្រើន​ប្រភេទ​ផងដែរ​។
4 week - 1887
ព័ត៌មានរូបភាព
សៀមរាប​៖​សណ្ឋាគារ​ធំៗ​នៅ​ទីក្រុង​សៀមរាប បាន​ប្រជែង​គ្នា​រៀបចំ​តាំង​ភ្លើង​លំអ​ទៅតាម​ទម្រង់​ផ្សេងៗ​គ្នា ដើម្បី​ទទួល​ពិធីបុណ្យ​ណូអែល ក៏ដូចជា​ឆ្លង​ឆ្នាំ​សកល​ដែល​នឹង​មកដល់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។
4 week - 2283
ព័ត៌មានរូបភាព
ក្រោម​ប្រធានបទ «​ទីក្រុង​បៃតង ឆ្នេរ​ស្អាត សមុទ្រ​ខៀវស្រងាត់​» (Green City-Clean Beach-Blue Sea) ពិធីបុណ្យ​សមុទ្រ​លើក​ទី​៥ នៅ​ខេត្ត​ព្រះសីហនុ បាន​បើក​ជា​ផ្លូវការ​នា​រាត្រី​ថ្ងៃ​សៅរ៍ ទី​២៤ ខែធ្នូ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​
4 week - 1116
ព័ត៌មានរូបភាព
ព្រះសីហនុ​៖ អត្ត​ព​លិ​ក​ប្រមាណ​ជា​ជិត​៧០​នាក់​ចូលរួម​ប្រណាំង​កង់​ដើម្បី​បរិស្ថាន​បៃតង​នៃ​ពិធីបុណ្យ​សមុទ្រ​ថ្ងៃទី​២​នៅ​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​។ ការប្រកួត​ដែល​ធ្វើឡើង​នៅ​ឆ្នេរ​អូ​ឈើទាល​នេះ​ដោយ​ទទួលបាន​ការបញ្ជា​ដោយ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំងនោះ​មាន​កង់​ដៃត្រង់​ចំនួន​៣៤​នាក់ និង​កង់ដៃ​គួ​ក​ប្រមាណ​ជា​៣០​នាក់ អត្ត​ព​លិ​ក​ទាំងនេះ​ប្រកួតប្រជែង​លើ​ចម្ងាយ​៣០​គីឡូម៉ែត្រ​។​
1 month - 2570
ព័ត៌មានរូបភាព
​លោក​ប្រធានាធិបតី​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១៧ ធ្នូ​កន្លងទៅ បាន​ដឹកនាំ និង​ចូលរួម​ពិធី​ខួប​រម្លឹក​ប្រាំ​ឆ្នាំ​នៃ​ការស្លាប់​របស់​ឳ​ពុក​ខ្លួន​គឺ​អតីត​ប្រធានាធិបតី គីម ជុងអ៊ីល នៅក្រៅ​វិមាន Kumsusan នៃ​ក្រុង​ព្យុងយ៉ាង​។ អតីត​ប្រធានាធិបតី គីម ជុងអ៊ីល បាន​ស្លាប់​ដោយសារតែ​ជំងឺ​គាំងបេះដូង​នៅ​ថ្ងៃទី​១៧ ធ្នូ ឆ្នាំ​២០១១ ក្នុងពេលដែល​លោក​កំពុងធ្វើដំណើរ​តាម​រថភ្លើង ។
1 month - 1691
ព័ត៌មានរូបភាព
​ហៃ​ណាន​៖ ចិន​មាន​មន្ទីរពិសោធន៍​គជ់ខ្យង ឬ​ពែ​ក្ស (pearl) ក្នុង​ខ្លួន​សត្វ​ងាវ​ទឹកសាប ឬ​ងាវ​សមុទ្រ សម្រាប​ផលិត​ជា​គ្រឿងអលង្ការ​ដ៏​មានតម្លៃ​ដែល​កកើត​ដោយ​ធម្មជាតិ ក្នុង​ខេត្ត​ហៃ​ណាន​។​
1 month - 1303
ព័ត៌មានរូបភាព
