ដើម្បីចិញ្ចឹមអង្ក្រងទទួលបានផល តើអ្នកចិញ្ចឹមគួរដឹងពីចំណុចអ្វីខ្លះ?
  • ថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ​​ ម៉ោង ២:៤០ នាទី រសៀល
ដើម្បីចិញ្ចឹមអង្ក្រងទទួលបានផល តើអ្នកចិញ្ចឹមគួរដឹងពីចំណុចអ្វីខ្លះ?
អ្នកស្រី ស្រីមុំ កំពុងដាក់ទឹកឱ្យសត្វអង្ក្រង ក្នុងរោងចិញ្ចឹមអង្ក្រងអ្នកស្រី។

ភ្នំពេញ៖ អង្ក្រង ជាសត្វល្អិតពួកស្រមោចមួយបែប ដែលរស់នៅអាស្រ័យដើមឈើ និងប្រមូលក្រសោបស្លឹកឈើ ធ្វើជាសម្បុក។ ទាំងអង្ក្រង និងពងរបស់វា ក៏ជាចំណីដ៏មានឱជារសរបស់មនុស្សដែរ។ ដោយសារមានតម្រូវការទីផ្សារ បច្ចុប្បន្នគេឃើញមានអ្នកចិញ្ចឹមអង្ក្រង ដូចនឹងការចិញ្ចឹមចង្រិត ដួង ឬសុខុមសត្តដទៃទៀតដែរ។ ជាសត្វល្អិតរស់នៅអាស្រ័យដើមឈើ ជាលំនៅដ្ឋាន តើគេអាចចិញ្ចឹមអង្ក្រងបានដោយរបៀបណា? តើធ្វើយ៉ាងណាឱ្យការចិញ្ចឹមអង្ក្រងទទួលបានផល?
TTN-Free-Banner-In-Article-PC
 
ដើម្បីយល់ច្បាស់បីបច្ចេកទេសចិញ្ចឹមអង្ក្រង សូមលោកអ្នកនាង ទស្សនាវីដេអូដូចខាងក្រោម៖ 

 
ជិត៤ខែហើយ ដែលអ្នកស្រី ខែម ស្រីមុំ មកចិញ្ចឹមអង្ក្រង ក្រោមគោលបំណង ដើម្បីបង្កាត់ពូជអង្ក្រងលក់ បន្ទាប់ពីសិក្សាបច្ចេកទេសពីប្រទេសឥណ្ឌូនេស៊ី។ សម្រាប់ស្ត្រីរូបនេះ ការចិញ្ចឹមអង្ក្រង តែងជួបបញ្ហា ដូចជា អង្ក្រងខាំសម្លាប់គ្នា, ពួកវារត់ចោលកន្លែងចិញ្ចឹមដោយសារវាស្ត្រេស និងមកការយាយីពីសត្វដទៃដែលស៊ីពួកវាជាអាហារជាដើម។ បើតាមអ្នកស្រី ស្រីមុំ ដើម្បីចិញ្ចឹមអង្ក្រង ទទួលបានលផល អ្នកចិញ្ចឹមត្រូវយល់ដឹងពីទីកន្លែងចិញ្ចឹម, របបអាហារត្រឹមត្រូវ, ការយកចិត្តទុកដាក់តាមដានជាប្រចាំ និងត្រូវមានចិត្តអំណត់៕ 
 
 
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី