Ronaldo រកបានគ្រាប់ដំបូងក្នុងអាជីពនៅ Europa League ខណៈ Man Utd ឈ្នះ Sheriff ២-០
  • ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ ​​ ម៉ោង ១០:៣៦ នាទី ព្រឹក
Ronaldo រកបានគ្រាប់ដំបូងក្នុងអាជីពនៅ Europa League ខណៈ Man Utd ឈ្នះ Sheriff ២-០

Cristiano Ronaldo រកបានគ្រាប់ស៊ុតបញ្ចូលទីដំបូងនៅ UEFA Europa League ក្នុងអាជីព នាជ័យជម្នះរបស់ Manchester United លើក្រុម Sheriff Tiraspol ក្នុងលទ្ធផល ២-០។ នេះក៏ជាជ័យជម្នះលើកដំបូងរបស់ Man Utd ផងដែរ ក្រោយបរាជ័យនៅជំនួបបើកឆាកពូល E ។
TTN-Free-Banner-In-Article-PC

 
នាការប្រកួតវគ្គសន្សំពិន្ទុពូល E នៅយប់ថ្ងៃទី១៥ ខែកញ្ញា ខ្សែបម្រើ Jadon Sancho សម្រេចគ្រាប់បញ្ចូលទីយ៉ាងល្អដើម្បីជួយបិសាចក្រហមនាំមុខម្ចាស់ផ្ទះ Sheriff Tiraspol ១-០ នៅនាទី១៧។ 
 
នៅវគ្គទី១ដដែល ត្រឹមនាទី៣៩ ខ្សែប្រយុទ្ធ Ronaldo ទទួលបានបាល់ពិន័យ១១ម៉ែត្រ ហើយក៏សម្រេចគ្រាប់ទី២សម្រាប់ក្រុមលោក Erik ten Hag។ ក្នុងនាមជាកីឡាករដែលស៊ុតចូលទីច្រើនជាងគេនៅ Champions League ប៉ុន្តែនេះជាគ្រាប់ដំបូងរបស់ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ ក្នុងការប្រកួតក្របខណ្ឌទី២អឺរ៉ុប Europa League ក្នុងអាជីពកីឡាករបាល់ទាត់របស់ខ្លួនជាង១០ឆ្នាំមកនេះ។ 
 
សម្រាប់ Man Utd នេះជាការទទួលបាន៣ពិន្ទុលើកដំបូង តាមរយៈជ័យជម្នះលើក្រុម Sheriff Tiraspol បន្ទាប់ពីបរាជ័យនៅជំនួបបើកឆាកក្រោមថ្វីជើង​ Real Sociedad រួចមក។ Real Sociedad បានបន្តជ័យជម្នះរបស់ខ្លួននៅជំនួបទី២ ដោយយកឈ្នះ Omonia Nicosia ២-១។
 
ឆ្លងកាត់ពីរប្រកួត ក្រុមអេស្ប៉ាញ Real Sociedad ឈរកំពូលតារាងពូល E មាន៦ពិន្ទុពេញ តាមពីក្រោយដោយ Man Utd និង Sheriff ដែលរកបាន៣ពិន្ទុដូចគ្នា។ Omonia Nicosia នៅបាតតារាងគ្មានពិន្ទុរាប់។
 
លទ្ធផលក្នុងជំនួបគូសំខាន់ៗផ្សេងៗទៀតរួមមាន៖
 
ពូល A
Bodoe/Glimt ២-១ FC Zurich 
 
ពូល B 
Dynamo Kyiv ០-១ AEK Larnaca 
Rennes ២-២ Fenaerbace
 
ពូល C 
AS Roma ៣-០ HJK Helsinki 
Real Betis ៣–២ Ludogorets Razgrad
 
ពូល D
SC Braga ១-០ Union Berlin
Union St.Gilloise ៣-២ Malmo FF 
 
ពូល F
FC Midtjylland ៥-១ Lazio 
Feyenood ៦-០ Sturm Graz
 
ពូល G
Olympiacos ០-៣ Freiburg
Qarabag FK ៣-០ Nantes 
 
ពូល H
Monaco ០-១ Ferencvaros
Trabzonspor ១-២ FK Crvena Zvezda៕
 

អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​