ចង់ដឹងអត់ថាតារារូបណាខ្លះ ឈ្នះពានរង្វាន់នៅកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards 2023?
- ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ម៉ោង ៣:២៩ នាទី រសៀល

កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards 2023 ដែលនាំមកជូនដោយក្រុមហ៊ុន Smart Axiata រៀបចំដោយ Pleng ត្រូវបានប្រារព្ធឡើងនៅក្នុងបុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ភីអេច ហ្គ្រេនហល ហ្រ្គេនបលរ៉ូម។ កម្មវិធីនេះមានសិល្បករ និងបុគ្គលល្បីៗចូលរួមជាច្រើននាក់ ជាមួយនឹងការរៀបចំខ្លួនដ៏លេចធ្លោ និងស៊ីវិល័យ។
នេះគឺជាឆ្នាំទី២ហើយ កម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards នេះ ត្រូវបានប្រារព្ធឡើង ហើយពានរង្វាន់ពិសេសៗនៅឆ្នាំ២០២៣នេះ មានចំនួនសរុបដល់ទៅ ១៤ រង្វាន់ឯណោះ! ពានរង្វាន់ Pleng គឺជាកម្មវិធីប្រគល់ពានរង្វាន់ខាងផ្នែកចម្រៀង ដំបូងគេនៅ ប្រទេសកម្ពុជា ដែលធ្វើឡើងដើម្បីគាំទ្រ និងការលើកទឹកចិត្តស្នាដៃ សមិទ្ធផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និងអ្នកផលិតតន្រ្តីគ្រប់ប្រភេទប្រចាំប្រទេសកម្ពុជា ដែលមាននៅក្នុងកម្មវិធីទូរស័ព្ទដៃ Pleng។


នេះជាឈ្មោះបេក្ខភាព ដែលបានឈ្នះពានក្នុងឆ្នាំ២០២៣នេះ មានដូចជា៖
1.សិល្បករ-សិល្បការិនីថ្មីប្រចាំឆ្នាំ បានទៅលើ TEY$
2.បទចម្រៀងរួមគ្នាប្រចាំឆ្នាំ បានទៅលើ KingChi និង Mc Sey បទ «កាលុងឃុង»
3.បទចម្រៀងចូលឆ្នាំខ្មែរក្បាច់រាំបែបសម័យទំនើបប្រចាំឆ្នាំ បានទៅលើ ពូឃ្លាំង និង សំណាង សូរិយា បទ «គ្រលាស់»
4.បទចម្រៀងចូលឆ្នាំខ្មែរដ៏មានប្រជាប្រិយភាពប្រចាំឆ្នាំ បានទៅលើ ខាត់ សុឃឹម បទ «អូនលែងប្ដីហើយ»
5.សិល្បករប្រចាំឆ្នាំ បានទៅលើ G-Devith
6.វីដេអូចម្រៀងប្រចាំឆ្នាំ បានទៅលើ G-Devith បទ«Goblin»
7.សិល្បការិនីប្រចាំឆ្នាំ បានទៅលើ ទេព បូព្រឹក្ស
8.បទចម្រៀងប្រចាំឆ្នាំ បានទៅលើ G-Devith បទ «I’m Bored»
9.បទចម្រៀងស្តាប់ច្រើនជាងគេ បានទៅលើ G-Devith បទ «How About Now?»
10.សិល្បករស្តាប់ច្រើនជាងគេ បានទៅលើ ខេម
11.សិល្បការិនីស្តាប់ច្រើនជាងគេ បានទៅលើ តន់ ចាន់សីម៉ា
12.ពានរង្វាន់សមិទ្ធផលដ៏អស្ចារ្យនៃជីវិត បានទៅលើ មាស សុខសោភា
13.សិល្បករ-សិល្បការិនីថ្មី ដែលទទួលបានការគាំទ្រច្រើនជាងគេ តាមរយៈការផ្ញើសារ ដែលនាំមកជូនដោយ Vattanac Premium Beer & Dragon Premium Dark Beer បានទៅលើ G-Devith
14.អាល់ប៊ុមចម្រៀងប្រចាំឆ្នាំ បានទៅលើ G-Devith «Passion»
គួរបញ្ជាក់ផងដែរថា សម្រាប់លទ្ធផលនៃពានរង្វាន់នីមួយៗ គឺត្រូវបានកំណត់ដោយការបោះឆ្នោតពីសាធារណជន ក្នុង Pleng App និងសារ SMS, ការបោះឆ្នោតរបស់អ្នកជំនាញតន្ត្រី និងចំនួនដងនៃការស្ដាប់ក្នុង Pleng App ចាប់ពីថ្ងៃ០១ ខែធ្នូ ២០២១ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ២០២២។
ឃើញថាកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី PMAឆ្នាំនេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងកក្រើកបានដោយសារតែការចូលរួមចំណែកយ៉ាងធំធេង ពីសំណាក់ម្ចាស់ឧបត្ថម្ភធំៗ ដូចជាក្រុមហ៊ុនស្រាបៀរ Vattanac Premium Beer និង Dragon Premium Dark Beer ក្រុមហ៊ុនភេសជ្ជៈ Pepsi និងបុរី ប៉េងហួត សម្រាប់ការផ្ដល់ទីតាំង៕
(អត្ថបទពាណិជ្ជកម្ម)











© រក្សាសិទ្ធិដោយ thmeythmey.com
Tag: