តាមពិត «តម្ពែក» ជាពាក្យ​ត្រឹមត្រូវជាង «ទំពែក»
  • ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ​​ ម៉ោង ៧:២៩ នាទី ព្រឹក
តាមពិត «តម្ពែក» ជាពាក្យ​ត្រឹមត្រូវជាង «ទំពែក»

«តម្ពែក» មានន័យថា ដែលមាន​ក្បាលថ្ពែក, ដែល​ឥតសក់ ឬរលីងដុំៗ។ នេះ​បើតាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
TTN-Free-Banner-In-Article-PC
 
វចនានុក្រម​ក៏លើក​យកពាក្យ «ទំពែក» មក​រៀបរាប់ផងដែរ ដោយ​ទទួល​ស្គាល់​ថា ជាពាក្យ​ដែល​ធ្លាប់​ប្រើ​ជាយូរ​មកហើយ។ ទោះបីជាយ៉ាងណាក៏ដោយ អនុលោម​តាមពាក្យ «ថ្ពែក» គួរ​ប្រើជា «តម្ពែក» វិញ ទើប​ត្រឹមត្រូវតាម​របៀប។
 
«តម្ពែក» មាន​ថ្នាក់ពាក្យជានាម​ផង ជាគុណនាម ផងដែរ។ រីឯគុណនាម យើង​អាច​ប្រើពាក្យ «ថ្ពែក» ក៏បាន​ដែរ។ ក្បាលថ្ពែក មានន័យថា ដែលមានស្បែកក្បាលរលីងឥតសក់ ឬរលីងឥតសក់ដុំៗ៕
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