សម្ដេច ហ៊ុន សែន៖ និស្សិតខ្មែរ៦រូប សិក្សានៅស៊ូដង់ ត្រូវបានជម្លៀសមកកាន់អារ៉ាប៊ីសាអូឌីតហើយ
  • ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ​​ ម៉ោង ១០:៥៧ នាទី ព្រឹក
សម្ដេច ហ៊ុន សែន៖ និស្សិតខ្មែរ៦រូប សិក្សានៅស៊ូដង់ ត្រូវបានជម្លៀសមកកាន់អារ៉ាប៊ីសាអូឌីតហើយ

និស្សិតខ្មែរ-អ៊ីស្លាម ៦រូប សិក្សានៅស៊ូដង់ ដែលកំពុងមានបញ្ហាសង្គ្រាមនោះ ត្រូវបានជម្លៀសមកកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយ។ នេះបើតាមព័ត៌មានពីសម្ដេច ហ៊ុន សែន ដែលបានថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នៅព្រឹកថ្ងៃទី២៧ មេសា។
TTN-Free-Banner-In-Article-PC


សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការជួយសង្គ្រោះនិស្សិតខ្មែរនេះ ក្រោមកិច្ចសហការ និងអន្តរាគមន៍ពីសំណាក់រដ្ឋាភិបាលម៉ាឡេស៊ី។ «ទាក់ទិននឹងនិស្សិតខ្មែរអ៊ីស្លាម ដែលកំពុងរៀននៅប្រទេសស៊ូដង់ ដែលកំពុងមានសង្គ្រាមនោះ ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង់ តាមរយៈនាវា ហើយឥឡូវនេះ ពួកគេបានទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយជំនួយរបស់ម៉ាឡេស៊ី»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលថ្លែងអរគុណរដ្ឋាភិបាលម៉ាឡេស៊ី និងអារ៉ាប៊ីសាអូឌីត ចំពោះកិច្ចសហការជួយសង្គ្រោះប្រជាជនកម្ពុជា។
 
ចាប់តាំងពីថ្ងៃទី១៥ មេសាមក មានការប្រយុទ្ធបង្ហូរឈាមក្នុងទីក្រុងខាទុំ ប្រទេសស៊ូដង់ ដោយធ្វើឱ្យនិស្សិតចម្រុះជាតិសាសន៍ ដោយមានទាំងនិស្សិតខ្មែរផងដែរ ត្រូវបានប្រមូលយកទៅស្នាក់នៅរួមគ្នាក្នុងសាកលវិទ្យាល័យដែលពួកគេរៀន៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធឿន បញ្ញាឬទិ្ធ