​ខេត្ត​បូរី​រាម​៖ ឧទ្យាន​ផ្កា​ដ៏​ស្រស់ត្រកាល​ជាង​១០០​ប្រភេទ​បញ្ចេញ​សម្រស់​នៅ​រមណីយដ្ឋាន Play La Ploen ដែលមាន​ទី​តាំ​នៅក្នុង​ខេត្ត​បូរី​រាម​ប្រទេស​ថៃ​។ នៅក្នុង​ឧទ្យាន​បែប​បូ​ទិ​ក និង​បោះជំរំ​ផ្សងព្រេង​នេះ គឺមាន​តែមួយ​កន្លែង​គ​ត់​នៅ​ទឹកដី​ភាគ​ឦសាន​ប្រទេស​នេះ​។​
1 month - 1668
ព័ត៌មានរូបភាព
​ហៃ​ណាន​៖  ព្រះ​ម៉ែ​គង់​ស៊ី​អ៊ី​ម ឬ​ព្រះ​នៃ​សេចក្ដី​មេ​ត្ដា​ករុណា (Quan Yin) ជា​កន្លែង​បន់​ស្រន់​តាម​ពុទ្ធសាសនា​មហាយាន និង​ជា​តំបន់​ទេសចរណ៍​ចំណាត់ថ្នាក់​លេខ​មួយ ចំណោម តំបន់​ទេសចរណ៍​ជាង ១០០​កន្លែង ក្នុង​ខេត្ត​ហៃ​ណាន ភាគខាងត្បូង​ប្រទេស​ចិន​។​
1 month - 1509
ព័ត៌មានរូបភាព
​ហៃ​ណាន​៖ ចិន​បានរៀបចំ​ឆ្នេរសមុទ្រ​ទីក្រុង​សាន់​យ៉ា (Sanya) មាន​ទំហំ​ផ្ទៃដី​ជាង ១​ម៉ឺន​គីឡូម៉ែត្រ គួរ​ឲ្យ​គយ​កន់​។ ទីក្រុង​ដែល​ស្ថិតនៅ​ចុង​ខាងត្បូង នៃ​ខេត្ត​ដែលមាន​ទំហំ​ផ្ទៃដី​ជាង ៣០​ម៉ឺន​គីឡូ​ម៉ែត្រក្រឡា​នេះ មាន​ហេដ្ឋារចនាសម្ព័ន្ធ អមដោយ​សួនច្បារ​ខ្វាត់ខ្វែង ស្របតាម​មាត់សមុទ្រ​ចិន​ខាងត្បូង​។​
1 month - 2077
ព័ត៌មានរូបភាព
​​សៀមរាប​៖ ទំនប់​បារាំង មាន​ទីតាំង​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាសាទ​តា​នៃ​។ ទំនប់​បារាំង គឺជា​ទំនប់​បុរាណ​មួយ​ដែល​ស្ថិតក្នុង​រមណីយដ្ឋាន​អង្គរ តែ​គ្រប់គ្រង​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។ ពុំមាន​ឯកសារ​បញ្ជាក់​ពី​ប្រវត្តិ​នៃ​ទំនប់​នេះ​ទេ តែ​គេ​អាច​ទាញ​ការប៉ាន់ស្មាន​បាន​ថា វា​ត្រូវបាន​កសាងឡើង​អំឡុង​ទសវត្ស​ទី​៦០​។​
1 month - 2491
ព័ត៌មានរូបភាព
​សៀមរាប​៖ ស្ទឹង​សៀមរាប ដែលជា​ផ្នែក​មួយ​ទាក់ទាញ​ភ្ញៀវទេសចរ​នោះ ត្រូវបាន​គោក​ស្ទើរ​គ្មាន​សល់​ទឹក​ឡើយ​។ អាជ្ញាធរ​បាន​បង្ហូរទឹក​ស្ទឹង​សៀមរាប​ចេញ ដោយសារ​មាន​ការដ្ឋាន​សាងសង់​ស្ពាន​ចំនួន​៣​កន្លែង ឆ្លងកាត់​ស្ទឹង​មួយ​នេះ​។​
1 month - 2650
ព័ត៌មានរូបភាព
​ហៃ​ណាន​, ចិន​៖ ចិន​បាន​ដាំ​ដុះ​ដើមឈើ និង​ផ្កា​តំបន់​ត្រូពិច​ចម្រុះ​ប្រមាណ ១៦០០​ប្រភេទ លើ​ផ្ទៃដី​ទំហំ​ចំនួន ២២២​ហិកតា ក្នុង​សួន​ឱសថ​ស៊ី​ឡុង (Xinglong Tropical Medicinal Botanical Garden) ភាគខាងត្បូង​ប្រទេស​ចិន សម្រាប់​ពិសោធន៍​ឱសថ​ព្យាបាល​សុខភាព​កងទ័ព និង​ពលរដ្ឋ​ទូទៅ រួមទាំង​ឱសថ​លើក​សម្ផស្ស​ផង​។​
