ពាក្យខ្មែរ«កាវ»មានន័យខុសពី«កាវ»ជាពាក្យកម្ចីពីចិន
- ថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣ ម៉ោង ៧:២៩ នាទី ព្រឹក

ពលរដ្ឋខ្មែរភាគច្រើនប្រាកដជាឧស្សាហ៍និយាយពាក្យ«កាវ»សម្រាប់សំដៅលើជ័រស្អិតសម្រាប់បិទឈើ ឬក្រដាសផ្សេងៗ។ ការពិតពាក្យ«កាវ»នេះជាពាក្យកម្ចីពីចិន។ ប៉ុន្តែខ្មែរក៏មានពាក្យនេះខ្លួនឯងដែរ ដែលមានន័យខុសពីពាក្យកម្ចីពីចិន។

តាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យខ្មែរ«កាវ»ន័យ២បែប ដោយទី១ មានថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថា ទាញយកមក,ទាញដោយត្វាង,ដោយប្រដាប់សម្រាប់កាវផ្សេងៗ។ ឧទាហរណ៍៖ កាវស្លឹកចេក។
ម្យ៉ាងទៀត«កាវ»មានថ្នាក់ពាក្យជានាមសព្ទ មានន័យថា គ្រឿងប្រដាប់ពាក់ត្រចៀកធ្វើដោយមាស ឬប្រាក់ មានក្បាលកញ្ចុំ មានទងខ្វេរជាតម្ពក់៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: