ចោត, ចំណោត មានន័យខុសពី ចោទ, ចំណោទ
- ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ព្រឹក

សូរដូចគ្នា ប៉ុន្តែមិនមានន័យដូចគ្នានោះឡើយ ជាពិសេសការប្រកបជាមួយអក្សរ «ត» និង «ទ»។ សារព័ត៌មានថ្មីៗ សូមលើកយកពាក្យ «ចោត», «ចំណោត» និង «ចោទ», «ចំណោទ» មកពន្យល់ ដោយផ្អែកតាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

«ចោត» ជាគុណសព្ទ ដែលមានន័យថា ទីទៃពីទេរ គឺចំហុង។ ច្រាំងចោត ។ វាក៏ឈ្មោះក្តាមសមុទ្រមួយពួកផងដែរ គឺ ក្តាមចោត។
«ចំណោត» គឺ ទី, កន្លែងដែលចោត។ ចំណោតច្រាំង, ចំណោតភ្នំ ។
ចំពោះពាក្យ «ចោទ» ដែលជាកិរិយាសព្ទ មានន័យថា តឿន, ដាស់តឿន; សួរដណ្ដឹង; ដាក់ចំណោទ, ដាក់ប្រស្នាឲ្យរក; ប្ដឹង, ប្ដឹងប្រកាន់ ។
«ចំណោទ» គឺ សេចក្ដីចោទ, ពាក្យចោទ, ប្រស្នា។ ចំណោទលេខ, រកចំណោទ, ដោះចំណោទ ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: