«កសិធុរកិច្ច»មានន័យបែបណាក្នុងវិស័យកសិកម្ម?
- ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៧:២៩ នាទី ព្រឹក

តាមសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ ពាក្យ«កសិធុរកិច្ច»ដែលសរសេរជាភាសាអង់គ្លេសថា Agro-business ឬ Agri-business មានន័យថា ធុរកិច្ចខ្នាតធំដែលបម្រើឲ្យវិស័យកសិកម្ម។

«កសិធុរកិច្ច»ចង់សំដៅលើធុរកិច្ចខ្នាតធំដែលបម្រើឲ្យវិស័យកសិកម្ម រួមបញ្ចូលទាំងផលិតកម្ម ការកែច្នៃ ការវេចខ្ចប់ ការចែកចាយផលិតផលកសិកម្ម ការផលិតគ្រឿងយន្តកសិកម្ម ឧបករណ៍ គ្រឿងបរិក្ខារ សម្ភារផ្គត់ផ្គង់ និងផលិតកម្មកសិកម្មតាមកិច្ចសន្យា៕
© រក្សាសិទ្ធិដោយ thmeythmey.com