ចូលឆ្នាំខ្មែរ៖ លោក ម៉ម ប៊ុនហេង ប្រាប់អាជ្ញាធររាជធានី-ខេត្តពង្រឹងការផ្ដល់សេវាសុខភាពជូនពលរដ្ឋ
  • ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
ចូលឆ្នាំខ្មែរ៖ លោក ម៉ម ប៊ុនហេង ប្រាប់អាជ្ញាធររាជធានី-ខេត្តពង្រឹងការផ្ដល់សេវាសុខភាពជូនពលរដ្ឋ
លោក ម៉ុម ប៊ុនហេង រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់ឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ ពង្រឹងការផ្ដល់សេវាសុខភាព អនាម័យ និងអប់រំណែនាំដល់ប្រជាពលរដ្ឋ ឱ្យមានស្មារតីទទួលសុខត្រូវខ្ពស់ អំឡុងពេលបើកបរ ចៀសវាងជួបគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
TTN-Free-Banner-In-Article-PC


ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ នឹងធ្វើដំណើរទៅស្រុកកំណើត និងដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា ដូច្នេះអាជ្ញាធរនៅតាមតំបន់មូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ និងត្រៀមលក្ខណៈទុកជាមុន ដើម្បីផ្ដល់ភាពងាយស្រួល ដល់ការធ្វើដំណើររបស់ពលរដ្ឋ។ នេះបើតាមរដ្ឋមន្រ្តីសុខាភិបាល បានចុះហត្ថលេខា ក្នុងសេក្ដីជូនដំណឹង នៅថ្ងៃទី៨ ខែមេសា។
 
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា៖«មន្ទីរសុខាភិបាល ត្រូវចុះណែនាំដល់មូលដ្ឋានសុខាភិបាលសាធារណៈ ឱ្យយកចិត្តទុកត្រៀមប្រចាំការ ក្នុងការថែទាំ ព្យាបាលជំងឺ ការជួយសង្គ្រោះបន្ទាន់ និងការអប់រំដល់ពលរដ្ឋឱ្យរក្សាអនាម័យ លាងសម្អាតដៃឱ្យបានស្អាត មុនពេលបរិភោគអាហារ។ លើសពីនេះ ក៏ត្រូវគ្រប់គ្រងការលក់អាហារ និងភេជ្ជៈប្រកបដោយ អនាម័យ ចៀសវាងការពុលចំណីអាហារ ជាពិសេសពុលស្រា»។
 
បន្ថែមពីនេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ពេលធ្វើដំណើរតាមដងផ្លូវ និងគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់គ្នា ដើម្បីចៀសវាងមានគ្រោះកើតមានជាយថាហេតុ៕ 
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក សំអូន