រូបមន្តដែលជួយអ្នកបាត់នូវការឈឺជង្គង់ និងចង្កេះ
- ថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ១០:៥៩ នាទី យប់

តើអ្នកធ្លាប់មានអាការៈឈឺជង្គង់ ឬឈឺចង្កេះឬទេ? តើម្តាយអ្នក និងយាយតាអ្នកធ្លាប់មានអាការៈនេះឬទេ? បើមានអ្នកអាចប្រាប់វិធីទាំងនេះទៅពួកគាត់បាន នោះវានឹងជួយមិនឲ្យពួកគាត់ឈឺខ្លាំងទៀតទេ វានឹងជួយអ្នកឲ្យមានអារម្មណ៍រាងធូរស្រាល។ តើមានវិធី ឬរូបមន្តបែបណាទៅ?

គ្រឿងផ្សំ ៖ អំបិលគ្រួស ខ្ញីចិតជាបន្ទះៗ ស្លឹកខ្ទឹម និងគល់ខ្ទឹម ថង់ក្រណាត់មួយ។
របៀបធ្វើ ៖
អ្នកអាចយកអំបិលទៅឆារចំនួន១០នាទី ទើបចាក់វាចូលទៅក្នុងខ្ញី និងស្លឹកខ្ទឹម បន្ទាប់មកយកខ្ញី និងស្លឹកខ្ទឹមចេញ ទើបចាក់អំបិលចូលទៅក្នុងថង់នោះ រួចយកមកស្អំជាការស្រេច បើវាឈប់ក្តៅ អ្នកត្រូវតែយកវាទៅកម្តៅវិញ ដោយដាក់ស្លឹកខ្ទឹម និងខ្ញីចូល រួចទើបរើសវាចេញ ហើយយកមកស្អំទៀត។
បញ្ជាក់ ៖ បើវាក្តៅខ្លាំង អ្នកអាចយកក្រណាត់កល់ពីក្រោមថង់ក្រណាត់នោះ ដើម្បីកុំឲ្យរលាក ហើយនៅពេលដែលអ្នកស្អំ អ្នកត្រូវតែស្អំពីក្រោមឡើងលើ មានន័យថាអ្នកត្រូវតែស្អំចាប់ពីកំភួនជើងឡើងមកវិញ ទើបអាចធ្វើឲ្យឈាម និងសរសៃអ្នកដើរស្រួល នោះវានឹងមិនឈឺទៀតឡើយ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com