«បដិកម្ម» ក៏មានន័យដូច «ប្រតិកម្ម​» ផងដែរ
  • ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ ​​ ម៉ោង ៧:២៩ នាទី ព្រឹក
«បដិកម្ម» ក៏មានន័យដូច «ប្រតិកម្ម​» ផងដែរ

ពាក្យ​ «បដិកម្ម» និង​ «ប្រតិកម្ម» មានន័យដូចគ្នា។ នេះបើតាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។
TTN-Free-Banner-In-Article-PC
 
ប្រតិកម្ម ឬ បដិកម្ម មានន័យថា អំពើប្រឆាំង, អំពើតទប់, អំពើតបតត្រឡប់មករកវិញ, ការរករឿងហេតុតបតមកវិញ។ ប្រតិកម្មបានកើតឡើងភ្លាម ក្រោយដែលទីប្រជុំបានពិភាក្សាសម្រេចរឿងនោះរួចហើយ។ ភាសាបារាំងគឺ  Réaction។
 
រីឯពាក្យ «ប្រតិក្រិយា» វិញ មាន​ន័យដូចប្រតិកម្ម​ដែរ ប៉ុន្តែពាក្យនេះ ប្រើ​សំដៅ​យកជន​ដែល​កាន់​ជើង​ជួយជ្រោម​ជ្រែង​ដល់​ប្រតិកម្មនយោបាយ ឬដល់​បក្ខ​ពួក​ដែល​ប្រឆាំង​ចំពោះសេចក្តីចម្រើន ឬ​ក៏ចំពោះ​គោល​បំណង​របស់ខ្លួន។
 
ពួកប្រតិក្រិយា មានន័យដូច Réactionaire ជាភាសាបារាំង។ យើង​ក៏អាច​ប្រើពាក្យ «ប្រតិកិរិយា» ឬក៏ «បដិកិរិយា» បានដែរ៕
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