កម្ពុជា អាចមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ មួយសប្ដាហ៍ទៀត
- ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៧:៥៩ នាទី ព្រឹក

កម្ពុជាអាចមានភ្លៀងធ្លាក់កម្រិតខ្សោយរយៈពេលមួយសប្ដាហ៍
ភ្នំពេញ៖ ឥទ្ធិពលពីជ្រលងសម្ពាធទាបកម្រិតខ្សោយទៅមធ្យម គួបផ្សំ និងខ្យល់ប្រែប្រួល អាចធ្វើឱ្យតំបន់មួយចំនួននៅកម្ពុជា មានភ្លៀងលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់រយៈពេលមួយសប្ដាហ៍។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយថ្ងៃទី១៨ មេសានេះ។
ចាប់ពីថ្ងៃទី១៩-២៥ មេសា ឥទ្ធិពលជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល អាចបង្កឱ្យតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងមាត់សមុទ្រ មានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះបាតុភូតធម្មជាតិនេះ ក្រសួងធនធានទឹក ក៏អំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នផងដែរ៕

អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: