«ប្រេសិត»មានន័យដូចម្តេច?
  • ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ ​​ ម៉ោង ៧:២៩ នាទី ព្រឹក
«ប្រេសិត»មានន័យដូចម្តេច?

បើអានពាក្យ «ប្រេសិត»នេះ ប្រាកដជាមានពលរដ្ឋមួយចំនួនគិតថា ពាក្យនេះជាពាក្យកម្ចីពីបរទេស។ ការពិតពាក្យនេះ ជាកម្ចីពីសំស្ក្រឹត។ ពាក្យនេះហៅតាមភាសាបាលីថា បេសិត។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
TTN-Free-Banner-In-Article-PC
 
«ប្រេសិត»មានថ្នាក់ពាក្យគុណសព្ទ មានន័យថា ដែលគេបញ្ជូន,ដែលត្រូវគេចាប់ប្រើ។ បើជានាមសព្ទ មានន័យថា វរជនដែលរដ្ឋាភិបាលចាត់បញ្ជូនទៅកាន់ប្រទេសដទៃ ដើម្បីទាក់ទងប្រាស្រ័យកិច្ចការផ្សេងៗ, ទូត,អ្នកនំាសារ។ ពាក្យនេះ សរសេរជាភាសាបារំាងថា Envoyé។ 
 
«ប្រេសិតវិសាមញ្ញ» អានថា (ប្រេសិត-វិសាម៉ាញ់)ជាទូតដែលរដ្ឋាភិបាលបញ្ជូនទៅកាន់ប្រទេសដទៃ ដើម្បីចរចាកិច្ចការសំខាន់ពិសេសប្លែកពីធម្មតា ដែលហៅជាភាសាបារំាងថា Envoyé extraordinaire៕  
 
 
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ថ្មីៗ