1 month - 3113
ព័ត៌មានរូបភាព
​សៀមរាប​៖ ប្រាសាទ​តា​នៃ គឺជា​ប្រាសាទ​មួយ​ស្ថិតនៅ​ក្នុងព្រៃ ចូល​តាម​ច្រក​ផ្លូវលំ​មួយ​ខាងកើត​ប្រាសាទតាកែវ ឆ្ពោះ​ទី​ខាងជើង​ប្រហែល ៨០០​ម៉ែត្រ​។ ប្រាសាទ​នេះ​កសាងឡើង​នៅ​ចុង​សតវត្ស​ទី​១២ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​។​
2 month - 6395
ព័ត៌មានរូបភាព
​ហៃ​ណាន​៖ ចិន​បាន​សាងសង់​ទីក្រុង​ភាពយន្ត​ហៃ​ខូវ (Movie Town Haikou )​លើ​ផ្ទៃដី​ទំហំ​ចំនួន ១៤០០​ហិកតា​ស្ថិតនៅ​ចម្ងាយ ៨​គីឡូម៉ែត្រ​ភាគ​ខាងជើង​ទី​រួម​ខេត្ត​ហៃ​ណាន ដើម្បី​ថត​ភាពយន្ត និង​ធ្វើជា​តំបន់​ទេសចរណ៍​របស់​ចិន​។​
2 month - 978
ព័ត៌មានរូបភាព
​សៀមរាប​៖ ពិព័រណ៍​រូបថត​លើក​ទី​១២ ដែល​រៀបចំឡើង​ដោយ​សមាគម​រូបថត​អង្គរ បាននិងកំពុង​ចាប់ផ្តើម​ដំណើរការ​នៅ​ខេត្តសៀមរាប​។ ពិព័រណ៍​នេះ​មាន​រយៈពេល​៨​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១០ ធ្នូ ឆ្នាំ​២០១៦​។ ទីតាំង​សម្រាប់​ដាក់តាំង​ពិព័រណ៍​រូបថត​នៅ​ឆ្នាំនេះ គឺ​នៅតាម​បរិវេណ​សួនច្បារ​មហាសណ្ឋាគារ​អង្គរ ចំណែក​នៅពេល​យប់​មានការ​តាំង​បង្ហាញ​រូបភាព​ផ្សេងៗ​តាមរយៈ​ការ​បញ្ចាំង​ស្លាយ ដែលមាន​ទីតាំងនៅ​លើដី​វាល​មួយកន្លែង ក្បែរ​សណ្ឋាគារ​អា​ម៉ាន់​សា​រ៉ា ខាងកើត​មហាសណ្ឋាគារ​អង្គរ​។​
2 month - 3099
ព័ត៌មានរូបភាព
​រាជធានី​ភ្នំពេញ​គ្របដណ្តប់​ដោយ​ទឹកភ្លៀង ដែល​បាន​ធ្លាក់​ចាប់តាំងពី​ម៉ោង​១​យប់​មកម្ល៉េះ ហើយ​មកដល់​ម៉ោង​៩​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដំណក់ទឹកភ្លៀង​មិនទាន់​ដាច់​ឡើយ​។​
2 month - 2917
ព័ត៌មានរូបភាព
​ក្រៅតែពី​ប្រាសាទបុរាណ អ្នក​សៀមរាប​តែង​ចូលចិត្ត​ទៅ​ទស្សនា​បឹង​ឈូក​នៅ​ភ្នំ​ក្រោម​។ បឹង​ឈូក​ដែលមាន​ទាំង​ផ្លែ ទាំង​ផ្កា ក៏​អាចធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ស្រស់ថ្លា ព្រមទាំង​បានផ្តល់​ជាទី​កន្លែង ឬទេ​សភាព​ថ្មី​ថែមទៀត​សម្រាប់​ការថតរូប​។​
prev12345...1415next

20 Jan 2017