ការរួមភេទនៅកំឡុងពេលមានផ្ទៃពោះមានសុវត្ថិភាពទេ?
- ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ៦:៥៩ នាទី ព្រឹក

បើសិនអ្នកមានផ្ទៃពោះនោះអ្នកបានដឹងច្បាស់ស្តីអំពីការរួមភេទរួចហើយ។ប៉ុន្តែអ្នកឆ្ងល់ថាតើវាមានសុវត្ថិភាពឬទេបើអ្នករួមភេទនៅកំឡុងពេលមានផ្ទៃពោះ។តើវាអាចមានគ្រោះថ្នាក់ ដែរឬទេ?ហើយថាតើការរួមភេទបន្ទាប់ពីមានផ្ទៃពោះអាចធ្វើអោយមានគ្រោះថ្នាក់ដែរឬទេ?

តើវាមានសុវត្ថិភាពចំពោះការរួមភេទនៅក្នុងពេលមានផ្ទៃពោះដែរឬទេ?ការរួមភេទគឺជារឿងធម្មជាតិ ហើយជាផ្នែកធម្មតានៃការមានផ្ទៃពោះ បើសិនអ្នកមានផ្ទៃពោះ ធម្មតតា។ចលនានិងការដាក់លិង្កចូលក្នុងយោនីនៃការរួមភេទ តាមសភាពធម្មតា នោះវាមិនមានការប៉ះពាល់ដល់ទារកនោះទេ។កូនរបស់អ្នកបានការពារដោយពោះនិងសាច់ដុំជញ្ជាំង ស្បូនរបស់អ្នក ហើយកូនរបស់អ្នក បានការពារដោយទឹកដែលនៅក្នុងថង់ទឹកភ្លោះផងដែរ។
ការកន្ត្រាក់នៅពេលដល់ការសម្រេចកាមនៅពេលរួមរ័ក្ស គឺវាមិនដូចការកន្ត្រាក់ក្នុងពេលសំរាលកូននោះទេ។ផ្ទុយមកវិញជាទូទៅ វាមានសុវត្ថិភាព ក្នុងការប្រុងប្រយ័ត្នជាមុន គ្រូពេទ្យខ្លះ បានផ្តល់ដំបូន្មានថា គួរជៀសវាងការរួមភេទ នៅពេលប៉ុន្មានសប្តាហ៍ ចុងក្រោយ នៃការមានផ្ទៃពោះដោយគេ ជឿថា អ័រម៉ូននៅក្នុងទឹកកាម ហៅថា ប្រ៉ូស្តាគ្លែនឌីន (Prostaglandins)អាចភ្ញោចការកន្ត្រាក់របស់ស្បូន។តើមានករណីលើកលែងមួយមែនទេ?ចំពោះស្ត្រីដែលចង់ប្រើថ្នាំជួយអោយឆាប់សំរាលកូន។គ្រូពេទ្យខ្លះគិតថា Prostaglandinsដែលមាននៅក្នុងទឹកកាមតែងតែជួយក្នុងការជំរុញអោយឆាប់សំរាលសំរាប់ស្ត្រីគ្រប់ខែ និងស្ត្រីពពោះចាស់ខែ ពីព្រោះសារធាតុអន្ធិលៗដែលប្រើសំរាប់ធ្វើអោយស្បូនទុំ និងាការការជំរុញអោយឆាប់សំរាលកូនក៏មានផ្ទុកដោយProstaglandins)ដែរ។
ពេលណាត្រូវតមការរួមភេទនៅក្នុងកំឡុងពេលមានផ្ទៃពោះ
គ្រូពេទ្យរបស់អ្នកនិងផ្តល់ដំបួន្មានទៅអ្នកថា អ្នកមិនគួរមានការរួមភេទ បើអ្នកមាននូវកត្តាគ្រោះថ្នាក់ខ្ពស់ចំពោះការមានផ្ទៃពោះដូចជា៖
-ប្រឈមមុននិងការរលូត ឬក៏ ធ្លាប់មានការរលូតកូនពីមុន
-ប្រឈមមុននិងការសំរាលកូនមុនពេលកំនត់(ស្បូនចាប់ផ្តើមកន្ត្រាក់មុនសប្ដាហ៍ទី៣៧នៃ
ការពពោះ)ដែលធ្វើអោយអ្នកប្រឈមមុខនិងការសំរាលកូនមុនកំនត់
-មានធ្លាក់ឈាមតាមទ្វារមាស មានធ្លាក់ទឹករំអិល ឬក៏ មានការរមួលដោយមិនដឹងពីមូលហេតុ
-រហែកភ្នាស និងមានលេចនូវទឹកភ្លោះចេញពីថង់ទឹកភ្លោះ
-មាត់ស្បូនអសមត្ថភាព(ខូចខាតលើមាត់ស្បូន ដែលបើក នៅពេលសំរាលលឿនពេក)
-សុកបាំងមាត់ស្បូន(គឺសុកមានទីតាំងខុសធម្មតានៅផ្នែកខាងក្រោមនៃស្បូន ដែលនៅជិត
និងមាត់ស្បូន)
-មានកូនភ្លោះពីរ បី រឺក៏ច្រើនជាងនេះ
ផ្លាស់ប្តូរតម្រេកផ្លូវភេទក្នុងកំឡុងពេលមានផ្ទៃពោះ
ការរួមភេទនៅពេលមានផ្ទៃពោះគឺមានអារម្មណ៍ប្លែក និងត្រូវការបង្កើតការច្នៃប្រឌិតជាងធម្មតាដើម្បីទទួលនូវអារម្មណ៍ល្អ។ស្ត្រីខ្លះមានការថយចុះនូវចំនង់និងស្រីខ្លះមានអារម្មណ៍រួមភេទកាន់តែខ្លាំង។គភ៌មានអាយុលើសពី៤០សប្តាហ៍វាជារឿងធម្មតាដែលការមានចំនង់ផ្លូវភេទកើតមាននិងបាត់ទៅវិញ ដោយសារតែការផ្លាស់ប្តូររបស់រាង្គកាយរបស់អ្នកដែរ។អ្នកនឹងដឹងខ្លួនថាពោះរបស់អ្នកធំ។ឬក៏អ្នកមានអារម្មណ៍ថាខ្លួនស្រស់ស្អាតជាមួយនិងការរីកធំ និងពេញណែននៃដើមទ្រូងរបស់អ្នក។
គេអោយយោបល់ថាស្ត្រីមិនគួររួមភេទដោយដេកផ្ងារខ្នងជាប់ពូទេ នៅពេលដែលមានគភ៌ចាប់ពីបួនខែឡើងទៅដោយបារម្ភថាវាអាចគាបសរសៃឈាមទារក។
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com