«ត្រីផ្ទក់សមុទ្រ» មានតម្លៃថ្លៃ និងធំៗជាងត្រីផ្ទក់ស្រែ
- ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ១០:០០ នាទី យប់

ប្រភពរូបថត៖ Happy Fishing Team
កោះកុង៖ កូនត្រីផ្ទក់សមុទ្រ ជាច្រើនក្បាល់ត្រូវបានអ្នកនេសាទនៅភូមិកោះស្ដេច ចិញ្ចឹមនៅមុខផែនេសាទរបស់ពួកគេ ដើម្បីឱ្យវាធំល្មមសម្រាប់លក់បន្តឱ្យឈ្មួញនៅភ្នំពេញ និងប្រទេសថៃ។ កូនត្រីផ្ទក់ទាំងនោះ មានទំហំប្រហែលត្រីផ្ទក់ស្រែ ។ បើតាមអ្នកនេសាទនៅឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ត្រីផ្ទក់សមុទ្រខ្លះមានទំហំរហូតដល់ ជាង១០គីឡូក្រាម។

ត្រីផ្ទក់សមុទ្រ (cobia) មានទីផ្សារច្រើននៅតាមភោជនីយដ្ឋានធំៗក្នុងរាជធានីភ្នំពេញ ដោយគេយកធ្វើស៊ុប ឬបរិភោគឆៅ។ ជាទូទៅត្រីផ្ទក់សមុទ្រមានតម្លៃ ២ ៥០០០រៀលក្នុងមួយគីឡូក្រាម៕
សូមអញ្ជើញលោកអ្នក-នាងទស្សនាវីដអូដូចតទៅ៖
អ្នកសរសេរអត្ថបទ
ជឿន ស្រីណយ បានចូលបម្រើការងារនៅសារព័ត៌មានThmeyThmey នៅខែ មិថុនា ឆ្នាំ២០២០ ។ ស្រីណយ បានបញ្ចប់ការសិក្សាជំនាញ សារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា ក្នុងឆ្នាំ២០២១។

© រក្សាសិទ្ធិដោយ thmeythmey.com