អូស្ត្រាលី ផ្ដល់អាទិភាពក្នុងការពង្រឹងសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយ
- ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៩:២៩ នាទី យប់

រដ្ឋាភិបាលអូស្ត្រាលីនាថ្ងៃទី២៤ ខែមេសាបានបង្ហាញចំណុចសំខាន់មួយចំនួនក្នុងការត្រួតពិនិត្យគោលនយោបាយការពារជាតិរបស់ខ្លួន។ ក្រោមការកែប្រែថ្មី អូស្ត្រាលីផ្ដល់អាទិភាព ដល់ការវាយប្រហារដ៏ជាក់លាក់លើគោលដៅចម្ងាយឆ្ងាយ ការផលិតអាវុធក្នុងស្រុក និងការការពង្រឹងការទូតបន្ថែម។

«អូស្ត្រាលីត្រូវតែជៀសវាងកម្រិតខ្ពស់បំផុតនៃហានិភ័យជាយុទ្ធសាស្រ្តដែលយើងប្រឈមមុខ។» ឯកសារត្រួតពិនិត្យវិស័យការពារជាតិអូស្ត្រាលីសរសេរបែបនេះ ដែលទំនងជាសំដៅលើចិនដែលកំពុងសាងសង់កម្លាំងដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ ចិនក៏កំពុងចូលរួមក្នុងការប្រកួតប្រជែងជាយុទ្ធសាស្ត្រនៅក្នុងតំបន់ជិតខាងអូស្ត្រាលីនៅប្លុកប៉ាស៊ីហ្វិកដែរ។
ជាមួយគ្នានេះ មូលដ្ឋានយោធាភាគខាងជើងរបស់ប្រទេសនឹងក្លាយចំណុចសម្រាប់ការយកចិត្តទុក ដាក់បន្ថែមដើម្បីរារាំងសត្រូវ ការការពារផ្លូវពាណិជ្ជកម្ម និងពង្រឹងខ្សែបណ្ដាញទំនាក់ទំនង។ ការវាយ ប្រហារដ៏ជាក់លាក់ក្នុងចម្ងាយឆ្ងាយ និងការផលិតអាវុធនាំមុខក្នុងស្រុកក៏ជាអាទិភាពចម្បងផងដែរ។
របាយការណ៍ត្រួតពិនិត្យដដែលនោះបង្ហាញបន្ថែមទៀតថា អូស្ត្រាលីនឹងធ្វើការកាន់តែជិតស្និទ្ធជាមួយអាមេរិករួមទាំងការបង្កើនផែនការយោធាទ្វេភាគី ការធ្វើជាម្ចាស់ផ្ទះទទួលអាមេរិកបន្ថែមទៀត រួមទាំងទទួលនាវាមុជទឹកផងដែរ។ ស្របពេលជាមួយគ្នា ទីក្រុងកង់បេរ៉ាត្រូវពង្រឹងការចូលរួមជាមួយបណ្ដារដ្ឋប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍។
ជុំវិញឯកសារត្រួតពិនិត្យលើផ្នែកយោធានេះផងដែរ នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស ថ្លែងថា វានឹងជួយពង្រឹងសន្តិសុខជាតិ និងធានាការត្រៀមខ្លួនសម្រាប់បញ្ហា ប្រឈមនាពេលអនាគត។
ក្រោមគម្រោងដដែល មូលនិធិសម្រាប់ផ្នែកការពារជាតិរបស់អូស្ត្រាលីនឹងកើនឡើងក្នុងទស្សវត្សរ៍ក្រោយ ប៉ុន្តែនឹងរក្សាស្ថិរភាពក្នុងរយៈពេល៤ឆ្នាំខាងមុខក្នុងទំហំ១៩ពាន់លានដុល្លារអូស្ត្រាលី៕
អ្នកសរសេរអត្ថបទ
ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោងនៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៤ ថ្ងៃ