Newcastle ឡើងវគ្គផ្តាច់ព្រ័ត្រ EFL Cup លើកដំបូង ក្រោយរង់ចាំ៤៧ឆ្នាំ
  • ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ​​ ម៉ោង ៩:៣៥ នាទី ព្រឹក
Newcastle ឡើងវគ្គផ្តាច់ព្រ័ត្រ EFL Cup លើកដំបូង ក្រោយរង់ចាំ៤៧ឆ្នាំ

ក្រោយរង់ចាំ៤៧ឆ្នាំ Newcastle United អាចបង្ហាញមុខនៅវគ្គផ្តាច់ព្រ័ត្រ EFL Cup ឬ League Cup សារជាថ្មី ក្រោយបន្តឈ្នះ Southampton នៅជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ ក្នុងលទ្ធផល ២-១។
TTN-Free-Banner-In-Article-PC


ខ្សែបម្រើ Sean Longstaff រកបាន២គ្រាប់ម្នាក់ឯង ដើម្បីជួយ Newcastle បន្តឈ្នះ Southampton ២-១ នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ នៅរាត្រីថ្ងៃទី៣១ ខែមករា។ សរុបទាំងពីរជើងក្រុមរហស្សនាមសារិកាព្រៃឈ្នះ Southampton ៣-១។
 
ក្រោមការដឹកនាំរបស់អ្នកចាត់ការ Eddie Howe ក្រុម Newcastle អាចបង្ហាញខ្លួនសារជាតិថ្មីក្នុងពានរង្វាន់ League Cup ក្រោយពួកគេអាន់ខាន៤៧ឆ្នាំ។ Newcastle ឡើងដល់វគ្គផ្តាច់ព្រ័ត្រ League Cup នេះចុងក្រោយក្នុងឆ្នាំ ១៩៧៦។
 
សម្រាប់ក្រុមរហស្សនាមសារិកាព្រៃ នេះក៏ជាការបង្ហាញខ្លួនលើកដំបូងក្នុងវគ្គផ្តាច់ព្រ័ត្រពីគ្រប់កម្មវិធីជាលើកដំបូងផងដែរ គិតចាប់តាំងពីពួកគេឈានដល់ផ្តាច់ព្រ័ត្រ FA Cup លើកចុងក្រោយនៅឆ្នាំ១៩៩៩។
 
Newcastle ធ្វើដំណើរទៅ Wembley មុន ដោយត្រូវរង់ចាំជំនួបជើងទី២រវាង Manchester United ទល់ Nottingham Forest នៅរាត្រីថ្ងៃទី១ ខែកុម្ភៈនេះ។ កាលពីជើងទី១នៅទឹកដី Nottingham Forest ក្រុមបិសាចក្រហមឈ្នះ ៣-០៕
 

អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​