«ស្ថានបាល» មានន័យថា អ្នកចាំទី, ឆ្មាំទី, អ្នកចាំប៉ែក
- ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ព្រឹក

វចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត លើកឡើងពីសទិសន័យមួយដែលស្មើនឹងពាក្យ «អ្នកចាំទី»។ ពាក្យនោះ គឺ «ស្ថានបាល»។ សារព័ត៌មានថ្មីៗ គ្រាន់តែចង់លើកយកពាក្យនេះ មកបង្ហាញប៉ុណ្ណោះ គ្មានបំណងចង់កែប្រែទម្លាប់នៃការសរសេរនោះឡើយ។

«ស្ថានបាល» ត្រូវបានលើកយកមកបង្ហាញបន្ថែម ក្នុងនិយមន័យពាក្យ «ស្ថាន»។ ស្ថាន មានន័យថា ឋាន, ដោយស្ថាន, ដោយកន្លែង, ដោយឡែក។ ស្ថានការណ៍ ស្ថានភាព; ទីតាំងនៅពិតប្រាកដ; អាកប្បកិរិយា, ហេតុភេទ, ដំណើរទំនង, បែបបទ, ជើងការ, ដំណើរការណ៍ដែលប្រព្រឹត្តទៅ; ជំហរ, ស្ថានទោស ថ្នាក់ទោស, កម្រិតទោស ។
ត្រង់ពាក្យ «ស្ថានបាល» វចនានុក្រម បង្ហាញន័យស្មើនឹងពាក្យ អ្នកចាំទី, ឆ្មាំទី; អ្នកចាំប៉ែក ។
ពាក្យ «បាល» ដាច់ដោយឡែក មិនត្រូវបានលើកយកមកពន្យល់ឡើយ ប៉ុន្តែបើតាមអត្ថន័យពាក្យមួយចំនួន អាចឲ្យយើងយល់បានថា «បាល» មានន័យស្មើពាក្យ ឆ្មាំ, អ្នករក្សា, អ្នកការពារ។
ទ្វារបាល គឺ អ្នករក្សាទ្វារ, អ្នកចាំទ្វារ (ឆ្មាំទ្វារ )។ នគរបាល គឺអ្នករក្សានគរ ( ហៅក្លាយជា អង្គរបាល ក៏មាន )។ មន្ទីរបាល មានន័យថា អ្នកចាំមន្ទីរ, ឆ្មាំមន្ទីរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: