តំណាងសង្គមស៊ីវិលសង្ឃឹម ការលើកកម្ពស់សមភាពយែនឌ័រមិនរងផលប៉ះពាល់ក្រោយកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍតិចតួច
  • ថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣ ​​ ម៉ោង ១២:៥០ នាទី រសៀល
តំណាងសង្គមស៊ីវិលសង្ឃឹម ការលើកកម្ពស់សមភាពយែនឌ័រមិនរងផលប៉ះពាល់ក្រោយកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍតិចតួច
កញ្ញា ណម ស៊ីណា ជាមួយលោកស្រី Fatima Rabab អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់ទទួលបន្ទុកប្រទេសអភិវឌ្ឍតិចតួច។ រូបភាព៖ សៅ ផលនិស្ស័យ

ដូហា៖ ប្រធានកម្មវិធីទំនាក់ទំនងសហគមន៍នៃអង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) កញ្ញា ណម ស៊ីណា ស្ថិតក្នុងចំណោមតំណាងអង្គការសង្គមស៊ីវិលពីកម្ពុជាដែលចូលរួមក្នុងសន្និសីទលើកទីប្រាំស្តីពីប្រទេសអភិវឌ្ឍតិចតួច (LDC5) នៅក្រុងដូហា ប្រទេសកាតា ដើម្បីជំរុញឱ្យមានការបន្តយកចិត្តទុកដាក់លើការគាំទ្រប្រទេសអភិវឌ្ឍតិចតួចឱ្យសម្រេចបាននូវសមភាពយែនឌ័រ។
TTN-Free-Banner-In-Article-PC

បើតាមអ្នកជំនាញរូបនេះ ថ្វីបើចំណេះដឹង និងការលើកកម្ពស់សមភាពយែនឌ័រនៅកម្ពុជាមានការរីកចម្រើន និងមានសន្ទុះគួរឱ្យកត់សម្គាល់ក៏ដោយ វានៅមានបញ្ហាប្រឈមជាច្រើនទៀតដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមដោះស្រាយ។ ការបង្កើនចំនួនស្ត្រីក្នុងការសម្រេចចិត្ត ការលើកស្ទួយការអប់រំក្នុងស្ត្រី និងក្មេងស្រីក្នុងវិស័យវិទ្យាសាស្ត្រ និងការគាំទ្រផ្សេងទៀតចាំបាច់ត្រូវមានការបន្តយកចិត្តទុកដាក់ដើម្បីធានាថា សមភាពយែនឌ័រ អាចសម្រេចទៅបាននៅពេលខាងមុខ។ យ៉ាងណាក៏ដោយ បើទោះជាការចាកចេញពីចំណាត់ថា្នក់ប្រទេសអភិវឌ្ឍតិចតួចរបស់កម្ពុជានៅពេលខាងមុខបង្ហាញពីការរីកចម្រើន និងបង្ហាញពីលទ្ធភាពនៃការពឹងផ្អែកលើខ្លួនឯងបានច្រើនក៏ដោយ ក៏វាមានចំណុចអវិជ្ជមានខ្លះដែរ។ បើតាមប្រធានកម្មវិធីនៃអង្គការ GADC នោះគឺលទ្ធភាពបន្តលើកកម្ពស់សមភាពយែនឌ័រ ដ្បិតអង្គការសង្គមស៊ីវិលភាគច្រើនដែលធ្វើការងារលើបញ្ហានេះ អាចប្រឈមនឹងការបាត់បង់ជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសជាដៃគូអភិវឌ្ឍ។ 
 
សូមស្តាប់បទសម្ភាសទាំងស្រុងរវាងសារព័ត៌មានថ្មីៗជាមួយកញ្ញា ណម ស៊ីណាដូចខាងក្រោម ៖ 
  

អ្នកសរសេរអត្ថបទ

សៅ ផលនិស្ស័យ (Sao Phal Niseiy) ជានិពន្ធនាយកសារព័ត៌មានភាសាអង់គ្លេស​ Cambodianess និងនិពន្ធនាយករងទទួលបន្ទុកព័ត៌មានអន្តរជាតិនៃសារព័ត៌មានថ្មីៗ។​​​ ទទួលបានសញ្ញាបត្របរិញ្ញាបត្ររដ្ឋបាលសាធារណៈ និង​សិក្សា​អន្តរជាតិ​ ផលនិស្ស័យក៏ជាអ្នកតាមព្រឹត្តិការណ៍អន្តរជាតិជាពិសេសវិបត្តិប្រែប្រួលអាកាសធាតុ និងកិច្ចការបរទេស។ Sao Phal Niseiy currently is Editor in Chief of Cambodianess News and Deputy Editor In Chief of Thmey Thmey Media in charge of international news desk, mostly covering climate crisis and foreign affairs. He earned degrees in Public Administration and International Studies.

© រក្សាសិទ្ធិដោយ thmeythmey.com

សៅ ផលនិស្ស័យ