ឡាន Renault អាយុ៧០ឆ្នាំ ២គ្រឿង បានផ្តល់ការទាក់ទាញបន្ថែមឱ្យភូមិគ្រឹះមួយ នៅ ខណ្ឌជ្រោយចង្វារ
- ថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ ម៉ោង ៧:៥៩ នាទី ល្ងាច

ភ្នំពេញ៖ ភូមិគ្រឹះសសរ១០០ នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សុទ្ធតែជាផ្ទះឈើរចនាបថខ្មែរបុរាណ។ ទន្ទឹមនឹងស្ថាបនានេះ ក៏មានរថយន្ដបុរាណ៥គ្រឿង ដែរ ត្រូវបានដាក់តាំង និង១គ្រឿងទៀតអាចជិះបាន។ រថយន្ដបុរាណ ៦គ្រឿងនោះ គឺជាឡានពីជំនាន់ផ្សេងៗ ដែលត្រូវបានផលិតប្រហែលចន្លោះ ឆ្នាំ១៩២៣ ដល់ឆ្នាំ១៩៦៨។ ក្នុងចំណោមនោះ មាន៣គ្រឿង ជាម៉ាកបារាំងសេស RENAULT (រ៉ឺណូ) និង CITROËN (ស៊ីត្រូអ៊ែន) ហើយ២គ្រឿង ជាម៉ាកអាល្លឺម៉ង់ VOLKSWAGEN និង MERCEDES-BENZ ។ ក្នុងចំណោមរថយន្ដម៉ាក RENAULT ២គ្រឿងនោះ ១គ្រឿងជាប្រភេទ Juvaquatre ដែលមានអាយុកាល ៧០ឆ្នាំហើយ ដែលវាកំពុងតែបន្ថែមនូវភាពទាក់ទាញដល់ភូមិគ្រឹះមួយនេះ។

រថយន្តនេះ ជារថយន្ដបែបដឹកទំនិញ មានទ្វារ៣។ វាមានពណ៌២ គឺស និងផ្ទៃមេឃ ដែលត្រូវបានបាញ់ថ្នាំ កាលពីមុននាំមកប្រទេសខ្មែរ។ ផ្លាកលេខរបស់វា នៅរក្សាតាមស្តង់ដារអឺរ៉ុប។ ផ្លាកលេខនេះ បញ្ជាក់លេខស្រុក៩៤ ជាប់ក្រុងប៉ារីស ដែលជារដ្ឋធានីបារាំង ហើយដែលគេអាចសន្និដ្ឋានបានថា វាត្រូវបាននាំចូលពីប្រទេសបារាំង ប្រហែលជាបួន-ដប់ឆ្នាំមុន។ ការណ៍ដែលវាមិនមែនជាផ្លាកចាស់ទេ បង្ហាញថាកាលពីវានៅក្នុងដៃម្ចាស់មុន វាអាចជិះបាន។ ប្រហែលជាគេធ្លាប់ប្រើយានយន្ដនេះ ដើម្បីដឹកទំនិញ ព្រមទាំងទាក់ទាញអារម្មណ៍អតិថិជនផង ព្រោះឡានចាស់ដូចនេះ ដែលនៅសេសសល់តិច ទាក់ទាញភ្នែកមនុស្សម្នា។
អក្សរ Juva មកពីពាក្យដើមភាសាឥណ្ឌូអឺរ៉ុបមួយម៉ាត់ ដែលភាសាខ្មែរក៏មានដែរ : យុវៈ។ គឺដើម្បីតំណាំងភាពទំនើបនៃប្រភេទឡាននេះ។ រីឯពាក្យបារាំង quatre មាននៃថា បួន ដែលតំណាំងឱ្យម៉ាស៊ីន ៤ស៊ីឡាំង។ ប្រភេទរថយន្ដនេះ ត្រូវបានបង្ហាញទៅសាធារណជនលើកដំបូង ក្នុងឆ្នាំ១៩៣៧ នៅពិព័រណ៍រថយន្ដអន្តរជាតិ នៅប្រទេសបារាំង។
គេផលិត RENAULT Juvaquatre អស់ ២៥១ ០១០គ្រឿង ពីឆ្នាំ១៩៣៨ រហូតដល់ឆ្នាំ១៩៦០ ក្នុងរោងចក្រផ្សេងៗ នៅប្រទេសបារាំង ហើយក៏ធ្លាប់ផលិតនៅប្រទេសប៊ែលហ្ស៊ិក ប្រទេសអង់គ្លេស និងប្រទេសអ៊ីស្រាអ៊ែលដែរ។ គឺជាប្រភេទរថយន្ដស្រាល ដែលមានទម្ងន់ប្រមាណ ៧៥០គីឡូក្រាម។ វាប្រើសាំង ពី៧ ទៅ៨លីត្រ ក្នុង១០០គីឡូម៉ែត្រ។

ប្រអប់លេខមានតែ ៣លេខប៉ុណ្ណោះ។ RENAULT Juvaquatre អាចជិះបានដល់ល្បឿន ៩៥គីឡូម៉ែត្រ ក្នុងមួយម៉ោង។ សម័យមុន ម៉ាករថយន្ដមិនដាក់លក់ប្រភេទឡានផ្សេងពីគ្នាច្រើន ដូចសម័យឥឡូវនេះទេ។ នេះជាមូលហេតុដែលបានធ្វើឱ្យ RENAULT Juvaquatre មានរូបរាងគ្រប់បែបយ៉ាង : ទ្វារ៤កៅអី៤ ទ្វារ២កៅអី៤ ទ្វារ២កៅអី២ គូទវែង តាក់ស៊ី ដឹកទំនិញ និងដំបូលក្រណាត់កៅស៊ូ។

បងប្អូនបង្កើត RENAULT Fernand និង Marcel បានបង្កើតក្រុមហ៊ុន RENAULT ឆ្នាំ១៨៩៨ នៅទីក្រុង Boulogne-Billancourt ប្រទេសបារាំង។ បើតាមចំនួនរថយន្ដផលិត ឆ្នាំ២០២១ ក្រុមសម្ព័ន្ធ RENAULT-NISSAN-MITSUBISHI ជាក្រុមសម្ព័ន្ធចំណាក់ថ្នាក់លេខ៣ ទូទាំងពិភពលោក៕
អត្ថបទទាក់ទង

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: