លោកតា Cooper ទទួលបានសញ្ញាបត្រមធ្យម​សិក្សា​ក្នុងអាយុ១០១​ឆ្នាំ
  • ថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ២០២២ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
លោកតា Cooper ទទួលបានសញ្ញាបត្រមធ្យម​សិក្សា​ក្នុងអាយុ១០១​ឆ្នាំ

កាលពី​៨៤​ឆ្នាំមុន លោក Merrill Pittman Cooper បាន​បញ្ឈប់ការ​សិក្សា​ត្រឹម​កម្រិត​វិទ្យាល័យ ដើម្បី​ជួយ​រក​លុយ​ម្តាយ​របស់ខ្លួន។ ទីបំផុត​បុរសអាម៉េរិក​រូបនេះ បាន​សម្រេច​ក្តី​សុបិន​របស់ខ្លួន ដោយ​បាន​ទទួលសញ្ញា​បត្រ​កម្រិត​មធ្យមសិក្សា​ក្នុងអាយុ​១០១​ឆ្នាំ។ នេះ​បើតាម​ការផ្សាយ​របស់​កាសែត​ The Washington Post។
TTN-Free-Banner-In-Article-PC
 
កើត​ក្នុង​គ្រួសារ​ក្រី​ក្រ ម្តាយ​ដែលជាស្ត្រីមេម៉ាយ និងជាអ្នក​បម្រើ​តាមផ្ទះ ​គ្មាន​លទ្ធភាព​បង់​ថ្លៃ​សិក្សា​នោះឡើយ ដូច្នេះកាលពី​ឆ្នាំ​១៩៣៨ ​យុវជន Cooper បាន​សម្រេច​បោះបង់ចោលការសិក្សានា​ឆ្នាំចុងក្រោយ​នៅ​វិទ្យាល័យ Storer College ក្រុង Harpers Ferry រដ្ឋ West Virginia។
 
លោក Cooper បាន​រំលឹក​ពីស្ថានភាព​ដ៏ពិបាក​​របស់​យុវជន​ស្បែក​ខ្មៅ​ដូចជា​រូបលោក​នាអំឡុង​ទសវត្សរ៍​ទី៣០​ ជាពិសេស​ក្នុងវិស័យ​អប់រំ។ ក្រោយ​បោះបង់​ការសិក្សា លោកបាន​ទៅបម្រើ​ការងារជាអ្នក​បើ​កបររថភ្លើង Tramway នៅ Phialdelphia។
 
លោក Cooper បាន​អះអាងថា ពេញ​ចិត្ត​នឹង​អាជីព​របស់ខ្លួន ប៉ុន្តែ​លោក​នៅតែមាន​រឿង​ដែលមិន​សប្បាយ ព្រោះ​លោក​នៅតែ​ចង់​រៀន​សូត្រឲ្យបាន​ចប់​ចុង​ចប់ដើម ហើយ​ទទួលសញ្ញាបត្រដូចគេឯង។ 


 
៨៤​ឆ្នាំក្រោយ សុបិន​បាន​ក្លាយជាការពិត​សម្រាប់​លោកតា Cooper ដោយ​កូន​ចៅ​របស់គាត់ បានសហការជាមួយ​សាលា​រៀបចំ​កម្មវិធីប្រគល់​សញ្ញាបត្រដ៏ភ្ញាក់ផ្អើលមួយ​នៅ​សណ្ឋាគារ​ក្នុងក្រុង Jersey City កាលពី​ថ្ងៃទី​១៩ ខែមីនា កន្លងទៅ។ 
 
«យើង​មិនមានលុយ​ច្រើនឡើយ ប៉ុន្តែកាលណោះ សុបិន​របស់ខ្ញុំគឺ​ចង់ក្លាយជា​មេធាវី»។ នេះជាការ​រៀបរាប់​របស់​លោក Cooper តាមសម្តីដែល​ដកស្រង់ដោយ The Washington Post ដោយ​លោក​បន្ថែមថា គ្រូមួយចំនួន​បាន​នាំគាត់​ទៅផ្សារ​ដើម្បីទិញខោអាវ និង​ស្បែកជើងថ្មី​ផងដែរ។
 
ចាប់ប្រឡូក​ការងារជាអ្នក​បើក​បររថភ្លើង ក្រោយមក​លោក Cooper បាន​តួនាទីជាបន្តបន្ទាប់​ក្នុងសហជីព​ផ្នែក​សេវាកម្ម​ដឹកជញ្ជូន Southeastern Pennsylvania រហូត​ដល់​ក្លាយជា​ប្រធាន​សហជីព​ថែមទៀត​ផង។ នៅ​ឆ្នាំ១៩៧៨ គាត់​បាន​រៀប​ការ​ជាមួយ​ស្ត្រីឈ្មោះ Marion Karpeh ដែលជាស្ត្រីមេម៉ាយ​កូន​បី មោងជាឱសថការីមួយ​រូប។ ម្តាយ​របស់គាត់បាន​ស្លាប់នៅ​ឆ្នាំ២០១៥។
 
កាលពីថ្ងៃទី១៩ ខែមីនា លោក​បានទទួលសញ្ញាបត្រ​កិត្តិយពីសាលា Jefferson County School ដែលមាន​ប្រវត្តិជាប់ពាក់ព័ន្ធនឹងសាលា Storer College ផងដែរ៕
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ធីតា