ភ័យឲ្យហើយទៅជំងឺខ្សោយតម្រងនោមនាំមកជូនដោយអាការៈទាំងអស់នេះ
- ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ម៉ោង ១០:៥៩ នាទី យប់

តើអ្នកមានដឹងទេថា ក្នុងតម្រងនោមរបស់មនុស្សយើងម្នាក់ៗមានកញ្ជ្រែងច្រោះទឹកនោមជាង ២លានដែរទេ ដែលវាមានសមត្ថភាពច្រោះឈាមទៅជាទឹកនោមរហូតដល់ ៣ ទៅ៤លីត្រជារៀងរាល់ ៥នាទី ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍។ តម្រងនោមដើរតួនាទីសំខាន់ណាស់សម្រាប់ថែរក្សាសុខភាពរបស់រាងកាយ។ វាមិនត្រឹមតែជួយលាងសម្អាតឈាមទេ តែថែមទាំងរក្សាតុល្យភាពជាតិប្រៃ និងជាតិរ៉ែត្រឹមត្រូវក្នុងរាងកាយទៀត។

ការខ្សោយតម្រងនោមស្រួចស្រាវ គឺជាជំងឺដ៏ធ្ងន់ធ្ងរមួយដែលបញ្ជាក់ថា តម្រងនោមអ្នកឈប់ច្រោះឈាមហើយ ដូច្នេះវានឹងធ្វើឲ្យជាតិពុលកើនឡើងក្នុងខ្លួនខ្លាំងរហូតដល់បាត់បង់ជីវិតក៏មាន។
នៅពេលយើងនិយាយដល់សុខភាព អ្នកគួរតែដឹងឲ្យបានច្រើននូវអ្វីដែលត្រឹមត្រូវ និងអ្វីដែលខុសប្រក្រតីក្នុងរាងកាយ។ ខាងក្រោមនេះគឺជាអាការៈមួយចំនួននៃជំងឺខ្សោយតម្រងនោម។ បើសិនជាអ្នកសង្កេតឃើញថា មានអាការៈទាំងនេះមែន យកល្អវាគួរតែដល់ពេលពិគ្រោះជាមួយគ្រូពេទ្យហើយ។
១-ការហើមនៅជើង និងប្រអប់ជើង
២-មានបញ្ហានៅផ្លូវទឹកនោមដូចជា ពិបាកនោម ត្រូវការប្រឹកនៅពេលនោម ទឹកនោមស្លេក ឬខាប់ នោមចេញតិចៗ ទឹកនោមមានពពុះ ចេះតែចង់នោមនៅពេលយប់
៣-ស្បែកឡើងកន្ទួលរមាស់
៤-អស់កម្លាំងជាញឹកញាប់ និងខុសធម្មតា
៥-ពិបាកដកដង្ហើម
៦-ក្នុងមាត់មានរសជាតិដូចដែក
៧-ឈឺចាប់នៅខ្នងផ្នែកខាងលើ
© រក្សាសិទ្ធិដោយ thmeythmey.com