អ៊ីស្លង់ ជាប្រទេសមានសន្តិភាពបំផុតក្នុងឆ្នាំ២០២១
- ថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ៣:១៩ នាទី រសៀល

ជារៀងរាល់ឆ្នាំ វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព តែងចេញរបាយការណ៍បង្ហាញពីលំដាប់ថ្នាក់សន្តិភាពសកលរបស់ខ្លួន។ របាយការណ៍នេះគឺជាព័ស្តុតាងបញ្ជាក់ថាតើ ប្រទេសនីមួយៗអសុវត្ថិភាព ឬមានសុវត្ថិភាពកម្រិតណា។ លំដាប់ថ្នាក់ប្រទេសទាំងអស់ត្រូវបានរៀបចំដោយផ្អែកលើចំណុច ២៣ ផ្សេងៗគ្នា ដែលស្ថិតក្នុងផ្នែកធំបីមានយោធា សុវត្ថិភាពនិងសន្តិភាព ព្រមទាំងជម្លោះផ្ទៃក្នុងប្រទេសនិងក្រៅប្រទេស។

របាយការណ៍លំដាប់ថ្នាក់សន្តិភាពសកលរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាពបានវាយតម្លៃលើប្រទេសចំនួន ១៦៣ ទូទាំងពិភពលោកដើម្បីធ្វើចំណាត់ថ្នាក់ប្រទេសដែលអសុវត្ថិភាព និងមានសុវត្ថិភាពជារៀងរាល់ឆ្នាំ។ របាយការណ៍នីមួយៗបានរៀបចំឡើងដោយវិភាគលើកត្តាចំនួន២៣ ដែលបានបែងចែកជា៣ផ្នែកគឺយោធា សុវត្ថិភាពនិងសន្តិភាព ព្រមទាំងជម្លោះផ្ទៃក្នុងប្រទេសនិងក្រៅប្រទេស។
នាពេលថ្មីៗនេះ របាយការណ៍ឆ្នាំ២០២១ ក៏បានចេញផ្សាញពីប្រទេសដែលមានសន្តិភាពបំផុតក្នុងពិភពលោក។ បណ្តាប្រទេសដែលមានសន្តិភាពបំផុត ត្រូវបានគេវាយតម្លៃថាមានអត្រាឧក្រិដ្ឋកម្មទាប និងគ្មានភាពតានតឹងក្នុងប្រទេស។
មិនខុសពីឆ្នាំកន្លងទៅ អ៊ីស្លង់នៅតែជាប្រទេសទី១ក្នុងតារាងសន្តិភាពពិភពលោក។ នេះមិនមែនជារឿងភ្ញាក់ផ្អើលទេ ព្រោះប្រទេសនេះបានជាប់ចំណាត់ថ្នាក់កំពូលអស់រយៈពេល១១ឆ្នាំជាប់គ្នាមកហើយ។ នេះបើតាមការចុះផ្សាយលើទំព័រ World Population Review។
ទាំងនេះគឺជាប្រទេសកំពូលទាំង១០ ដែលត្រូវបានចាត់ទុកថាជាប្រទេសមានសន្តិភាពបំផុតនៅក្នុងពិភពលោក តាមរបាយការណ៍លំដាប់ថ្នាក់សន្តិភាពសកលឆ្នាំ២០២១៖
១. អ៊ីស្លង់
២. នូវែលសេឡង់
៣. ដាណឺម៉ាក
៤. ព័រទុយហ្គាល់
៥. ស្លូវេនី
៦. អូទ្រីស
៧. ស៊្វីស
៨. អៀរឡង់
៩. សាធារណរដ្ឋឆែក
១០. កាណាដា៕
© រក្សាសិទ្ធិដោយ thmeythmey.com