មិនត្រឹមជាប់ពិន័យកាតក្រហម Tuchel-Conte ប្រឈមរងពិន័យបន្ថែមពី FA
  • ថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ ​​ ម៉ោង ៦:៣៩ នាទី ល្ងាច
មិនត្រឹមជាប់ពិន័យកាតក្រហម Tuchel-Conte ប្រឈមរងពិន័យបន្ថែមពី FA

លោក Thomas Tuchel គ្រូបង្វឹក Chelsea ព្រមទាំងលោក Antonio Conte គ្រូរបស់ Tottenham Hotspur ថ្ងៃទី១៥ ខែសីហា ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ប្រកាស​ដាក់ពិន័យបន្ថែមទៀត ក្រោយការប្រកួតរវាងក្រុមទាំងពីរ ដែលកើតមានការប៉ះទង្គិចពាក្យសម្តី និងកាយវិការរបស់គ្រូបង្វឹកទាំងសងខាង។ Chelsea ប្រកួតស្មើ ២​-២ Spurs។
TTN-Free-Banner-In-Article-PC
 
គ្រូបង្វឹកក្រុមទាំងសងខាងបានកើតមានជម្លោះ ការប៉ះទង្គិចទាំងពាក្យសម្តី និងកាយវិការ ការឌឺដងគ្នាអំឡុងការប្រកួតដែលធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ដែល Chelsea ជាម្ចាស់ផ្ទះ។
មូលហេតុកើតមាននៅនាទី៦៧ ក្រោយពេលកីឡាករ ​Kai Havertz ក្រុមតោខៀវត្រូវកីឡាករ Spurs ទាក់ជើងដួលតែលោក Anthony Taylor ជាអាជ្ញាកណ្តាលមិនពិន័យរហូតធ្វើឱ្យ Spurs អាចវាយបករកគ្រាប់បាល់តាមស្មើ ១-១ ក្រោយមានការប៉ះទង្គិចត្រឹមមួយនាទី។ គ្រូបង្វឹកសងខាងបានប្រកែកតវ៉ាគ្នាចំពោះកីឡាករប៉ះគ្នាពេលនោះ រហូតបានកាត់លឿងម្នាកមួយ។
 
ក្រោយការប្រកួតបញ្ចប់ភ្លាមលោក Tuchel និង Conte បានមានជម្លោះពាក្យសម្តីបន្ថែមពេលចាប់ដៃគ្នា ប៉ុន្តែគ្រូបង្វឹកមិនបានមើលមុខគ្នា បង្កជាភាពចម្រូងចម្រាស់រហូតត្រូវបានលោក Taylor ជាអាជ្ញាកណ្តាលផ្តល់កាត់ក្រហមទៅគ្រូបង្វឹកទាំងពីរ។
 
មិនបញ្ចប់ត្រឹមតែទទួលកាតក្រហមឡើយ Tuchel និង Conte ត្រូវបាន FA ដាក់ពិន័យបន្ថែមទៀត បើតាមសេចក្តីថ្លែងការណ៍ FA ថ្ងៃទី១៥ លោក Tuchel និង Conte បានការចោទថាល្មើច្បាប់ FA មាត្រា E3 អំឡុងការប្រកួតគ្នាថ្ងៃទី១៤។ 
 
«Thomas Tuchel និង Antonio Conte ទាំងសងខាងនឹងត្រូវរងពិន័យក្រោយល្មើច្បាប់របស់ FA មាត្រា E3 ព្រោះហេតុការណ៍ដែលបានបង្កឡើងអំឡុងការប្រកួតរវាង Chelsea FC និង Tottenham Hotspur ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២២។ គ្រូសងខាងត្រូវរងការចោទពីការបង្ហាញអាកប្បកិរិយាមិនសមរម្យនៃការគ្រប់គ្រងក្រុម។»។ FA បានប្រកាសបែបនេះ។
 
សហព័ន្ធបាល់ទាត់អង់គ្លេសមួយនេះក៏បានផ្តល់ពេលវេលាទៅកាន់គ្រូបង្វឹកទាំងពីរត្រឹមថ្ងៃទី១៨​ ក្នុងការឆ្លើយតបចំពោះករណីខាងលើដែរ។
 
ទោះជាបែបនេះក្តីអំឡុងសន្និសីតកាសែតក្រោយចប់ការប្រកួតលោក ​Tuchel និង Conte បាននិយាយថាបញ្ហារវាងលោកទាំងពីរមិនមែនជារឿងអ្វីដែលធំនោះឡើយ។ ក្រៅពីធ្វើខុសមាត្រានៃច្បាប់ ​FA គ្រូ Chelsea ក៏ត្រូវបាន FA ការស៊ើបអង្កេតបានប្រើកាយវិការមិនសមរម្យប៉ះពាល់ដល់មន្ត្រីអាជ្ញាកណ្តាល៕
 

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង