«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
- ថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ព្រឹក

ពាក្យ «ភេរវកម្ម» មានអ្នកខ្លះបែរជាសរសេរថា «ភេវរកម្ម» ឬ «ភារវកម្ម» ទៅវិញ។ តាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត គុណសព្ទ «ភរវៈ» (បាលី, សំសង្ក្រឹត ថា «ភៃរវ» មានន័យថា ដែលគួរខ្លាច, ដែលគួរស្បើម, គួរភ្លឹក, គួរស្លុតរន្ធត់ ។

ពាក្យនេះច្រើនប្រើរៀងខាងដើមសព្ទឯទៀត ដូចជា ភេរវកម្ម, ភេរវសព្ទ ជាដើម ។ ភេរវកម្ម អំពើដែលគួរខ្លាច, គួរឲ្យតក់ស្លុត, អំពើចលាចលជ្រួលច្របល់ ដែលបណ្ដាលមកពីការធ្វើឃាតកម្មដោយសម្ងាត់ជាដើម
នាំបង្កបង្កើតភេរវកម្ម ។
ភេរវជន ជនអ្នកបង្កបង្កើតភេរវកម្ម ។ ភេរវភាព ភាពដែលគួរឲ្យខ្លាច ។ ភេរវសញ្ញា សញ្ញាដែលគេធ្វើឲ្យដឹងថា មានភ័យអាសន្ន, ដំណឹងជាគ្រឿងសម្គាល់ក្នុងពេលដែលមានភេរវកម្ម ដូចជាភ្លើងឆេះផ្ទះជាដើម ។
ភេរវសព្ទ សូរសំឡេង, សូរសព្ទដែលគួរខ្លាច, ដែលគួរស្បើម គួរភ្លឹក, សូរសព្ទដ៏សម្បើម, ដ៏ពន្លឹក
សម្រែកសីហៈ, សម្រែកខ្លាធំ, សូរគ្រាប់បែកផ្ទុះ ជាភេរវសព្ទ . . . ។ ភេរវារម្មណ៍ ( ភេរៈវារ៉ម់ ) អារម្មណ៍ដែលគួរខ្លាច, ដែលគួរភ្លឹក ៕
© រក្សាសិទ្ធិដោយ thmeythmey.com