ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបថ្ងៃទី១ ដំណើរការទៅដោយគ្មានភាពខុសប្រក្រតីអ្វីឡើយ
  • ថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ ​​ ម៉ោង ៥:២៧ នាទី ល្ងាច
ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបថ្ងៃទី១ ដំណើរការទៅដោយគ្មានភាពខុសប្រក្រតីអ្វីឡើយ
សិស្ស ចាកចេញពីមណ្ឌលប្រឡងនៅវិទ្យាល័យ ទួលទំពូង រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

នៅល្ងាចម៉ោង៥ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ការប្រឡងបាក់ឌុបថ្ងៃទី១ ត្រូវបានបញ្ចប់ហើយ។ ក្រសួងអប់រំ ប្រកាសតាមរយៈសំណេរលើទំព័រហ្វេសប៊ុករបស់ខ្លួនភ្លាមថា ការប្រឡងបាក់ឌុបថ្ងៃទី១នេះ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុសប្រក្រតីកើតមានឡើង គួរឲ្យកត់សម្គាល់នោះទេ។
TTN-Free-Banner-In-Article-PC


ក្រសួងអប់រំ អះអាងទៀតថា បេក្ខជន បានចេញពីមណ្ឌលប្រឡង ជាមួយនឹងទឹកមុខស្រស់ស្រាយ និងសប្បាយរីករាយ។ តាមរយៈការឃើញទឹកមុខរបស់បេក្ខជននេះ ក្រសួងអប់រំ វាយតម្លៃថា ដំណើរការប្រឡងបាក់ឌុប ពិតជាប្រព្រឹត្តទៅតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ 

ការប្រឡងនេះ នៅសល់ថ្ងៃស្អែក១ថ្ងៃទៀត (២៨ធ្នូ) ចាប់ពីម៉ោង៧កន្លះព្រឹក រហូតដល់ម៉ោង៤កន្លះល្ងាច៕


អ្នកសរសេរអត្ថបទ

លោក ម៉ៅ សុផា ជាអ្នក​យកព័ត៌មាន​ផ្នែក​សង្គម តុលាការ និងនយោបាយ។ លោក​ក៏​ជាអ្នក​ខាងសរសេរអត្ថបទ​ទាក់ទងនឹង​វប្បធម៌ សាសនា ផងដែរ។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ម៉ៅ សុផា