រដ្ឋបាលខេត្តសៀមរាប ឱ្យលោក ខឹម វាសនា រំសាយការជួបជុំចាប់ពីថ្ងៃទី៣០ ខែសីហា
  • ថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ ​​ ម៉ោង ១០:២៣ នាទី យប់
រដ្ឋបាលខេត្តសៀមរាប ឱ្យលោក ខឹម វាសនា រំសាយការជួបជុំចាប់ពីថ្ងៃទី៣០ ខែសីហា
អ្នកតំណាងលោក ខឹម វាសនា កំពុងអានលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប។ កន្លងមក អាជ្ញាធរ បានជួបលោក ខឹម វាសនា ដោយផ្ទាល់ដើម្បីសុំឱ្យរំសាយការជួបជុំនេះ។

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងដល់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឱ្យបញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់ នៅភូមិសាស្រ្តភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រីខេត្តសៀមរាប។
TTN-Free-Banner-In-Article-PC
 
 
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តនៅថ្ងៃទី២៩ ខែសីហា នេះ បានបញ្ជាក់ថា ពលរដ្ឋតាមបណ្តាររាជធានី-ខេត្ត និងក្រៅប្រទេសជាច្រើន បានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ក្រោយលោក ខឹម វាសនា បានផ្សព្វផ្សាយថា លោកបានធ្វើវិបស្សនាមើលឃើញ និងបំភ្លឺជាថ្មីនូវមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ រួមទាំងដំណើរនៃធម្មជាតិ។ 
 
រដ្ឋបាលខេត្តសៀមរាប បន្ថែមថា ការប្រជួបជុំនេះ មិនបានសុំកិច្ចសហការ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ទន្ទឹមនោះ ការប្រមូលផ្តុំនេះ ក៏បានប៉ះពាល់ដលសន្តិសុខសណ្ដាប់ធ្នាប់សាធារណ បរិស្ថាន អនាម័យ និងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ។ ដូច្នេះ ដើម្បីទប់ស្កាត់ផលប៉ះពាល់បរិស្ថាន អនាម័យ និងការរីករាលដាលនៃជំងឺកូវីដ-១៩។ 
 
អភិបាលខេត្តសៀមរាប លោក ទៀ សីហា និងស្នងការខេត្ត រួមទាំងលោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ នារសៀលថ្ងៃទី២៧ ខែសីហា បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យការជួបជុំរបស់ប្រជាពលរដ្ឋ នៅដីចម្ការរបស់លោក ខឹម វាសនា ក្រោយមានការកៀរគរមនុស្សប្រមាណ២ម៉ឺននាក់នៅផ្ទះរបស់លោក។ 
 
កន្លងមក ក្រសួងធនធានទឹក ឱ្យពលរដ្ឋជឿព័ត៌មានអាកាសធាតុ គួរយោងលើការផ្សព្វផ្សាយរបស់ក្រសួងធនធានទឹកជាគោល ដោយមិនត្រូវជឿស្ថាប័ន ឬបុគ្គលដែលគ្មានមូលដ្ឋាន និងមិនសមហេតុផលឡើយ។
 
សូមជម្រាបថា ក្រៅពីពលរដ្ឋដែលនៅក្នុងស្រុក ក្នុងនោះក៏មានពលរដ្ឋខ្មែរដែលជាពលករនៅកូរ៉េខាងត្បូង ក៏ស្លន់ស្លោ និងកំពុងវិលត្រឡប់មកកម្ពុជាវិញដែរ ទោះបីពួកគេកំពុងធ្វើការ និងខាតប្រយោជន៍ជាច្រើនក៏ដោយ។ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ក្រើនរំឮកដល់ពលករទាំងនោះដែរ គឺប្រើបញ្ញាដើម្បីជឿអ្វីមួយឱ្យបានច្បាស់លាស់៕
 

អ្នកសរសេរអត្ថបទ

នាងខ្ញុំ ហុង ស្រីណា ជាសហការីសារព័ត៌មានថ្មីៗ២៥ និងជានិសិ្សតបញ្ចប់ការសិក្សាផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ខ្ញុំមានមោទកភាពដែលជាស្ត្រីមួយរូប ក្នុងវិស័យសារព័ត៌មាន ហើយខ្ញុំនឹងខិតខំប្រឹងប្រែងផលិតព័ត៌មានជូនប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហុង ស្រីណា