អុំទូកនៅបាត់ដំបង ទាញចំណូលបានជិត ៣លានដុល្លារ ពីទេសចរ ២០ម៉ឺននាក់
  • ថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
អុំទូកនៅបាត់ដំបង ទាញចំណូលបានជិត ៣លានដុល្លារ ពីទេសចរ ២០ម៉ឺននាក់
ទេសចរដើរកម្សាន្តក្នុងពិធីបុណ្យអុំទូក នៅខេត្តបាត់ដំបង កាលពីថ្ងៃទី ៩និង១០តុលា។ រូបភាពដោយលោក ហម អរុណ

​រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីបុណ្យអុំទូករយៈពេលពីរថ្ងៃ គឺថ្ងៃទី៩-១០ ខែតុលា។តាមរយៈការប្រារព្ធពិធីបុណ្យនេះ ខេត្តបាត់ដំបង ទទួលបានទេសចរជិត ២០ម៉ឺននាក់ក្នុងនោះទេសចរបរទេសផ្ទៃក្នុងជាង ២០០នាក់។ ទិន្នន័យទេសចរនេះបានផ្ដល់ចំណូលជិត៣លានដុល្លារអាម៉េរិក ដល់សេដ្ឋកិច្ចខេត្តបាត់ដំបង។
TTN-Free-Banner-In-Article-PC

 
ថ្ងៃទី៩ និង១០តុលាទេសចរណែនណាន់បានឈរមើលការប្រណាំងទូកក្នុងទីរួមខេត្តបាត់ដំបង តាមបណ្ដោយដងស្ទឹងសង្កែ។ ចំណែកតាមស្តង់នីមួយៗក៏មានភ្ញៀវជាច្រើនបានចូលមើល និងទិញទំនិញផងដែរ។​ ​ការប្រារព្ធពិធីបុណ្យអុំទូកនេះ ជាព្រឹត្តិការណ៍ដ៏ធំមួយក្នុងខេត្តបាត់ដំបងក្រោយស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។


ការប្រណាំងទូកនៅស្ទឹងសង្កែខេត្តបាត់ដំបង។ រូបភាពដោយលោក ហម អរុណ
 
យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងព្រឹត្តិការណ៍អុំទូក និងការកម្សាន្តនានាពេលរាត្រី បានទាក់ទាញទេសចរជាតិរហូតដល់ ១៨៨,៩៥៧ នាក់ និងទេសចរអន្តរជាតិផ្ទៃក្នុង  ២១០នាក់។ ចំនួនទេសចរនេះ បានធ្វើឱ្យកន្លែងស្នាក់នៅនិងអាហារដ្ឋានមួយចំនួនក្នុងខេត្តបាត់ដំបងមានភ្ញៀវស្ទើរពេញ។
 
ការរៀបចំពិធីបុណ្យអុំទូកក្នុងឆ្នាំ២០២២នេះ ធ្វើឱ្យខេត្តបាត់ដំបងរកចំណូលបាន ២ ៨៤១,៧០៥ ដុល្លាសហរដ្ឋអាម៉េរិក ពីភ្ញៀវទេសចរ។
 
សូមជម្រាបដែរថាក្រៅពីការប្រណាំងទូកចំនួន ៣៤ទូក ក្នុងព្រឹត្តិការណ៍នេះ ក៏មានការបង្ហោះគោមបណ្ដែតប្រទីប ដង្ហែក្បួនកងទ័ពជើងទឹក ការសម្តែងឆ័ត្រយោង ការបាញ់កាំជ្រួច និង
ការតាំងពិព័រណ៌ផលិតផល និងស្តង់លក់អាហារនៅតាមបណ្តោយផ្លូវខាងកើតស្ទឹងសង្កែផងដែរ៕


 រូបភាពដោយលោក ហម អរុណ
 

អ្នកសរសេរអត្ថបទ

ជឿន ស្រីណយ បានចូលបម្រើការងារនៅសារព័ត៌មានThmeyThmey នៅខែ មិថុនា ឆ្នាំ២០២០ ។ ស្រីណយ បានបញ្ចប់ការសិក្សាជំនាញ សារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា ក្នុងឆ្នាំ២០២១។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជឿន ស្រីណយ