បន, កន មានន័យថា គ្នា, បក្ខពួក
- ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ម៉ោង ៧:២៩ នាទី ព្រឹក

វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ពាក្យ «បន», «កន», «ភុំភឿន» យ៉ាងខ្លីថា ជាគ្នា, បក្ខពួក, ដៃគូ។

«កន» មានន័យថា បក្ខពួក, បន, គ្នា។ គូកន គឺសំដៅលើ កនដែលជាគូនឹងគ្នា, មនុស្សដែលជាមិត្រនឹងគ្នា, មិត្រសំឡាញ់, ដៃគូ ។ កនយើង, កនគេ។
ដូចគ្នាផងដែរ «បន» មានន័យថា ពួក ដោយវចនានុក្រមលើកឧទាហរណ៍ថា៖ ប្រជុំជនអ្នកលេងល្បែងផ្សេងៗយ៉ាងតូចៗ, ប្រជុំជនអ្នកស៊ីផឹកឬជក់អាភៀនជាដើម ។
ក្នុងករណីខ្លះ ពាក្យទាំងនេះ ក៏អាចប្រើប្រាស់បានដូចពាក្យ ភឿន ឬ ភុំភឿន បានដែរ។ ភុំភឿន គឺស្មើនឹងពាក្យ ពួកក្លើ, គូកន អាចជាអ្នកដែលនៅជាមួយគ្នា ឬមិត្រសំឡាញ់យ៉ាងស្និទ្ធ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: